លោក ជា សុផារ៉ា ស្នើលោក ហ៊ុន សែន នូវវិធានការចាំបាច់លើសំណង់ខុសច្បាប់

ដោយអ្នកស្រី សុ ជីវី
2019-06-27
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ដ្រី​ក្រសួង​​រៀបចំ​ដែនដីនគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា។  សកម្មភាព​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ កំពុង​កាយ​រក​ជន​រងគ្រោះ​ដោយ​អគារ​បាក់​រលំ​កាល​ពី​ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ២០១៩ ក្នុងក្រុងព្រះសីហនុ។ FB/AP
រដ្ឋមន្ដ្រី​ក្រសួង​​រៀបចំ​ដែនដីនគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា។ សកម្មភាព​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ កំពុង​កាយ​រក​ជន​រងគ្រោះ​ដោយ​អគារ​បាក់​រលំ​កាល​ពី​ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ២០១៩ ក្នុងក្រុងព្រះសីហនុ។ FB/AP


លោក ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ស្នើ​លោក ហ៊ុន សែន ចេញ​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​សំណង់​ខុស​ច្បាប់ ធានា​អាយុ​ជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់​ទូទៅ។

លិខិត​ចេញ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា របស់​លោក ជា សុផារ៉ា ផ្ញើជូន​លោក ហ៊ុន សែន បញ្ជាក់​ថា វិធានការ​ដែល​លោក​ចង់​អោយ​អនុវត្ត​ចំពោះ​ការដ្ឋានសំណង់​ដែល​ខុសច្បាប់​ទាំងនោះ​រួម​មាន៖

ក្រសួង​រ៉ែ និង​ថាមពល​អាច​ចាត់​មិនអោយ​មាន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ក្រសួងឧស្សាហកម្ម និង​សិប្បកម្ម​អាច​ចាត់​មិន​អោយ​ផ្គត់ផ្គង់ទឹកស្អាត ក្រសួងសាធារណការ និង​ដឹកជញ្ជូន​មិនត្រូវ​អនុញ្ញាត​អោយ​តបណ្ដាញ​លូ​ភ្ជាប់​ទៅ​លូ​សាធារណៈ ក្រសួង​ព័ត៌មាន​អាច​បិទ​មិន​អោយ​មាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឯ​ស្ថាប័ន និង​អង្គភាព​ផ្សេងទៀត​មិន​ត្រូវ​ផ្ដល់​លិខិតអនុញ្ញាត​អោយ​ប្រកប​អាជីវកម្ម។

លិខិត​ដដែល​បញ្ជាក់​ទៀត​ថា​សំណើ​វិធានការ​បែប​នេះ​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការដ្ឋាន​សំណង់​សណ្ឋាគារ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម រោងចក្រ សិប្បកម្ម និង​សំណង់​ផ្សេងៗ​ទៀត ដែល​គ្មាន​ច្បាប់​អនុញ្ញាត ការសាងសង់​ខុស​លក្ខណៈបច្ចេកទេស ដោយ​លើកលែង​លំនៅឋាន​ផ្ទាល់​របស់​ពលរដ្ឋ។

ករណី​សំណង់​អាគារ​នៅ​ខេត្ត​ព្រះសីហនុ អាជ្ញាធរ​បាន​រក​ឃើញ​ថា​មាន​សំណង់​អគារ​ចំនួន​៥​ទី​តាំង​កំពុង​សាងសង់ ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត បន្ទាប់​ពី​មាន​ករណី​បាក់​រលំ​អគារ​៧​ជាន់​នៅ​ក្នុង​ខេត្ត​នេះ​បណ្ដាល​អោយ​កម្មករ​សំណង់​២៨​នាក់​ស្លាប់ និង​២៦​នាក់​របួស៕


What Next?

Recent Articles