ដោយ អេង គីមហុង
22/07/2019
RFI

ពលរដ្ឋរាប់រយនាក់ ឡើងពីខេត្តចំនួន៤ ស្នើឲ្យថ្នាក់ជាតិដោះស្រាយទំនាស់ដីធ្លីរាំរ៉ៃ
@ងួន វឌ្ឍនៈបណ្ឌិត
ពលរដ្ឋជាច្រើនរយនាក់ឡើងមកពីខេត្តចំនួន៤រួមមាន៖ ខេត្តព្រះសីហនុ កំពង់ស្ពឺ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តកណ្ដាល ជាមួយនឹងបង្វិច បាយ ទឹក បានអង្គុយប្រមូលផ្ដុំគ្នានៅក្រៅខុទ្ធការល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការប្រមូលផ្ដុំនេះក្នុងគោលបំណងដាក់ញាត្តិជាថ្មីទៅកាន់ខុទ្ធការល័យលោកនាយករដ្ឋមន្រ្តី និងក្រសួងស្ថាប័នរដ្ឋមួយចំនួនទៀតដោះស្រាយទំនាស់ដីធ្លីរាំរ៉ៃ ជាមួយក្រុមហ៊ុនឯកជន។ តាមរយៈក្បាលមេក្រូរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទនេះ តំណាងពលរដ្ឋមួយចំនួនបាននិយាយដូចគ្នាថា រឿងរ៉ាវដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឯកជន អូសបន្លាយដោយគ្មានដំណោះស្រាយមិនតិចជាង១០ឆ្នាំឡើយ។ ហើយបន្ថែមលើនេះតំណាងពលរដ្ឋបានមូលមាត់ថា ខ្លឹមសារនៃញាត្តិ សុំតែដីដែលក្រុមហ៊ុនរឹបអូសត្រឡប់មកវិញដើម្បីធ្វើស្រែចំការ។
22/07/2019
ស្តាប់