ដោយ អាស៊ីសេរី
2017-09-16

ហ្វេសប៊ុក (Facebook) របស់អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា។ Screenshot
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា ឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ថា ហ្វេសប៊ុក (Facebook) របស់អ្នកនាំពាក្យ គ.ជ.ប ឈ្មោះ NEC Spokesperson និងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ត្រូវបានគេលួចយកទៅគ្រប់គ្រងទាំងអស់ ដែលលោកមិនអាចបើកមើលគណនីរបស់ខ្លួនបាន។
លោកបញ្ជាក់ថា លោកនឹងទៅដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍នគរបាលដើម្បីសុំឲ្យជួយស៊ើបអង្កេត និងដោះស្រាយករណីនេះតាមផ្លូវច្បាប់៖ «»។
លោកបណ្ឌិត ហង្ស ពុទ្ធា អះអាងថា ទោះបីជាហ្វេសប៊ុកត្រូវបានគេហែគ (Hack) ចូលក្ដី តែមិនប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត និងគេហទំព័ររបស់ គ.ជ.ប នោះទេ។ លោកបន្ថែមថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី១៥ កញ្ញា មានចំនួន ៩ម៉ឺន៥ពាន់នាក់៕