ប ស ស ពន្យល់​ពី​របៀប​ថ្មី​នៃការ​ប្រើ​ប្រាស់​សេវា​ថែ​ទាំ​សុខភាព​

| |
http://vodhotnews.com

រូបភាព៖ ពលរដ្ឋកំពុងធ្វើបែបបទប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គម (បសស)


បាន​ណែនាំ​ដល់​ម្ចាស់​គ្រីះស្ថាន សហគ្រាស និង​កម្មករ​ និយោជិត​ អំពី​របៀប​ថ្មី​នៃ​ការ​ប្រើ​ប្រាស់​សេវា​ថែ​ទាំ​សុខភាព​។​

បើ​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​ ប​ ស​ ស​ ចុះ​ថ្ងៃ​ទី​១៧​ខែ​ឧសភា​នេះ​ បាន​លើក​ឡើង​ថា ករណី​កម្មករ​ និយោជិត​មាន​អាការៈ​ ខ្សោយ​ វិលមុខ​ ទន់​ដៃ​ទន់​ជើង​ ញ័រ​ទ្រូង​ ពិបាក​ដក​ដង្ហើម​ និង​ ជប់​អារម្មណ៍​ដែល​បណ្តាល​មក​ពី​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ឬ​ខ្វះ​ជាតិ​អ៊ីយ៉ុង​ក្នុង​ឈាម​ គឺជា​ករណី​បញ្ហា​សុខភាព​បុគ្គល​។​ សេចក្តី​ជូន​ដំណឹង​បន្ត​ថា​ ករណី​នេះ កម្មករ​និយោជិក​ទាំង​អស់​ ត្រូវ​ទទួល​ការ​ព្យា​បាល​ និង​ថែ​ទាំ​វេជ្ជ​សាស្ត្រ​ក្រោម​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខភាព​វិញ​។​

ចំណែក​កម្មករ​និយោជិត​សន្លប់​ច្រើន​នាក់​នៅក្នុង​គ្រឺះ​ស្ថាន​សហគ្រាស​ដែល​បណ្តាល​មក​ពី​បរិយាកាស​ខាង​ក្នុង​ឬ​ខាង​ក្រៅ​បេឡា​ជាតិ​ចាត់​ទុក​ថា នេះ​ជា​គ្រោះ​ថ្នាក់​ការងារ​និង​ត្រូវ​ទទួល​បាន​ការ​ព្យាបាល​និង​ថែ​ទាំ​វេជ្ជសាស្ត្រ​ ក្រោម​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​​។​

តាម​ការ​​បញ្ជាក់​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ការ​បែង​ចែក​នេះ ចាប់​ផ្តើម​អនុវត្តន៍​ពី​ថ្ងៃ​ទី​១​ខែ​មិថុនា​ ឆ្នាំ​២០១៨​។​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles