ដោយ តាំង សារ៉ាដា
2017-12-11
RFA

ពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកប្រមូលផ្តុំគ្នាធ្វើមហាបាតុកម្ម នៅខាងមុខសេតវិមានប្រធានាធិបតី សហរដ្ឋអាមេរិកក្នុងរដ្ឋធានីវាស៊ីនតោន Washington កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។ Photo: RFA
ពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកជាច្រើនរយនាក់ ដែលមកពីតាមបណ្ដារដ្ឋជាង៣០ ក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី១០ធ្នូ បានប្រមូលផ្តុំគ្នាធ្វើមហាបាតុកម្ម នៅខាងមុខសេតវិមានប្រធានាធិបតី សហរដ្ឋអាមេរិកក្នុងរដ្ឋធានីវាស៊ីនតោន Washington ។ ពួកគេទាមទារអោយរដ្ឋាភិបាល សហរដ្ឋអាមេរិកស្វែងរកការដោះលែង លោក កឹម សុខា ដោះលែងអ្នកទោសនយោបាយទាំងឡាយ និងទម្លាក់ចោលការចោទ ប្រកាន់នានាមកលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះ ជាតិ ដើម្បីអាចឲ្យលោកវិលត្រឡប់ទៅចូលរួមការបោះឆ្នោតនៅកម្ពុជា ដោយគ្មានការភ័យខ្លាច។ ជាងនេះទៅទៀតពួកគេទាមទារឲ្យ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន ធ្វើយ៉ាងណាដាក់សំពាធដល់រដ្ឋាភិបាល ក្រុងភ្នំពេញអោយធ្ងន់ធ្ងរថែមទៀតដើម្បីអោយក្រុមមេដឹកនាំខ្មែរទាំងឡាយគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងធ្វើឲ្យស្ថានការណ៍នយោបាយវិលមករកភាពប្រក្រតីឡើងវិញ។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមដូចតទៅ៖
ស្ដាប់សំឡេង