ប្រមុខកាទូតកម្ពុជាគ្រោងទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ UN នៅទីក្រុងញូវយ៉ក

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧​
http://vodhotnews.com

អភិបាលកិច្ចល្អ

ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​ការបរទេស លោក ប្រាក់ សុខុន គ្រោង​នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​​ប្រចាំ​ឆ្នាំ​នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជជាតិ នៅ​ទីក្រុង​ញូវយ៉ក នៅ​សប្ដាហ៍​ក្រោយ​នេះ។

ក្នុងសេចក្ដីជូនព័ត៌មានមួយចុះថ្ងៃទី១៧ ខែកញ្ញានេះ ក្រសួង​ការបរទេស​ បាន​និយាយ​ថា​ រដ្ឋមន្រ្តីក្រសួងការ​បរទេស លោក ប្រាក់ សុខុន នឹង​ចាកចេញពីកម្ពុជាចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ដើម្បីចូលរួមក្នុង​សម័យ​ប្រជុំលើទី ៧២ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។

បើ​តាម​សេចក្ដីជូនព័ត៌មានដដែល​នេះ លោក ប្រាក់ សុខុន នឹង​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ អំពី​ការខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ភេរវកម្ម បញ្ហាតំបន់ បញ្ហាអន្តរជាតិដែលជាការព្រួយបារម្ភរួម និង​ការវិវត្តនាពេលថ្មីៗនៅកម្ពុជា។

សេចក្ដីជូនព័ត៌មានបន្ថែមថា ក្រៅពីកិច្ចប្រជុំសន្និបាតនោះ ប្រមុខ​កាទូត​កម្ពុជា ក៏គ្រោង​ជួប​ពិភាក្សា​ទ្វេភាគីជាមួយនឹង​តំណាងប្រទេសគុយបា កូឡុំប៊ី ប្រេស៊ីល ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយក្នុងនោះក៏មានការចុះ​ហត្ថលេខាជាមួយនឹងប្រទេសប្រេស៊ីល ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និង ចុះកិច្ចព្រមព្រៀងជាមួយនឹង​សាធារណៈរដ្ឋកូឡុំប៊ី ស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles