អាជ្ញាធរអប្សរារុះរើផ្ទះនិងសំណង់នៅតំបន់ហាមឃាត់ជិត២០០កន្លែង

ដោយ VOD Admin​​ | ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧​ | ម៉ោង 2:58 PM
http://vodhotnews.com

សិទ្ធិមនុស្ស | អភិបាលកិច្ចល្អ

រូបភាពពីហ្វេសប៊ុក អាជ្ញាធរជាតិ អប្សរា


អាជ្ញាធរជាតិ​អប្សរា​បាន​ចុះរុះ​រើផ្ទះ​និង​សំណង់​នៅ​តំបន់​ហាមឃាត់​ បានចំនួន​​១៧១​ករណី​នៅ​ក្នុង​ឧទ្យាន​អង្គរ​ដោយ​បញ្ជាក់​មូល​ហេតុថា​ សំណង់ទាំងនោះខុសច្បាប់ ហើយ​ខ្លះ​ត្រូវ​បាន​រុះរើ​ដោយ​គណៈកម្មការ​ចំរុះ​ និងខ្លះ​ទៀត​ម្ចាស់​សំណង់​ស្ម័គ្រ​ចិត្ត​រុះរើ​ដោយ​ខ្លួន​ឯង​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​អប្សរា​បាន​ចុះ​ថ្ងៃ​ សុក្រ​ម្សិលមិញ​ថា​ ចាប់​តាំង​ពី​ថ្ងៃទី​ ០៩​ ខែសីហា​ រហូត​មក​ដល់​ពេល​នេះ​ អាជ្ញាធរ​បញ្ជាក់​ថា​ សំណង់​ខុស​ច្បាប់​ចំនួន​១៤០​ ករណី​ត្រូវ​បាន​រុះរើ​និង​ ៣១​ករណី​ទៀត​ ម្ចាស់​សំណង់​ចុះ​កិច្ចសន្យា​ស្ម័គ្រ​ចិត្ត​រុះរើ​ដោយ​ខ្លួន​ឯង​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ សំណង់​ទាំង​នោះ​ស្ថិត​នៅ​ ក្រុង​សៀមរាប​ ស្រុក​បន្ទាយស្រី​ ស្រុក​បាគង​ និង​ស្រុកអង្គរធំ​ ខេត្ត​សៀមរាប​។

កាល​ពីថ្ងៃ​ទី ១០​​ ខែសីហា​កន្លង​ទៅ​គណៈកម្មការ​ចម្រុះ​ចាប់​ផ្តើម​អនុវត្ត​ការ​រុះរើ​សំណង់​នៅ​ក្នុង​ឧទ្យាន​អង្គរ​ដែល​បាន​សាង​សង់​ឡើង​ អំឡុង​ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នៅឆ្នាំ​២០១៧កន្លង​ទៅ​នេះ​៕

ហូរ តុងហាន់

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

What Next?

Recent Articles