ចូល​ឆ្នាំថ្មី​៖​ លោក សម រង្ស៊ី ​ចង់​ឱ្យ​មាន​​ការ​ផ្លាស់ប្តូ​រ​​ជា​​វិជ្ជមាន​​នៅ​​កម្ពុជា

ដោយ វណ្ណ សុគន្ធា
15/04/2019
RFI

media
លោក សម រង្ស៊ី (Sam Rainsy/ FB Page)
Sam Rainsy/ FB Page


ថ្ងៃ​ចន្ទ​នេះ គឺជា​ថ្ងៃទី​ពីរ​ហើយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ។ នៅ​យប់មិញ​នេះ ពី​ក្រៅប្រទេស​លោក ​សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​បានចេញ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ។ ជាមួយ​ការ​ជូនពរ លោក ​សម រង្ស៊ី ក៏​ឆ្លៀត​បញ្ចេញ​សារ​នយោបាយ​ដោយ​លោក​ចង់ឱ្យមាន​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ថ្មី​នេះ​ផងដែរ។

តាមរយៈ​វីដេអូ​ឃ្លី​ប​ជិត៣នាទី លោក​ សម រង្ស៊ី បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង និង ក្រៅប្រទេស​ទាំងអស់​ប្រកបដោយ​សុខភាព​ល្អ មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ និង ទទួលបាន​ជោគជ័យ​ក្នុង​រាល់​កិច្ចការ និង​មុខរបរ​រកស៊ី​ទទួលទាន។ ជាមួយ​ការ​ជូនពរ​ទាំងនេះ លោក​ សម រង្ស៊ី ក៏​ឆ្លៀត​បញ្ចូល​សារ​នយោបាយ​ផងដែរ ដោយ​លោក​សុំឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រួចផុត​ពី​អំណាច​ផ្តាច់​ការដែល​លោក​ចង់​សំដៅទៅ​ការគ្រប់គ្រង​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក​អតីត​ប្រមុខ​បក្សប្រឆាំង​ក៏បាន​ចាត់ទុក​ឆ្នាំ​ថ្មី​ជា​ឆ្នាំ​ផ្លាស់ប្តូរ។ ផ្លាស់ប្តូរ ដោយសារតែ​រូបលោក និង​សហការី​នឹង​ខិតខំ​ធ្វើយ៉ាងណា ដើម្បីឱ្យ​មានការ​ផ្លាស់ប្តូ​រ​ជា​វិជ្ជមាន​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​ថ្មី​នេះ។ សម្រាប់​លោក​ សម រង្ស៊ី ការផ្លាស់ប្តូរ​នេះ គឺជា​ផ្លាស់ប្តូរ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជួប​នូវ​យុគ​សម័យថ្មី​មួយ​ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​ប្រជាពលរដ្ឋ​ទទួល​សិទ្ធិ សេរីភាព​ពេញលេញ។

ខុសពី​លោក​សម រង្ស៊ី ដែល​ចង់បាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ក្នុង​ឆ្នាំ​ថ្មី​នេះ លោក​ កឹម សុខា ដែលជា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឯណោះ​វិញ ចង់ឱ្យ​មាន​ដំណោះស្រាយ​ជា​វិជ្ជមាន​រវាង​ខ្មែរ និង​ខ្មែរ។ តាមរយៈ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី១៣ ខែមេសា លោក ​កឹម សុខា ក៏បាន​បួងសួង​សុំឱ្យ​ទេវតា​ឆ្នាំ​ថ្មី​កំចាត់​ចេញពី​កាយ វាចា ចិត្ត​របស់​មនុស្ស ជាពិសេស អ្នកនយោបាយ​ខ្មែរ​នូវ​អកុសលធម៌​ទាំងឡាយ​ដូចជា ការ​លោភលន់​គ្មាន​ព្រំដែន ការរំលោភបំពាន ការគំរាមកំហែង អំពើហិង្សា ការ​មួលបង្កាច់​ចោទប្រកាន់ ការ​លាប​ពណ៌ ការជេរប្រមាថ និង ការ​គុំ​គួ​ន​សងសឹក​គ្នា។

ចំណែក លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ដែលជា​ប្រមុខ​រដ្ឋាភិបាល និង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​វិញ សម្រាប់​ឆ្នាំ​ថ្មី​នេះ​លោក​បាន​ប្តេជ្ញា​ថា នឹងធ្វើ​អ្វី​គ្រប់បែបយ៉ាង ដើម្បី​បន្ត​រក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​រឹងមាំ ព្រមទាំង​ការពារ​រដ្ឋធម្មនុញ្ញ និង ការពារ​របបរាជានិយម។ បន្ថែម​លើ​នេះ លោក ​ហ៊ុន សែន ក៏បាន​បួងសួង​សុំឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​គ្រប់គ្រង ថែរក្សា​ការពារ និង​ប្រសិទ្ធ​ពរជ័យ​ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ឱ្យមាន​សមាន​ចិត្តជា​កុសល យោគយល់​គ្នា រួបរួមសាមគ្គី​គ្នា​ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ៕

What Next?

Recent Articles

4 Responses to "ចូល​ឆ្នាំថ្មី​៖​ លោក សម រង្ស៊ី ​ចង់​ឱ្យ​មាន​​ការ​ផ្លាស់ប្តូ​រ​​ជា​​វិជ្ជមាន​​នៅ​​កម្ពុជា"

  1. Anonymous says:

    We take out the trash, and you bring us more?

    Hell we’ll take it all out, like we’ve done before

    Peace, justice, freedom for Cambodia

    Not just the fall of one wicked man

    We want it all, and bring it we will

    If not for our kids, then for the innocent you kill”

  2. Anonymous says:

    We take out the trash, and you bring us more?

    Hell we’ll take it all out, like we’ve done before

    Peace, justice, freedom for Sudan

    Not just the fall of one wicked man

    We want it all, and bring it we will

    If not for our kids, then for the innocent you kill”

  3. Anonymous says:

    We take out the trash, and you bring us more?

    Hell we’ll take it all out, like we’ve done before

    Peace, justice, freedom for Sudan

    Not just the fall of one wicked man

    We want it all, and bring it we will

    If not for our kids, then for the innocent you kill” ……..

  4. so socheath says:

    តើអាពូជឆ្កែសមរង្ស៊ី មានសិទ្ធិស្អីមកជូនពរប្រជាជនកម្ពុជានោះ ?
    វាជាអាបំផ្លញជាតិ អាំក្បត់ជាតិសមរង្ស៊ី តើត្រូវមានសិទ្ធិជូនពរទេ ?
    ប្រជាជនកម្ពុជាមិនត្រូវការពរពីអាក្បត់ជាតិនេះទេ ។
    ប្រជាជនកម្ពុជាត្រូវការក្បាលអាក្បត់ជាតិសមរង្ស៊ីនេះ មកធ្វើជាកំណល់ទ្រនាប់ជើងប៉ុណ្ណោះ !
    យល់ !