ដោយ អេង គីមហុង
20/07/2019
RFI

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
@RFI
បន្ទាប់ពីមានលិខិតអាណាមិកមួយ បរិហារ្តិ៍ពីករណីគ្រួសារនិយម នៅក្នុងស្ថាប័នតុលាការយោធានោះ អ្នកនាំពាក្យក្រសួងការពារជាតិអះអាងថា កំពុងរង់ចាំការសម្រេចពីលោក ទៀ បាញ់ ជាមុនសិន ថាតើត្រូវបើកការស៊ើបអង្កេតឬយ៉ាងណា ដើម្បីបង្ហាញតម្លាភាព។ ប៉ុន្តែ លោក ឈុំ សុជាតិ បានថ្លែងថា ឆ្លងកាត់តាមការសាកសួររបស់លោកទៅកាន់ លោក ន័យ ថុល ប្រធានតុលាការយោធា ចំណុចចោទប្រកាន់មួយចំនួនគឺជាការបំភ្លើស។ សូមស្តាប់ការបញ្ជាក់របស់ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការជាតិ។