ព្រឹទ្ធសភា​បាន​អនុម័ត​ច្បាប់ ដែល​បើក​ផ្លូវ​ឲ្យ​បែង​ចែក​អាសនៈ

កិច្ចប្រជុំ​ព្រឹទ្ធសភានា​ព្រឹក​មិញ​នេះ។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ៖ សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ព្រឹកមិញ​បាន​អនុម័ត​ច្បាប់​ចំនួន​បួន​យ៉ាង​លឿន​ដោយ​គ្មាន​អ្នក​ជំទាស់​ដែល​ត្រួស​ត្រាយ​ផ្លូវ​ឈាន​ទៅ​រក​ការ​បែង​ចែក​គ្នា​នូវ​កៅអី​សភា​និង​ក្រុម​ប្រឹក្សា​គ្រប់​ថ្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំង​ប្រទេស។

លោក ម៉ម ប៊ុននាង មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​ព្រឹទ្ធសភា​ជាតិ​បាន​ថ្លែង​ប្រាប់​សារពត៌​មាន​បន្ទាប់​ពី​ស្ថាប័ន​នីតិបញ្ញាត្តិ​ដ៏​ធំ​មួយ​នេះ​បាន​អនុម័ត ច្បាប់​ចំនួន​បួន​ដោយ​សំឡេង ៤០ លើ​ ៤០ ថា ដើម្បី​ឲ្យ​ស្រប​តាម​បរិបទ​នយោបាយ​បច្ចុប្បន្ន​នេះ​ ​ធានា​បាន​ស្ថេរភាព​​និង​ការ​អនុវត្ត​ទៅ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​និង ​នីតិរដ្ឋ។

លោក​ថ្លែង​ថា «យើង​មិន​មាន​ការ​ព្រួយ​បារម្មណ៍​អី​ទេ ​ដោយ​សារ​ការ​បង្កើត​ច្បាប់​នេះ​ ទាំង​រដ្ឋសភា​នឹង​ព្រឹទ្ធសភា​មាន ការ​ប្រជុំ​យក​ចិត្ត​ទុក​ដាក់​ណាស់​ សុទ្ធ​តែ​អ្នក​ច្បាប់​ប្រជុំ​សិក្សា​ហើយ​គឺ​ឲ្យ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ព្រះ​រាជា ណាចក្រ​កម្ពុជា។ ​យើង​មិន​ធ្វើ​ដើម្បី​បទេស​ទេ​ ហើយ​ប្រសិន​ជា​យើង​ធ្វើ​ដើម្បី​បរទេស​គឺ​យើង​ក្បត់​ប្រទេស​ជាតិ និង​ឆន្ទៈរាស្ត្រ តែ​យើង​ធ្វើ​ដើម្បី​បម្រើ​រាស្ត្រ​និង​ប្រទេស​យើង ​ហើយ​ដើម្បី​សុខ​សន្តិភាព​និង​ការ​អភិវឌ្ឍ​ជូន​សង្គម​ជាតិ​យើង។… បរទេស​គាត់​ព្រួយ​បារម្មណ៍​ជា​សិទ្ធិ​របស់​គាត់​ហើយ​ការ​ចោទ​ប្រកាន់​អី​ជា​សិទ្ធិ​បុគ្គល យើងមិនខ្វល់ទេ»។

លោក អ៊ុក ប៊ុនឈឿន និង​ប្រធាន​គណកម្មាធិការ​ទី ៦ បាន​មាន​ប្រសាសន៍ថា ប្រាប់​អង្គសភា​ថា សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ជ្រើស​តាំង​តំណាង​រាស្ត្រ​តាក់​តែង​ឡើង​ក្នុង​គោល​បំណង​ស្រប​តាម​បរិបទ​ជាក់​ស្តែង​នៃ​ការ​វិវឌ្ឍន៍​​ឥត​ឈប់​ឈរ​របស់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន ក្នុង​ដំណើរ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិប​តេយ្យ​ ពហុបក្ស ដើរ​ទន្ទឹម​នឹង​និតិរដ្ឋ​ឲ្យ​កាន់​តែ​រឹងមាំ​និង​ធានា​នៅ​ស្ថេរភាព​និង​នយោបាយ​ឲ្យ​នៅ​ស្ថិតថេរ​យូរ​អង្វែង​នៅ​ក្នុង​ព្រះជាណាចក្រ​កម្ពុជា។


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles