របប​លោក ហ៊ុន សែន បង្កើត​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល

ដោយ ទីន ហ្សាការីយ៉ា
2019-03-14
RFA

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA


របប​ក្រុងភ្នំពេញ​បានសម្រេច​បង្កើត អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល សម្រាប់​សាធារណជន ដើម្បី​ពង្រឹង​ថែរក្សា​វប្បធម៌​សន្ទនា ឆ្លងឆ្លើយ សម្រាប់​កិច្ចសហការ​ដ៏​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ជំនាញ​គ្រប់​វិស័យ​របស់​រដ្ឋ​។

សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៤ មីនា បញ្ជាក់​ថា អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល​នេះ គឺ​ស្ថិត​នៅ​ក្នុង​បំណង និង​គោលដៅ​ពង្រឹង​ការ​យល់ដឹង​របស់​មហា​ជន ដែល​ប្រជាពលរដ្ឋ​ជា​ចំណែក​មួយ​នៃ​ការងារ​អភិបាលកិច្ច​ល្អ និង ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​កិច្ចការ​កំណែទម្រង់​ស៊ីជម្រៅ។

ទោះបីជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី លើកឡើង​ថា ការ​បង្កើត​អង្គភាព​នាំ​ពាក្យ​នេះ ជា​ការ​ត្រឹមត្រូវ​មួយ ប៉ុន្តែ​ការ​បង្កើត​ស្ថាប័ន​នេះ អាច​គ្រាន់តែ​សម្រាប់​ទប់ទល់ ឬ​សម្រាប់​ការ​ឆ្លើយតប​ទៅ ប្រជាពលរដ្ឋ​ឬ អ្នក​រិះគន់ ។ ហើយ​អង្គភាព​នេះ អាច​សម្រាប់​គំរាម​អ្នក​រិះគន់​រដ្ឋាភិបាល​វិញ​ក៏​ថា​បាន។

ម្យ៉ាងវិញទៀត នៅ​តាម​ស្ថាប័នរដ្ឋ​នីមួយៗ មាន​អ្នកនាំពាក្យ​របស់​ខ្លួន ក៏ប៉ុន្តែ​អ្នកនាំពាក្យ​ស្ថាប័នរដ្ឋ​ភាគច្រើន មិនបាន​បំពេញ​តួនាទី​របស់​ខ្លួន សម្រាប់​ផ្ដល់​ព័ត៌មាន​ឱ្យ​ពលរដ្ឋ និង​អ្នក​សារព័ត៌មាន ជាតិ អន្តរជាតិ​ឱ្យ​នោះ​ឡើយ ដោយសារតែ​អ្នកនាំពាក្យ​ទាំងនោះ គ្មាន​សិទ្ធិ​ពេញលេញ​សម្រាប់​ផ្ដល់​ព័ត៌មាន ឬ​តាម​ឆ្លងកាត់​ថ្នាក់លើ​ជាមុន​សិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles