អតីតនាយករដ្ឋមន្រ្តីអូស្ត្រាលីស្នើឲ្យមានការដោះលែងអ្នកផលិតភាពឯកសារជនជាតិខ្លួននៅកម្ពុជា

| |
https://vodhotnews.com

លោក ​James Ricketson (ប្រភព៖ Reuter)


អតីតនាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Tony Abbott បាន​អំពាវនាវ​ឲ្យមានការដោះលែងអ្នកផលិត​ភាពយន្ត​ឯក​សារជនជាតិអូស្រ្តាលីលោក​ James Ricketson។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានABCអូស្ត្រាលី​លោក​ Tony Abbott បានចូលរួមជាមួយអ្នកគាំទ្រនិង​​ក្រុមគ្រួសារ​របស់លោក​James Ricketson ក្នុងការធ្វើញ្ញត្តិ​ទាមទារ​តាម​អ៊ីធឺណិតឲ្យមាន​ការដោះលែង​លោក​James Ricketson ។ លោក Tony Abbott បាន​សសេរសារនៅលើញ្ញត្តិនោះថា​លោក​James Ricketson មិនគួរ​ណា​ត្រូវបានគេចាប់ខ្លួននិងឃុំឃាំងរយៈពេល១២ខែដោយគ្រាន់តែ​ប្រើ​​ដ្រូន​ (drone) ថត​យក​រូបភាពនៃ​ការ​ប្រមូល​​ផ្តុំ​នយោបាយ​នោះទេ។
លោកបានបន្ថែមថា៖«រដ្ឋាភិបាលយើងគួរតែ​បញ្ជាក់ឲ្យច្បាស់ទៅរដ្ឋាភិបាលកម្ពុជា ថា​វាដល់ពេលហើយដែល​ គាត់គួរតែត្រូវបានដោះលែងដោយឈរលើមូលដ្ឋាន​មនុស្សធម៌និងអនុញ្ញាតឲ្យគាត់បានត្រលប់ទៅអូស្រ្តាលី វិញ។

លោក James Ricketson ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីខែមិថុនា​ឆ្នាំមុន ដោយចោទប្រកាន់ថាលោក បាន​ផ្ដល់ព័ត៌មានសម្ងាត់ទៅឲ្យសម រង្ស៊ី ក្រោយពេលដែលបានប្រើ​​ដ្រូន​ (drone) ថត​យក​រូបភាពនៃការ ប្រមូលផ្ដុំក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិកាលពី​ការឃោសនាឃុំសង្កាត់ឆ្នាំមុន។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles