ក្រសួង​​ឲ្យ​ប្រុង​ប្រយ័ត្នភ្លៀងនិងរន្ទះពីថ្ងៃទី១៧ដល់២០សីហា

ដោយ កញ្ញា ហ៊ាង សុគន្ធារី​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧​
http://vodhotnews.com

អភិបាលកិច្ចល្អ


ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ខណៈប្រទេស​កម្ពុជានឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប បណ្តាល​ឲ្យរាជធានី​ភ្នំពេញ និង​​បណ្តា​ខេត្ត​មួយ​ចំនួនទៀត​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​បង្គួរ រួមទាំងផ្គររន្ទះ​។

បើ​តាម​សេច​ក្តី​ប្រកាស​របស់​ក្រសួង​ធនធានទឹក​កាលពីម្សិលមិញ​ឲ្យដឹងថា ជ្រលងសម្ពាធ​ទាប​មួយ​បាន​កើត​ឡើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​បន្ត​មាន​ឥទ្ធិពល​មក​ប្រទេស​កម្ពុជា បណ្តាល​ឲ្យរាជធានី និង ​បណ្តា​ខេត្តស្ទើរទាំងអស់​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង មធ្យម ចាប់ពីថ្ងៃទី១៧ ដល់​ថ្ងៃទី២០ ខែ​សីហា។

ខេត្ត​ភាគ​ច្រើន​នៅ​តំបន់​ទំនាប​កណ្តាលនិងខ្ពង់​រាបមាន​ការ​ប្រឈម​ទៅ​នឹង​ភ្លៀង​ធំ ហើយ​តំបន់​មាត់​សមុទ្រ​អាច​មាន​រលក​ធំនិងព្យុះផង។

ដោយ​ហេតុនេះ ក្រសួង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹក​ភ្លៀង ជាពិសេសអ្នក​នេសាទ ឬ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ ឲ្យ​មានការ​ត្រៀម​ខ្លួន ដើម្បីជៀស​វាង​គ្រោះ​ថ្នាក់៕

សរសេរមកកាន់ កញ្ញា ហ៊ាង សុគន្ធារី តាមរយៈ theary270@gmail.com

What Next?

Recent Articles