មនុស្ស​យ៉ាង​តិច​៦​នាក់​ស្លាប់ ១៣​នាក់​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិល​មិញ​នេះ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧​
http://vodhotnews.com

សន្ដិសុខ

យ៉ាង​ហោច​ណាស់​មនុស្ស ៦​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ១៣​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នគរបាល​ជាតិ។

របាយការណ៍​ដដែល​នេះ បាន​បន្ថែម​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ១២​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ៦​នាក់ និង​បណ្ដាល​ឲ្យ​រង​របួស​ ១៣​នាក់ ក្នុង​នោះ​ ៩​នាក់​រង​របួស​ធ្ងន់។

របាយការណ៍នេះបាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល ១៤​ថ្ងៃ​កន្លង​មក​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៦៦​នាក់​ហើយ និង​បណ្ដាល​ឲ្យ​រង​របួស ២១៣​នាក់ នៅ​ទូទាំង​ប្រទេស។ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ជាង ១៧០០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៦៦០០​នាក់​រង​របួស កាល​ពី​ឆ្នាំ​មុន៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles