លោកស្រី ស្មីត ជួបសកម្មជននយោបាយដែលជាប់ពន្ធនាគារ

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧​
http://vodhotnews.com

សិទ្ធិមនុស្ស

លោកស្រី រ៉ូណា ស្មីត អ្នកតំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា


អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជានៅព្រឹកនេះ បានទៅ​សួរសុខទុក្ខសកម្មជន​នយោបាយដែល​កំពុងជាប់ពន្ធគារព្រៃស ខណៈដែលលោកស្រី រ៉ូណា ស្មីត បំពេញបេស​កម្មនៅ​កម្ពុជារយៈពេល​១០ថ្ងៃ។

ក្នុងពេលជួបសកម្មគណបក្សសង្រ្គោះជាតិនោះ លោកស្រី រ៉ូណា ស្មីត បានសំដែងទឹក​មុខ​ក្រៀម​ក្រំ នៅពេល​ដែលឃើញស្ថានភាពក្នុង​ពន្ធនាគារចង្អៀត ដោយ​ផ្ទុក​អ្នកទោ​ស១៤នាក់​ក្នុង​មួយបន្ទប់។ នេះជាការឲ្យ​ដឹងពី​សកម្មជនគណបក្សប្រឆាំង។

នេះមិនមែនជាលើកទី១ទេ ដែលលោកស្រី ស្មីត ទៅជួបសួរសុក្ខសកម្មជននយោបាយដែល​ជាប់ពន្ធនាគារ គឺកាលពីលើកមុនៗ ក៏លោកស្រីបានទៅសម្ភាសន៍​អ្នកជាប់ពន្ធនាគារទាំង​នោះ​ដែរ ដោយ​ថាសម្រាប់​ធ្វើ​របាយការណ៍ដាក់ទៅ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាអង្គការសហប្រជាជាតិ។

ស្ថានភាពនៅក្នុងពន្ធនាគារសម្រាប់ «អ្នកទោសនយោបាយ» គឺមានការរិតបន្តឹងជាងមុន តាំងពី​ច្បាប់​គណបក្សនយោបាយដ៏ចម្រូងចម្រាស់​ត្រូវបានលោក ហ៊ុន សែន ស្នើឲ្យ​កែ​ប្រែ​ជាលើក​ទី២​ដោយ​ហាម​ទណ្ឌិត មិនឲ្យទាក់ទងនឹងគណបក្សនយោបាយ​។ នេះជាការអះអាង​របស់​​សកម្ម​ជន​​គណបក្សសង្រ្គោះជាតិ៕ ​

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles