សម្ភាសន៍​លោក ប៉ា ងួនទៀង ករណី​ដីកាកោះ​ឱ្យ​​ចូល​បំភ្លឺ​ជា​សាក្សី​​សំណុំរឿង​លោក កឹម សុខា

ដោយ មាន ឬទ្ធិ
2018-05-27
RFA

បទសម្ភាសន៍រវាង​​លោក ប៉ា ងួនទៀង ករណី​ដីកាកោះ​ឱ្យ​​ចូល​បំភ្លឺ​ជា​សាក្សី​​សំណុំរឿង​លោក កឹម សុខា
ស្តាប់សំឡេងថតសំឡេង

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA
នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA


ពាក់ព័ន្ធ​នឹង​ដីកាកោះ​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី នេះ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា CCIM លោក ប៉ា ងួនទៀង ដែល​កំពុងមាន​វត្តមាន​នៅ​សហរដ្ឋអាមេរិក អះអាង​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី​២៧ ឧសភា ថា លោក​នៅ​មិនទាន់​បានទទួល​ដីកាកោះ​របស់​តុលាការ ជា​ផ្លូវការ នៅឡើយ​ទេ។

លោក​ថា ដោយសារ​ដីកាកោះ​ឱ្យ​លោក​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃទី​៩ មិថុនា ខាងមុខនេះ គឺ​ចំ​ពេល​ដែល​លោក​កំពុង​បំពេញភារកិច្ច​នៅក្រៅ​ប្រទេស ដូច្នេះ លោក​នឹង​ពុំ​អាច​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​បាន​ឡើយ ហើយ​លោក​កំពុង​សិក្សា​អំពី​នីតិវិធី​ឆ្លើយតប​តាមផ្លូវ​ច្បាប់​តប​ចំពោះ​បញ្ហា​នេះ។

សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក មាន ឫទ្ធិ និង​លោក ប៉ា ងួនទៀង ជុំវិញ​រឿងរ៉ាវ​នេះ​ដូចតទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles