តើ Jee Lien ជានរណាគេពិតប្រាកដ ឬគាត់ជា លោក Hing Soksan?

តើ Jee Lien ជានរណាគេពិតប្រាកដ ឬគាត់ជា លោក Hing Soksan?

ពាក្សចាស់ពោលថា «ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់ គង់តែមានភ្លេច» អ្នកប្រាជ្ញនៅមានភ្លាត់ ចុះទំរាំមនុស្សឆោតល្ងង់ខ្លៅខ្លះនោះ ក៏កាន់តែឆាប់ភ្លាត់ថែមទៀត ដូចជាយុវជនម្នាក់ ថាគាត់ឆ្លាតក៏ថាបាន ថាគាត់ល្ងង់ក៏ថាបាន តែទោះជាយ៉ាងណាក្ដី ទោះជាគាត់ខិតខំស្លៀកពាក់ហើយពាក់មុខបន្លំធ្វើជាអ្នកដទៃដោយបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយនោះ ក៏គាត់នៅភ្លាត់ឲ្យគេតាមគាត់ទាន់បានដែរ។

បើតាមការតាមដានរូបភាពនៃការឆ្លងឆ្លើយគ្នារវាងអាខោនហ្វេសប៊ុក Jee Lien ដោយប្រើហ្វេសប៊ុកមែសសិនជើ Facebook Messenger ទាក់ទងមកបងប្អូនខ្មែរម្នាក់នៅរដ្ឋ North Carolina ឲ្យជួយបង្ហោះសារក្លែងបន្លំ ដើម្បីជួយបង្វែងដាន ឲ្យគាត់បានចេញផុតពីស្រុករំដួល ហើយគាត់បានបង្ហោះរូបភាពទិដ្ឋាការអាមេរិកបញ្ជាក់ថាគាត់បានវីសាចេញ។ ទិដ្ឋាការនោះគឺមានរូបថត លោក ហុីង សុខសាន ឈ្មោះគាត់ ថ្ងៃខែឆ្នាំកំណើតរបស់គាត់។

នេះបញ្ជាក់ថាអាខោនហ្វេសប៊ុកក្លែងក្លាយ Jee Lien គឺលោក ហុីង សុខសាន។



លោក ហុីង សុខសាន ធ្លាប់មានឋានៈជាប្រធានយុវជនគណបក្សសង្គ្រោះជាតិ តែតាមការពិតនោះ គាត់មានតែឋានៈប៉ុណ្ណោះ កិច្ចការងារជាក់ស្ដែងគឺគាត់ពុំមានបានធ្វើអីនោះទេ ការពិតនោះក្រុមការងារថ្នាក់មូលដ្ឋានមួយៗតាមខេត្ដ តាមក្រុងនោះទេ ដែលមានកិច្ចការងារ និង បានធ្វើពិតប្រាកដ យ៉ាងណាមុិញដូចជាកញ្ញា សិន រ៉ូស្សិត (Sin Rozeth) ជាដើម កញ្ញាជាយុវតីដ៏ល្បីល្បាញ ពូកែទាំងវោហារ ពូកែទាំងការរៀបចំកិច្ចការងារនៅមូលដ្ឋានរបស់គាត់គឺសង្កាត់អូចា ដែលបានលិចឮល្បីរន្ទឺដល់តាមស្ថានទូតនានា រហូតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាអាណាចក្រកម្ពុជា បានមកជួបកញ្ញាផ្ទាល់។

ដោយភាពល្បីល្បាញរបស់កញ្ញា ធ្វើឲ្យមនុស្សដូចជាលោក ហុីង សុខសាន ក្ដៅក្រហាយ ច្រណែននិន្ទា មិនចេះចប់មិនចេះហើយ ព្រហើនហ៊ានរហូតទៅបើកអាខោហ្វេសប៊ុកក្លែងក្លាយហៅថា Jee Lien ដើម្បីយកឱកាសវាយប្រហារពាក្សសំដីអសុរោះដោយឥតសំចៃមកលើកញ្ញា រ៉ូស្សិត ។ រូបភាព Facebook Messenger ឆ្លងឆ្លើយគ្នារវាងលោក ហុីង សុខសាន និង កញ្ញារ៉ូ ស្សិត។

បើមើលនៅលើទំព័រអាខោហ្វេសប៊ុក លោក ហុីង សុខសាន ថ្មីៗនៅពេលដែលគាត់មកស្នាក់នៅសហរដ្ឋអាមេរិកនេះទៀត គាត់បានបង្ហោះប្រើពាក្សបញ្ចើចបញ្ចើបញ្ឆិតញុះញង់ ចង់ឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកបែកបាក់គ្នា។ ពិសេសពេលថ្មីៗនេះ ដែលក្រុមទ្រទ្រង់គណបក្សសង្គ្រោះជាតិពីរនៅសហរដ្ឋអាមេរិក បានចាប់ដៃច្របាច់បញ្ចូលគ្នា លោក ហុីង សុខសាន បែរជាបង្ហោះសារក្លែងក្លាយបន្លំក្នុងបំណងមិនឲ្យមានការួបរួមគ្នាទៅវិញ។

What Next?

Recent Articles