កម្មករ​តវ៉ា​ចោទ​ថា ​រោងចក្រ​ជួល​ឧត្តមសេនីយ៍​មក​បំភ័យ​កម្មករ

កម្មករ​កាត់ដេរ​ជាង ១០០០ នាក់​នៅ​រោងចក្រ International Fashion Royal Co Ltd. ធ្វើ​ការ​តវ៉ា។ រូបថត សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ កម្មករ​កាត់ដេរ​ជាង ១០០០ នាក់​នៅ​រោងចក្រ International Fashion Royal Co Ltd. ដែល​ជា​កម្មសិទ្ធិ​របស់​កូរ៉េ និង​អាមេរិក​បាន​បន្ត​ធ្វើ​កូដកម្ម​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា​រោងចក្រ​ប្រើ​ឧត្តមសេនីយ៍​នគរបាល ដើម្បី​បំភិត​បំភ័យ​កម្មករ និង​ទាមទារ​ឲ្យ​កែ​សម្រួល​លក្ខខណ្ឌ​ការងារ​។

លោក ប៊ូ ថេត ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​មិន​បង្ហាញ​ចេតនា​ដោះស្រាយ​បញ្ហា ឬ​ចរចា​ជាមួយ​សហជីព ប៉ុន្តែ​ពួកគេ​បាន​ជួល​ឧត្តមសេនីយ៍​នគរបាល​ផ្កាយ​មួយ​មក​គំរាម​កំហែង​យើង​»​។

លោក​បន្ត​ថា​ភាព​តានតឹង​មាន​លក្ខណៈ​ខ្លាំង​ឡើង​ចាប់​តាំងពី​ខែ​ឧសភា​នៅ​ពេល​ដែល​អ្នក​ផ្គត់ផ្គង់​ឲ្យ K-mart បាន​ព្យាយាម​បណ្តេញ​រូប​លោក​ជា​ជាង​ដោះស្រាយ​ការ​ទាមទារ​របស់​សហជីព​។ «​បន្ទាប់ពី​ការ​យក​ខ្ញុំ​ចូល​ធ្វើការ​វិញ ខ្ញុំ​បាន​ដាក់​លិខិត​ចរចា​ម្តង​ទៀត​ស្នើសុំ​ក្រុមហ៊ុន​ពិភាក្សា​»​។

ការ​ទាមទារ​រួម​មាន​ប្រាក់​អត្ថប្រយោជន៍​លំហែ​មាតុភាព​ប្រាក់ ១០០០ ​រៀល​បន្ថែម​សម្រាប់​ថ្លៃ​អាហារ​ថ្ងៃត្រង់ និង​ប្រាក់​ឧបត្ថម្ភ​អាហារ​សម្រាប់​ការងារ​ថែម​ម៉ោង​។

លោក ថេត និង​កម្មករ​បាន​ចោទប្រកាន់​ថា​លោក​ ង៉ែត ចាន់ណារ៉ា ដែល​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ បន្ទាប់មក​ត្រូវ​បាន​ជួល​ឲ្យ​បំបែក​សាមគ្គីភាព​សហជីព​តាមរយៈ​ការ​បំភិត​បំភ័យ​ដោយ​ប្រើ​តំណែង​រដ្ឋាភិបាល​របស់​លោក​។

អ៊ីមែល​មួយ​ដែល​ផ្ញើ​ដោយ​អ្នក​គ្រប់គ្រង​ទូទៅ​របស់​រោងចក្រ​ដែល​ទទួល​បាន​ដោយ​ភ្នំពេញប៉ុស្តិ៍ បាន​បញ្ជាក់​អំពី​ការ​ជួល​លោក ចាន់ណារ៉ា ឲ្យ​ធ្វើ​ការងារ​ជា​អ្នក​គ្រប់គ្រង​ធនធាន​មនុស្ស​ចាប់​តាំងពី​ចុង​ខែ​កក្កដា​ឆ្នាំ​ ២០១៧ ​នេះ​។ សំណួរ​ទៅ​អ៊ីមែល​នេះ​មិន​ទទួល​បាន​ចម្លើយ​ទេ​។

អ្នក​នាំពាក្យ​នគរបាល​អន្តោប្រវេសន៍​លោក កែប សារិន បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ទាមទារ​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ផ្តល់​ច្បាប់​ចម្លង​នៃ​កិច្ចសន្យា​ជួល​លោក ចាន់ណារ៉ា ជា​មុន​សិន​។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ថ្លែង​ថា​វា​ «​ខុស​ច្បាប់​» ​សម្រាប់​មន្ត្រី​ដែល​កំពុង​មាន​ភារកិច្ច​ទៅ​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​៕ PS


Contact author: យន់ ស៊ីនាត

What Next?

Recent Articles