ដោយ វ៉ាន វណ្ណដេត
2017-04-24
RFA

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាច្រើនរយនាក់ ប្រមូលផ្ដុំនៅទីស្នាក់ការកណ្ដាលបក្សនាសង្កាត់ចាក់អង្រែលើ ដើម្បីឃ្លាំមើលការអនុវត្តរបស់តុលាការមកលើប្រធានស្ដីទីគណបក្ស គឺលោក កឹម សុខា កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។ RFA/Rann Samnang
![]()
សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ សង់រោង ៣ប្រឡោះនៅទីស្នាក់ការបក្ស នាសង្កាត់ចាក់អង្រែលើ ដើម្បីធ្វើសមាជវិសាមញ្ញរបស់ខ្លួននៅព្រឹកថ្ងៃទី២៥ មេសា។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បញ្ជាក់នៅក្នុងលិខិតរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៤ មេសា ថា ក្រៅពីអនុញ្ញាតតាមសំណើឲ្យមានអ្នកចូលរួម ១.០០0នាក់ហើយនោះ លោកណែនាំឲ្យគណបក្សប្រឆាំង មិនត្រូវសង់រោងលើចិញ្ចើមផ្លូវទេ ក្រោមហេតុផលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
លោកបញ្ជាក់ទៀតថា មិនត្រូវបិទផ្លូវនាំឲ្យស្ទះចរាចរណ៍ បក្សប្រឆាំងត្រូវសហការជាមួយអាជ្ញាធរនៅមូលដ្ឋាន និងត្រូវផ្សព្វផ្សាយក្រមសីលធម៌ដល់សមាជិកចូលរួម ហើយកុំយកសមាជនេះធ្វើសកម្មភាព ឬបំផុសញុះញង់អ្នកចូលរួមឲ្យកើតជាអំពើហិង្សា ផ្ទុយពីខ្លឹមសារ និងគោលបំណងនៃការរៀបចំពិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ក្រសួងមហាផ្ទៃឈប់ឲ្យតំណាងរាស្ត្របក្សប្រឆាំងចូលសួរសុខទុក្ខសកម្មជនខ្លួនក្នុងពន្ធនាគារ
-
មន្ត្រីនិងសកម្មជនបក្សប្រឆាំងជាប់ឃុំសង្ឃឹមទទួលបានយុត្តិធម៌ក្រោយការបោះឆ្នោត
-
បក្សប្រឆាំងទទួលស្គាល់ភាពចន្លោះប្រហោងលក្ខន្តិកៈគណបក្សតម្កល់នៅក្រសួងមហាផ្ទៃ
-
គ្រួសារមន្ត្រីនិងសកម្មជនបក្សប្រឆាំងជាប់ឃុំសង្ឃឹមទេវតាឆ្នាំថ្មីជួយឲ្យបានជុំគ្នាវិញ
-
មន្ត្រីបក្សប្រឆាំងរំពឹងថានឹងទទួលបានលទ្ធផលបោះឆ្នោតមួយដែលជឿជាក់បាន
-
គណបក្សប្រឆាំងគ្រោងពិភាក្សាគ្នាជុំវិញរឿងជ្រើសរើសអនុប្រធានបក្សទាំង៣រូប
-
មន្ត្រីបក្សកាន់អំណាចឌឺដងឲ្យប្រធានបក្សប្រឆាំងថាប្រើវិធីច្រំដែលដើម្បីរៃអង្គាសលុយ
-
តំណាងរាស្ត្របក្សប្រឆាំងមិនប្ដឹងទៅក្រសួងករណីចោរបច្ចេកវិទ្យាលួចអ៊ីម៉ែល
-
ក្រសួងមហាផ្ទៃបដិសេធសំណើបក្សសមរង្ស៊ីស្នើសុំឲ្យមេឃុំខ្លួនបន្តការងារដល់ចប់អាណត្តិ