មេដឹកនាំកម្ពុជានិងហ្វីលីពីន​ទទួលបានពានរង្វាន់សន្តិភាព​ពីចិន

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ


ស្ថាប័នមួយដែលធ្វើការដើម្បីគាំទ្រសកម្មភាពរបស់រដ្ឋអំណាចចិន ហើយមានទីតាំងនៅក្នុងដែនដីហុងកុង បានប្រកាសឈ្មោះមេដឹកនាំនៅអាស៊ីអាគ្នេយ៍ពីររូប គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌូទើតេ សម្រាប់ការប្រគល់ពានរង្វាន់សន្តិភាពប្រចាំឆ្នាំ២០១៧។

តាមការចុះផ្សាយរបស់Asian correspondent បានឲ្យដឹងថា ​មជ្ឈមណ្ឌលស្រាវជ្រាវសន្តិភាពចិន បានជ្រើសរើស លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មេដឹកនាំកម្ពុជា និង លោក រ៉ូឌ្រីហ្គោ ឌូទើតេ មេដឹកនាំហ្វីលីពីន សម្រាប់ឲ្យទទួលពានរង្វាន់សន្តិភាពពិភពលោក​ឆ្នាំ២០១៧។​

នាយក​មជ្ឈមណ្ឌលស្រាវជ្រាវសន្តិភាពចិនលោក Tan Changliu ថ្លែងថា ការសម្រេចផ្តល់ពានរង្វាន់នេះ គឺជាការជំរុញឲ្យពិភពលោក​មានសន្តិភាព។​

ទោះយ៉ាងណា មិនទាន់មានការកំណត់ជាក់លាក់ថា មេដឹកនាំទាំងពីរ ត្រូវទៅទទួលពានរង្វាន់​សន្តិភាពពីស្ថាប័នរបស់ចិន​មួយនេះ នៅពេលណានោះទេ គ្រាន់តែបញ្ជាក់ថា នៅឆ្នាំ២០១៧។​ ពៅ មេត្តា

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles