​រដ្ឋា​ភិ​បាល​ ​ថា​ ការ​ចាប់​យក​ចិន​ជា​ដៃ​គូ​នឹ​ង​ជួយ​ខេ​ត្ត​​ព្រះសី​ហ​នុ​​ក្លាយ​ជា​ទី​ផ្សារ​​ថ្មី​ស​ម្រាប់​ក​សិក​រ​ ​និង​​ពា​ណិ​ជ្ជករ​​


|
https://www.vodhotnews.com

នាថ្ងៃឈប់សម្រាកឆ្នាំថ្មី​ ២០១៩​ នេះ​ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិយ៉ាងច្រើនកកកុញ ជាមិត្តភក្ដិ ជាទស្សនកិច្ចរបស់ក្រុមការងារ ក៏ដូចជាក្រុមគ្រួសារ កំពុងរងចាំទូកទេសចរណ៍ ដើម្បីទៅលំហែសម្រាកកម្សាន្ដ តាមបណ្ដាកោះនានា ក្នុងខេត្តព្រះសីហនុ ក្នុងឱកាសថ្ងៃបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៨ ចូលឆ្នាំ២០១៩ ។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ

ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា ការចាប់យកប្រទេ​សចិនជាដៃ​គូអ​ភិ​វ​ឌ្ឍ​​ នឹងធ្វើឲ្យខេត្ត​ព្រះ​សី​ហ​នុរបស់កម្ពុជាក្លាយជាទីផ្សារថ្មី សម្រាប់កសិករ និងពាណិជ្ជករ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

យោងតាម​សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែមីនាម្សិលមិញ ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល លើកឡើងថា ក្រុង​ព្រះ​សីហនុជាទីក្រុងអច្ឆរិយៈមួយ នៅតំបន់ឆ្នេរសមុទ្រ ដែលមានការអភិវឌ្ឍក្នុងសន្ទុះមួយគួរឲ្យស្ញប់ស្ញែង។

រដ្ឋា​ភិបាល​អះអា​ងទៀ​ត​ថា ​បាតុ​ភូ​ត​នៃការ​អ​ភិវ​ឌ្ឍ​ដៃគូ​ក​ម្ពុជា ​ចិន​ ​មិនត្រឹ​មតែ​ជាទិ​ស​ដៅ​ទេសចរណ៍​ និង​ឧស្សាហ​​កម្មប៉ុ​​ណ្ណោះ​ទេ វាជា​ឱកាសទីផ្សារ​ថ្មីបន្ថែ​មទៀតចំពោះ​កសិ​ករ ព​លករ ​និងពាណិ​ជ្ជក​រ។​

រដ្ឋាភិ​បាលថា​៖ «​ទីក្រុ​ងជាប់សមុ​ទ្រមួ​យនេះ ​ក្នុ​ងរយៈ​ពេលដ៏ខ្លីខាងមុខ នឹងក្លាយជាទីក្រុង​ទំនើបក្នុងវិស័យពា​ណិជ្ជ​កម្ម ហ​រិ​ញ្ញវត្ថុ និងឧស្សាហកម្មដូចបណ្តាទីក្រុងអន្តរជាតិដទៃទៀតនៅតាមឆ្នេរសមុទ្រ ដែលនឹងចូ​លរួមចំណែកស​ក​ម្ម​ភា​​​ព​ប្រកបដោយឥទ្ធិពល និងផូរផង់នៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិក្នុងបរិបទ​ពាណិជ្ជកម្មសេរី និងតម្លៃម​នុស្ស​ជា​តិ»។

សេចក្តី​ប្រកាសព័ត៌មាន​របស់ការិយាល័យ​អ្នកនាំពាក្យរដ្ឋាភិបាលធ្វើឡើង​ស្របពេល​ដែលមានការរិះគន់​តាម​បណ្ដាញ​សង្គម​ជាបន្តបន្ទាប់ពី​វត្តមាន​ជនជាតិចិន​នៅខេត្តជាប់មាត់​សមុទ្រមួយនេះ។​

​ទំព័រ​ហ្វសប៊ុក​រដ្ឋបាល​ខេត្ត​ព្រះសីហនុកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ បាន​ដកស្រង់​សម្តី​ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន​ ​មកចុះផ្សាយ​ថា ​​វិនិយោគិន​ និង​ទេសចរ​ចិន​ស្នាក់​នៅ​ខេត្ត​ព្រះ​សីហនុមាន​ប្រមាណ​ជា​៧​ម៉ឺន​នាក់៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles