លោក ហ៊ុន សែន ណែនាំ​ឲ្យ​ប្រើ​បច្ចេកវិទ្យា​សម្រាប់​គ្រប់​គ្រង​ទិន្នន័យ​តាម​គំរូ​ប្រទេស​ឥណ្ឌា

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨​
http://vodhotnews.com

អភិបាលកិច្ចល្អ

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុង​ប្រទេស​ឥណ្ឌា (FB: លោក ហ៊ុន សែន)


លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ណែនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឲ្យរៀបចំប្រព័ន្ធបច្ចេកវិទ្យាដូចប្រទេសឥណ្ឌា ដោយលោកថា ដើម្បីជួយជំរុញការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនកាន់តែឆាប់រហ័ស។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​អេឡិចត្រូនិច និង​បច្ចេកវិទ្យា​ឥណ្ឌា លោក រ៉ាវី សាំងការ ប្រាសាដ ដែល​ប្រាប់​មេដឹកនាំ​កម្ពុជា​អំពី​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​សម្រាប់​គ្រប់​គ្រង​ទិន្នន័យ​ក្នុង​វិស័យ​​សុខាភិបាល ពាណិជ្ជកម្ម អប់រំ និង​វិស័យ​កសិកម្ម។

បន្ទាប់​ពី​ជំនួប​នោះ លោក ហ៊ុន សែន បានណែនាំទៅ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ឲ្យ​ស្វែង​រក​កិច្ច​សហការ​ជាមួយ​ភាគី​ឥណ្ឌា ដើម្បី​រៀបចំ​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​បែប​ឌីជីថល​នៅ​កម្ពុជា ដោយថា បច្ចេកវិទ្យា​ឥណ្ឌា អាចជួយដល់កសិករក្នុងការជ្រើសរើសប្រភេទជី ដី សម្រាប់ធ្វើស្រែចំការទទួលបានទិន្នផលខ្ពស់ និងអាចជួយរកទីផ្សារឲ្យកសិករផងដែរ។

លោក ហ៊ុន សែន បាន​លើក​ឡែង​បែប​នេះ អំឡុង​ពេល​លោក​ស្ថិត​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល ៣​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles