ដោយ កញ្ញា ខាន់ លក្ខិណា | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧
http://vodhotnews.com

ទាហានមួកខៀវកម្ពុជាកាលពីពេលកន្លងទៅ (រូបភាពឯកសារ AP)
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ឲ្យដឹងថា សពទាហានមួកខៀវកម្ពុជា ដែលពួកឧទ្ទាមបានសម្លាប់នៅអាហ្រ្វិកកណ្តាលចំនួន៤នាក់នោះ នឹងអាចបញ្ជូនមកកម្ពុជាក្នុងរយៈពេលប្រហែលជា២សប្ដាហ៍ទៀត។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ប្រាប់វីអូឌីយ៉ាងខ្លីនៅព្រឹថ្ងៃពុធខែឧសាភានេះថា ទាហានមួកខៀវកម្ពុជា ម្នាក់ដែលបានស្លាប់និង៣នាក់ទៀតដែលបានបាត់ខ្លួន ក៏ត្រូវបានរកឃើញថាបានស្លាប់ ក្នុងចំងាយប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុ។ លោកបន្តថា សពរបស់អ្នកទាំង៤នាក់នោះ នឹងអាចបញ្ជូនមកដល់កម្ពុជាវិញ ក្នុងរយៈពេលប្រហែលជា២សប្ដាហ៍ទៀត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងច្បាស់បញ្ហានឹងទេ ប៉ុន្តែឯកឧត្ដម សុវណ្ណី ម្សិលគាត់មានបទសម្ភាស៍ថា ក្នុងរយៈពេល២សប្ដាហ៍ទៀត ប៉ុន្តែខ្ញុំមិនទាន់ទទួលបានដំណឹងនៅឡើយទេ»។
ទាហានមួកខៀវទាំង៤នាក់ ដែលត្រូវពួកឧទ្ទាមសម្លាប់នៅអាហ្វ្រិកកណ្ដាល ខណៈពួកគេកំពុងបំពេញបេសកកម្ម ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព នៅប្រទេសអាហ្វ្រិកកណ្ដាលនោះ មានឈ្មោះ អ៊ឹម សំ មានស្រុកកំណើតនៅខេត្តសៀមរាប លោក ស៊ាង នរិន្ទ មានស្រុកកំណើតខេត្តកំពត និង លោក មុំ តុលា មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និងលោក ម៉ៅ អេង រស់នៅភ្នំពេញ។
ទាក់ទងរឿងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ ក៏បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ ទទួលខុសត្រូវនិងធានាដល់អាយុជីវិតពលរដ្ឋឬទាហ៊ានរបស់កម្ពុជា។
កាលពីអ៊ុតាក់ ក៏មានពួកគេបានស្លាប់នៅកម្ពុជាដែរតើ???