ដោយ យាង សុជាមេត្តា
2017-08-16
RFA

យន្តហោះបញ្ជា ឬហៅថា ដ្រូន (Drone)។ រូបថតថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ RFA/Chum Rasy
![]()
សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា ដ្រូន (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឡើយ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ផ្សព្វផ្សាយនៅថ្ងៃទី១៦ សីហា បញ្ជាក់ថា ដើម្បីធានាបាននូវការគោរពសិទ្ធិរស់នៅរបស់ពលរដ្ឋ និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សាលារាជធានីភ្នំពេញ ហាមមិនឲ្យប្រើយន្តហោះបញ្ជា ដ្រូន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដាច់ខាត។
ទោះជាយ៉ាងណា សេចក្តីជូនដំណឹងបញ្ជាក់ថា ក្នុងករណីចាំបាច់ក្នុងការប្រើប្រាស់ គឺត្រូវសុំការអនុញ្ញាតឲ្យបានត្រឹមត្រូវពីអាជ្ញាធររាជធានីភ្នំពេញ៕