បក្សមួយដែលទទួលយកអាសនៈសភា CNRP បណ្តេញមន្ត្រីជាន់ខ្ពស់៤រូប​​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨​ | ម៉ោង 4:57 PM
http://vodhotnews.com

http://vodhotnews.com/wp-content/uploads/2018/01/Photo_Template_872x562-30.jpg

នយោបាយ

មន្ត្រីជាន់ខ្ពស់របស់គណបក្សហ្វ៊ុនស៊ិនប៉ិចនិងសម្តេចក្រុមព្រះកាលពីពេលកន្លង


គណបក្សហ្វ៊ុនស៊ិនប៉ិចដែលទើបទទួលបានអាសនៈសភា​ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ​(CNRP) បាន​សម្រេចបណ្តេញ​មន្ត្រីជាន់ខ្ពស់របស់​ខ្លួនចេញ​ពីបក្ស​ចំនួន​៤រូប​ ដោយចាត់ទុកថា​ មានគំនិតបំផុសឲ្យបែកបាក់ផ្ទៃក្នុង​បក្ស​។

មន្ត្រីទំាង៤រូបនោះ រួមមាន លោក សេង ហាក់ស្រ៊ុន អគ្គលេខាធិការរង, លោក ណុប ផន, លោក មៀច សំរួល និង​លោក ភាព ភាជន៍។

ក្នុងសេចក្តីសម្រេចរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ចុះថ្ងៃទី២៥ ខែមករា ម្សិលមិញ បានឲ្យដឹងថា គណ​បក្ស​នេះ សម្រេច​បណ្តេញអគ្គលេខាធិការរងម្នាក់ និងមន្រ្តី៣រូបផ្សេងទៀត ដែល​គណ​បក្ស​ចាត់ទុកថា បាន​បំផុស​បំផុលធ្វើញត្តិទាមទារឲ្យដកតំណែងលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និង​លោក​ យឹម សាវី អគ្គលេ​ខាធិការបក្ស។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា តុលាការកំពូល បានប្រកាសរំលាយគណបក្សសង្គ្រោះជាតិទៅតាមបណ្ដឹង ក្រសួងមហាផ្ទៃ។

បន្ទាប់​មក​ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន​ប្រជុំសម្រេច​បែង​ចែកអាសនៈរបស់គណបក្សប្រឆំាងចំនួន៥៥ ទៅឲ្យគណបក្សចំនួន៥ ដែល​​ក្នុង​នោះ​មាន គណបក្ស ហ៊្វុន ស៊ិនប៉ិច បាន​​៤១ អាសនៈ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles