ដោយ ឡេង ម៉ាលី
2017-08-15
RFA

អ្នកភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល លើកបដាតវ៉ារកអន្តរាគមន៍ពីអាជ្ញាធរ ឲ្យបញ្ឈប់ការបូមខ្សាច់ពីបាតទន្លេក្នុងតំបន់ពួកគាត់រស់នៅ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។ RFA/Leng Maly
![]()
ភាពចម្រូងចម្រាសនៃការបូមខ្សាច់នៅចំណុចឃុំរក្សាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល នៅមិនទាន់ដោះស្រាយចេញនៅឡើយ ទោះអាជ្ញាធរថ្នាក់មូលដ្ឋាន និងមន្ត្រីពីក្រសួងរ៉ែ និងថាមពល ចុះជួបពលរដ្ឋនៅថ្ងៃទី១៥ សីហា នេះក្ដី។
ក្នុងជំនួបរវាងអាជ្ញាធរ និងពលរដ្ឋប្រមាណ១០០នាក់ នាសាលាស្រុកស្អាង នៅព្រឹកថ្ងៃទី១៥ សីហា បានបញ្ចប់ ដោយអាជ្ញាធរបានត្រឹមបញ្ជាក់ដដែលថា ការបូមខ្សាច់របស់ក្រុមហ៊ុន ឡេង ជីន (Leng Chin Group Co., Ltd.) មានការអនុញ្ញាតច្បាប់ត្រឹមត្រូវ និងដើម្បីចាក់បំពេញទីតាំងសម្រាប់សង់ផ្ទះលក់តម្លៃថោក ដល់មន្ត្រីរាជការ។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋដែលរងផលប៉ះពាល់បាក់ច្រាំងផ្ទះ ពីការបូមខ្សាច់នេះ អះអាងថា ពួកគេមិនអាចទទួលយកបានទេ ខណៈពួកគេបន្តតវ៉ាប្រឆាំង និងទាមទារឲ្យក្រុមហ៊ុនគោរពកិច្ចសន្យា ដោយបញ្ឈប់ការបូមខ្សាច់នៅក្បែរច្រាំងទន្លេ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ឡេង ម៉ាលី៖