លោក ​សម រង្ស៊ី​ ថា ព័ត៌មាន​ដែល​លោក​បាន​បញ្ចេញ គឺ​បាន​ពី​ផ្ទៃ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា

ដោយ វណ្ណ សុគន្ធា
19/06/2017
RFI

media
លោក សម រង្ស៊ី ​អតីត​​ប្រធាន​គណបក្ស​​សង្រ្គោះ​​ជាតិ​ (@Sam Rainsy Facebook)


មួយ​រយៈ​ចុង​ក្រោយ​នេះ លោក សម រង្ស៊ី អតីត​ប្រមុខ​បក្ស​ប្រឆាំង​បាន​បញ្ចេញ​ព័ត៌មាន​រសើប​មួយ​ចំនួន​ទាក់​ទង​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ដែល​ជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា។ ចំពោះ​ប្រភព​ព័ត៌មាន​ទាំង​នោះ លោក ​សម រង្ស៊ី បាន​អះអាង​ថា គឺ​លោក​បាន​ទទួល​ពី​សមាជិក​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាន់​អំណាច។ អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា​បាន​ទាត់​ចោល​ដោយ​លើក​ឡើង​ថា វា​មិន​អាច​ទៅ​រួច​នោះ​ទេ។

សំឡេង ​សម រង្ស៊ី… ការ​អះអាង​របស់​លោក ​សម រង្ស៊ី នេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​ជួប​ជាមួយ​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អាទិត្យ ទី ១៨ ខែ​មិថុនា ត្រូវ​នឹង​ថ្ងៃ​ទី​១៩ មិថុនា​នៅ​កម្ពុជា។ លោក​សម រង្ស៊ី ថែម​ទាំង​ហ៊ាន​អះអាង​ថា មាន​មេទ័ព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មក​ខ្សឹប​ប្រាប់​លោក​ថា គេ​នឹង​គោរព​តាម​ឆន្ទះ​របស់​ប្រជាពលរដ្ឋ គឺ​មិន​ធ្វើ​សង្រ្គាម​ណា​មួយ​នោះ​ទេ។ បើ​តាម​លោក​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ហ៊ុំ​ព័ន្ធ​ដោយ​បណ្តឹង​ស្ទើរ​ជុំ​ជិត​នៅ​តុលាការ​ខ្មែរ​នេះ ការណ៍​ដែល​សមាជិក​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ចេញ​ព័ត៌មាន​ដល់​លោក​ដូច្នេះ ក៏​ព្រោះ​ថា​ពួក​គេ​បាន​ដឹង​ជា​មុន​ថា គណបក្ស​កាន់​អំណាច​នឹង​ចាញ់​ឆ្នោត​គណបក្ស​ប្រឆាំង​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

ជា​ការ​ឆ្លើយ​តប លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទាត់​ចោល​នូវ​ការ​អះអាង​របស់​លោក​ សម រង្ស៊ី​ នេះ។ សំឡេង… បន្ថែម​លើ​នេះ អ្នក​នាំ​ពាក្យ​រូប​នេះ ក៏​បាន​បញ្ជាក់​ថា ព័ត៌មាន​ដែល​លោក​ សម រង្ស៊ី បាន​បញ្ចេញ​ទាំង​នោះ សុទ្ធ​តែ​ជា​ព័ត៌មាន​ប្រឌិត​គ្មាន​ការ​ពិត​ឡើយ។
 
សូម​ជំរាប​ជូន​ថា កាល​ពី​ថ្ងៃ​ទី​១៨ និង ១៩ មិថុនា តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន លោក​ សម រង្ស៊ី បាន​បញ្ចេញ​ព័ត៌មាន​មួយ​ស្តី​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួល​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ធ្វើ​ការ​ស្ទង់​មតិ​ឲ្យ​ខ្លួន​ជា​សម្ងាត់​ចំពោះ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។ តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី ការ​ស្ទង់​មតិ​នោះ បង្ហាញ​ថា ប្រជាប្រិយភាព​របស់​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា ឈ្នះ​ប្រជាប្រិយភាព​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។
 
ដោយ​ឡែក កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា លោក​ សម រង្ស៊ី ក៏​បាន​បញ្ចេញ​ព័ត៌មាន​មួយ​ដែរ ​គឺ​ទាក់​ទង​បទ​បញ្ជា​សម្ងាត់​ដែល​លោក​ សម រង្ស៊ី បញ្ជាក់​ថា ជា​បទ​បញ្ជា​របស់​លោក​ហ៊ុន សែន សរសេរ​ទៅ​កាន់​មេបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធ សម្រាប់​អនុវត្ត​លើ​រូប​លោក។ បើ​តាម​លោក​ សម រង្ស៊ី បទ​បញ្ជា​នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​ ហ៊ុន សែន រៀប​ចំ​បង្ក​សង្គ្រាម និង​សម្លាប់​ប្រជាពលរដ្ឋ លោក​ពេល​លោក​សម រង្ស៊ី វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ​លោក​សម រង្ស៊ី ចាត់​ទុក​ថា នេះ​ក៏​ជា​លេស​មួយ​ទៀត ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។
 
ព័ត៌មាន​មួយ​នេះ ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ភ្លាមៗ និង​ខ្លាំងៗ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។ តាម​រយៈ​បណ្តាញ​ព័ត៌មាន​ស្និត​នឹង​រដ្ឋាភិបាល​Fresh News លោក​ ហ៊ុន សែន បាន​ហៅ​លោក​ សម រង្ស៊ី​ ថា​ជា​មនុស្ស​ល្ងង់​ដែល​គិត​ថា បទ​បញ្ជា​នោះ​ជា​របស់​គាត់ ព្រោះ​ថា​វា​គ្មាន​ត្រា និង​ហត្ថលេខា។ លោក​នាយក​រដ្ឋមន្រ្តី​ចំអក​ឲ្យ​លោក​ សម រង្ស៊ី​ ទៀត​ថា ព្រោះ​ចូល​ចិត្ត​ប្រើ​ប្រាស់​ភាសា​មួល​បង្កាច់ លាប​ពណ៌​គេ​បែប​នេះ បាន​ចេះ​តែ​ជាប់​គុក បង្កើត​រឿង​មិន​ពិត​ថា​ជា​រឿង​ពិត រាល់​កំហុស​របស់​លោក​ សម រង្ស៊ី គឺ​កើត​ឡើង​ពី​ទង្វើ​របស់​ខ្លួន​ឯង​ផ្ទាល់។ យ៉ាង​ណា​ក៏​ដោយ លោក​ ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា លោក​មិន​ប្តឹង​ផ្តល់​ទេ​ចំពោះ​រឿង​នេះ ព្រោះ​លោក ​សម រង្ស៊ី​ ជា​មនុស្ស​ដែល​មាន​ទោស​ស្រាប់​ទៅ​ហើយ៕

What Next?

Recent Articles

4 Responses to "លោក ​សម រង្ស៊ី​ ថា ព័ត៌មាន​ដែល​លោក​បាន​បញ្ចេញ គឺ​បាន​ពី​ផ្ទៃ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា"

  1. ?? says:

    we Cambodian knew there are HUN SEN’s officers who love their nation did not like HUN SEN ‘s way of leading this nation. more importantly they did not like HUN SEN attitude and his mentally speak, action of evil, they have no hop for their children in the future. and more importantly they do not want to lost their country. actually in HUN SEN leadership there some of those what they call themselves ( KHMER PHEAK KHANG CHEINH ) they was brain washed by Vietcong. you can see some strange official that you never seen their face since 1970. some of them still can not speak KHMER clear instated they speak Vietnam fluently . at this moment the song that sang by SINSY SAMUT is playing the roll for this sad nation. remember the song said.( SAMREK CHHEAM KHMER NEAK SNEHA CHEAT) I wish this song that wrote and sang by SINSY SAMUT will come true as it’s meaning. we Cambodian can not depending on HUN SEN he can not save this poor nation instate he will pushing this nation to the dead end. GOD bless Cambodian

  2. Anonymous says:

    Cette lettre est 100% Hunsen !

  3. Chipmonk says:

    Calming as “master of spy”. So it is not surprised to see no name, no signature, and no trace of record found. It is called in secret espionage world as : Tom Clancy’s John Doe Novel”.

  4. people says:

    The world should give another chance to cambodia’ for GOD ‘sake’ .cambodian people really hungry of democracy’ please help cambodian people one more ‘ send U_N troops to stay in cambodia for 50 years and specially U S (the father of democracy) send the troop to stay there for 50-100 years and cambodian people will be out of the crocodiles east&west because we can see clearly ‘LAOS country been invaded by youn-veitcong from 1975 till now and it will be out of the world map in the future.’ .GOD bless all cambodian people’