ដោយ ឈាង បុប្ផា
29/05/2018
RFI

លោក ហ្សង់ បាទីស្តិ៍ ភូ អ្នកគ្រប់គ្រងផ្នែកសិល្បៈរបស់អង្គការសិល្បៈខ្មែរអមតៈ ជាមួយអ្នកចម្រៀង សូ សាវឿន (រូបកណ្តាល) និងDJ អូ រ៉ូ នៅថ្ងៃបិទបញ្ចប់មហោស្រពនៅទីក្រុងឡូញ ប្រទេសបារាំង ថ្ងៃទី ២៧ ឧសភា ២០១៨
©Chheang Bopha
មហោស្រពសិល្បៈកម្ពុជា ដែលមានរយៈពេលជិត ១ខែ នៅប្រទេសបារាំង បានបិទបញ្ចប់ហើយ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ នៅទីក្រុងឡូញ ភាគខាងកើតទីក្រុងប៉ារីស។ មហោស្រពបានបិទបញ្ចប់ជាមួយនឹងការចាក់បញ្ចាំងកុនឯកសារដែលនិយាយពីភាពដ៏អស្ចារ្យនៃតន្រ្តីRock’n’roll របស់កម្ពុជា នៅទសវត្សរ៍ឆ្នាំ ១៩៦០ និងឆ្នាំ ១៩៧០។ នៅក្នុងកម្មវិធីបិទបញ្ចប់រដូវសិល្បៈកម្ពុជា នៅប្រទេសបារាំង មានផងដែរ ការប្រគំតន្រ្តី ដែលផ្តល់កិត្តិយសដោយអ្នកចម្រៀងជើងចាស់ លោកស្រី សូ សាវឿន។