ដោយ ដែន អយុធ្យា
2017-08-16
RFA

មន្ត្រីសាលាខេត្តព្រះសីហនុ ដាក់តុអង្គុយចាំយកលុយពីភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅផែទូក ឬផែកប៉ាល់ដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះនានា នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ RFA/Den Ayuthyea
![]()
ប្រតិបត្តិករទេសចរណ៍ និងមន្ត្រីសង្គមស៊ីវិល ស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុ លើកលែងការយកលុយ ៨ពាន់រៀល ពីទេសចរជាតិ ដែលចេញទៅកម្សាន្តតាមបណ្ដាកោះនានា នៅក្នុងខេត្តនេះ។
ចំណែកអភិបាលខេត្តព្រះសីហនុ ស្នើដល់ម្ចាស់ក្រុមហ៊ុនកប៉ាល់ ឬទូកដឹកទេសចរ ឲ្យជួយផ្សព្វផ្សាយដល់ទេសចរ និងសហការជាមួយរដ្ឋបាលខេត្តឲ្យបានទាំងអស់គ្នា ដើម្បីរួមសហការអភិវឌ្ឍខេត្តទេសចរណ៍មួយនេះឲ្យរីកចម្រើន។
ប្រតិបត្តិករទេសចរណ៍ក្រុមហ៊ុនកប៉ាល់ ឬទូកដឹកទេសចរ ចេញទៅកម្សាន្តតាមកោះមួយចំនួន ថ្លែងថា ពួកគេគ្មានសិទ្ធិជំទាស់ការកំណត់ឲ្យទេសចរត្រូវបង់លុយ ៨ពាន់រៀល (៨.០០០) ជូនរដ្ឋបាលខេត្តព្រះសីហនុ ទេ ប៉ុន្តែស្នើឲ្យរដ្ឋបាលខេត្ត ត្រូវដាក់តុអង្គុយរង់ចាំយកលុយនៅតាមផែកប៉ាល់ ឬទូកទេសចរណ៍នីមួយៗ ដោយខ្លួនឯង និងឲ្យមានរបៀបរៀបរយ។
អ្នកស្រី ស៊ុយ ស្រីមុំ នាយិកាក្រុមហ៊ុន ស្ពីឌី ហ្វើរី ខេមបូឌា (Speed Ferry Cambodia) ស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសប្រមុខដឹកនាំរដ្ឋាភិបាល គួរមានការលើកលែងការបង់លុយ ៨ពាន់រៀល ចំពោះភ្ញៀវជាតិ ត្បិតពួកគេមិនសប្បាយចិត្តទេ៖ «»។
កាលពីថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ដែលមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ចាប់ផ្ដើមដាក់តុចាំយកលុយ ៨ពាន់រៀល ពីទេសចរជាតិ អន្តរជាតិ ចេញទៅកម្សាន្តតាមកោះនាផែកប៉ាល់ ឬទូកទេសចរណ៍ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ទេសចរជាតិមួយចំនួនបានតវ៉ា និងមិនព្រមបង់លុយ ៨ពាន់រៀលជូនរដ្ឋបាលខេត្តទេ។
ទេសចរជាតិភាគច្រើនបានរអ៊ូរទាំចំពោះការតម្រូវឲ្យពួកគេបង់លុយ ៨ពាន់រៀលជូនរដ្ឋបាលខេត្តព្រះសីហនុ ហើយបានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិចារណាចំពោះការកំណត់ឲ្យទេសចរចេញទៅកម្សាន្តតាមកោះក្នុងម្នាក់ៗ ត្រូវបង់លុយ ៨ពាន់រៀល បន្ថែមពីលើតម្លៃទិញសំបុត្រទូក ឬសំបុត្រកប៉ាល់។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុ ពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ឲ្យពិចារណាចំពោះបញ្ហានេះ៖ «»។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ការតម្រូវឲ្យទេសចរជាតិ អន្តរជាតិ ដែលចេញទៅកម្សាន្តតាមកោះត្រូវបង់ថវិកា ៨ពាន់រៀលជូនរដ្ឋបាលខេត្ត គឺយោងទៅតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក យន្ត មីន បន្តថា ការយកលុយនេះ ជាការពង្រឹងការគ្រប់គ្រងលើវិស័យទេសចរណ៍ និងប្រាក់ចំណូលស្របតាមនីតិវិធីហិរញ្ញវត្ថុសាធារណៈ ដែលរាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ចំនួន ៣ចំណុច។ លោកថា ការតម្រូវឲ្យភ្ញៀវបង់លុយ ៨ពាន់រៀលជូនរដ្ឋបាលខេត្តពេលនេះ ដើម្បីយកទៅប្រើប្រាស់លើការងារអភិវឌ្ឍន៍សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានឆ្នេរ និងការងារថែរក្សាសន្តិសុខសុវត្ថិភាពជូនទេសចរ៖ «»។
យ៉ាងនេះក្តី ទាំងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសទេសចរជាតិ បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិចារណាឡើងវិញ ឬមិនត្រូវយកលុយពីភ្ញៀវជាតិនោះទេ ព្រោះពួកគេមិនពេញចិត្តការកំណត់ឲ្យបង់លុយ ៨ពាន់រៀលជូនរដ្ឋបាលខេត្តនោះទេ៕