លោក ហ៊ុន ម៉ាណែត​ ហៅ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង ​លោក ហ៊ុន សែន នៅ​អូស្រ្តាលី​ថា ជា​ការ​លាបពណ៌

ដោយ អេង គីមហុ
04/03/2018
RFI

media
លោក​ ហ៊ុន ម៉ាណែត នៅ​ក្នុង​បន្ទប់ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី៣ ធ្នូ ២០១៥ (RFI/Dyna Seng)
RFI/Dyna Seng


លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ចាត់​ទុក​គម្រោងធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ឱពុក​របស់​លោក​នៅ​ប្រទេស​អូស្ត្រា​លីថា ជា​ការ​លាបពណ៌ និង​មាក់​ងាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង។ ប៉ុន្តែ​លោក ហុង លីម តំណាងរាស្ត្រ​ដើម​កំណើត​ខ្មែរ​ប្រចាំរដ្ឋ​វ៉ិកតូរីយ៉ា (Victoria)ដែល​ជាអ្នក​ដឹក​នាំ​រៀប​ចំ​គម្រោង​ធ្វើ​បាតុកម្ម​ឆ្លើយ​តប​វិញ​ថា រដ្ឋាភិបាល​កម្ពុជា​ទេ ដែល​ជា​អ្នក​លាបពណ៌​ខ្លួន​ឯង​នោះ។

ការ​លាប​ពណ៌​ដែល​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​ភេរវកម្ម​របស់​កម្ពុជា សំដៅ​ដល់​នោះ គឺ​ការ​ចោទ​ប្រកា​ន់​មក​លើ​ពលរដ្ឋខ្មែរ​មួយ​ចំនួន​ថា ពួកគេ​ទទួល​លុយ​ដើម្បី​ចូល​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នា​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ អូស្រ្តាលី​នៅពាក់​ខែ​មិនា​ខាង​មុខ។ នេះ​បើ​តាម​ខ្លឹមសារ​ដែល​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេស​បុក​លោក ហ៊ុន ម៉ាណែត។

ការ​លើក​ឡើង​របស់​លោក​ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ឆ្លើយតប​នឹង​លោក ហុង លីម តំណាងរាស្ត្រ​ខ្មែរ ប្រ​ចាំ​​រដ្ឋ​វ៉ិកតូរីយ៉ា(Victoria)ប្រទេសអូស្ត្រាលី និង​ម្ចាស់​គណ​នេយ្យហ្វេសបុកម្នាក់នៅក្រៅប្រទេសឈ្មោះ​ឆាំ ឆានី ។ លោក ឆាំ ឆានី ថា មនុស្ស​ម្នាក់​នឹង​ទទួល​បាន​លុយ​៦០០​ដុល្លារ​អាមេរិក បន្ទាប់​ពី​ពួក​គេចូល​ជួប​លោក ហ៊ុន សែន ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្ដល់​ប្រាក់​១៥០​ដុល្លារ​ទៀត​ដល់​អ្នក​ដែលប្រមែ​ប្រមូល​មនុស្ស​បាន​ចាប់​ពី​៥​ទៅ​៦​នាក់​ដើម្បី​មក​ជួប​លោក។ នេះ​បើ​តាម​លោក ឆាំ ឆានី។

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ លោក ហ៊ុន ម៉ាណែត ចាត់​ទុក​ថា ជា​ការ​ប្រឌិត​នូវ​រឿង​មិន​ពិត ដើម្បី​លាប​ពណ៌ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទស្សន​ខុស​ពី​ខ្លួន។ ចំពោះ​លោក ហ៊ុន ម៉ា​ណែត ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ប្រាកដ​ណាស់​គឺ​មាន​មនុស្ស​ដែល​មាន​ទស្សន​ខុស​គ្នា​មិន​ថា ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ប្រទេស ឬ​នៅ​អាមេរិក អូស្ត្រាលី ណូវ៉ែលហ្សឺឡង់ អឺរ៉ុប​នោះ​ទេ។ បន្ថែម​លើ​នេះ លោក ហ៊ុន ម៉ាណែត ស្នើ​ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់ពាក្យ​សម្ដី​ជេរ​ប្រមាថ ដូច​ជា​ពាក្យ​ថា ខ្មោចស៊ីពេ ដែល​ការ​ជេរ​ប្រមាថ​នេះ មិន​អាច​បង្ហាញ​ពី​ការ​បង្រួប​បង្រួមគ្នា ឬ​គោរព​សិទ្ធិ​គ្នា​នោះ​ទេ។

ត្បិត​តែ​លោក ហ៊ុន ម៉ាណែត មិន​និយាយ​ចំ​ឈ្មោះ​ក៏​ដោយ​តែ​គេ​អាច​ដឹង​បាន​ថា លោក​ទំនង​ជា​សំដៅ​ដល់លោក ហុង លីម ដែល​ធ្លាប់​ដឹក​នាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​កាល​ពី​ពេល​កន្លង​មក​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ យ៉ាង​ណា​ក៏​ដោយ​លោក ហុង លីម បាន​​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ពី​ក្រៅ​ប្រទេស​មក​ថា លោក ហ៊ុន ម៉ាណែត ក៏​ដូច​ជា​រដ្ឋាភិបាល​មិន​គួរ​ចំណាយ​ពេល​មក​គិត​ពី​រឿង​អ្នក​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក​ថា អ្វី​ដែល​ពួក​គេ​គួរ​គិត​នោះ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ សុខមាភាព​ពលរដ្ឋ​ក្នុង​វិស័យ​សុខាភិ​បាល​ទើប​ប្រសើរ។

បើ​តាម​លោក ហុង លីម លោក​នៅ​តែ​បន្ត​ដឹកនាំ​បាតុកម្ម​ប្រឆាំង​នៅ​អូស្ត្រាលី គ្រា​ដែល​លោក ហ៊ុន សែន ទៅចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​១៧​ដល់​១៨​មិនា​ដដែល បើ​ទោះ​បី​ជា​លោក ហ៊ុន សែន ធ្លាប់ព្រមាន​បែប​ណា​ក៏​ដោយ។ ចំណែក​លោក ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​ទី​៣​មិនា ម្សិលមិញ​ក៏​បង្ហាញ​ជំហរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នេះ​ដដែល៕

What Next?

Related Articles

8 Responses to "លោក ហ៊ុន ម៉ាណែត​ ហៅ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង ​លោក ហ៊ុន សែន នៅ​អូស្រ្តាលី​ថា ជា​ការ​លាបពណ៌"

  1. miloss says:

    to validate the statement Hun Manet will have to be appraised if its DNA and that of Hun Sun is identical
    Otherwise Hun Manet remains and will remain forever a Vietnamese blood abortion Indeed he will not have to inger the national Khmer policy
       Sorry to use coarse words

  2. ?omen? says:

    តើមានមនុស្សប៉ុន្មាននាក់ដែលគេបានបញ្ជូនពីស្រុកខ្មែរដើម្បីទៅចូលរួមជាមួយ ហ៊ុនសែន ដើម្បីបំផ្លាញលុយជាតិនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ។អាណាក៏ដោយដែលបានចូលរួមនិងបំរុងចូលរួមច្រាស់ច្រំអាហារជាមួយ ហ៊ុនសែន គឺជាក្រុមជនដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលមហាជនខ្មែរក្នុងស្រុកនិងក្រៅស្រុកព្រមទាំងប្រជាជនលើពិភពលោកគេស្អប់ខ្ពើមបំផុត យើងនិងព្យាយាមថតយករូបជនកំហូចទាំងឡាយណាដែលបានចូលរួមជាមួយនិងក្រុមផ្ដាច់ការដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរនិងបំផ្លាញប្រទេសខ្មែរទាំងមូលទុក្ខជាភ័ស្តុតាងទៅថ្ងៃក្រោយ។ម៉ាណែតយើងមិនបានលាបពណ៌ឱពុកប្អូនទេយើងកំពុងបង្ហាញពណ៌ពិតរបស់ឱពុកប្អូនអោយពិភពលោកបានឃើញ។

  3. Anonymous says:

    General MANET: you need to have resulted of DNA test between HUN SEN and you. Cambodians and I are still waiting for the answer. Why you and HUN SEN still ignore the fact??
    It is very dangerous for all Cambodians if your blood is not the real Khmer blood??????????????
    Now everyone one is waiting for DNA, ??!!!!!!!!!!!!!!!!!!!!!!!!!!!!!! Why??????????why delay for DNA??????????????????????????????? Please take DNA test!!!!!!!!!!!!!!!!True result, must be shown!!!!!!!!!!!!!!!!!!

  4. Anonymous says:

    កូនចោរខំនិយាយការពារ​ឳ​ចោរអញ្ចឹងហើយ គ្មានអីចម្លែកទេ។ ពូជចោរកំហូច នៅតែកំហូចដដែល។ អ្នកបង្កើតបញ្ហា រំលោភសិទ្ធិមនុស្ស រំលោយបក្សគេចោល ចាប់គេដាក់គុក ដោយល្មើសច្បាប់ គ្មានហេតុផលត្រឹមត្រូវ គឺនាយករដ្ឋមន្ត្រីចោរនិងបក្សពួករបស់អ្នកឯងជាអ្នកលាបពណ៏។ កុំនិយាយភ្លីភ្លើពេក។ ប្រជាជនគេក៏ស្គាល់ហេតុផលល្អអាក្រក់ដែរ។

  5. Anonymous says:

    ស្មានថាវាខំទៅរៀននៅបរទេស ក្រែងមានខួរក្បាលស្រឡាញ់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ស្គាល់ខុសត្រូវដែរ ប៉ុន្តែ ទីបំផុតវាក្លាយខ្លួនទៅជាបណ្ឌិតចោរ ជនចោលម្សៀត ខួរក្បាលកុម្មុយនីសផ្តាច់ការដដែលដូច​ឳពុកវាបេះបិទ។

  6. ?? says:

    the world should looking out for HUN SEN secret agency around the world . please do not under estimate this animal they can hurt us one day. they also can destroy the world if they growing bigger. I still wonder that HUN SEN supporter they cam to live in Democracy country and they still support those evil . I thought they are human being but too bad they cam from the same animal spicy. GOD bless Cambodia

  7. Sam says:

    ពូកែនិយាយដូចបងធំរបស់ឪពុកគាត់​ខ្មែរក្រហម​នឹង​ឪគាត់អឹច្នឹង
    នេះថា​ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន។
    មន្ត្រីឪពុកគាត់កំពុងលាបពណ៌ ប្រជាជនតវ៉ារឿងដី
    ធ្លី​នឹងរឿងរ៉ាវផេ្សងទៀត​ថាជាក្រុមប្រឆាំង ​តើវាយ៉ាងម្តេច?

  8. people says:

    khmer -australia should note all the third hands of hun-family when they land at australian soil because we heard that they will send some animal germs to spread inside the protesters and hit some protester and make all chaos ‘then they point the finger to the khmer australian . Khmer -australian must be careful because all hun-family and their groups are so dirty mind and used all dirty trick to accuse khmer-australian ‘.All camera or mobile phone must be prepare to shot who ever make trouble when we have a peaceful protest’ but i’m sure the polices in OZ will present because they knew that hun-sen is threaten in australian soil like the terrorist ‘.GOD bless all good people’