ជន​សង្ស័យ​គ្រឿង​ញៀន​យ៉ាង​ហោច​៣៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ម្សិល​មិញ​នេះ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧​
http://vodhotnews.com

សន្ដិសុខ

យ៉ាង​ហោច​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ ៣៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២​នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ទូទាំង​ប្រទេស។ នេះដោយ​យោង​តាម​របាយការណ៍​របស់នគរបាល​ជាតិ។

របាយការណ៍​ដែល​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​បន្ថែម​ថា បទ​ល្មើស​គ្រឿង​ញៀន​ ១៧​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ចាប់​ខ្លួន​មនុស្ស​ដល់ទៅ ៣៤​នាក់ ក្នុង ២៤​នាក់​មាន​ជាប់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

របាយការណ៍​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដល់​ទៅ​ជាង ៨​ពាន់​នាក់​ហើយ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ចន្លោះ​ខែ​មករា ដល់​ខែ​ឧសភា​ដើម​ឆ្នាំ​នេះ។

ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​ ត្រូ​វ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​មុន​ថា ជា​ចំណុច​ខ្សោយ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles