2019-11-01
RFA

អគ្គីភ័យឆាបឆេះតូបលក់ដូរអស់ចំនួន ៣៣តូបនៅផ្សារចិន ខាងក្រោយផ្សារលើ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

រូប៖ នគរបាលជាតិ
អគ្គិភ័យ បានឆាបឆេះតូបលក់ដូរអស់ចំនួន ៣៣តូបនៅខាងក្រោយផ្សារលើ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ តុលា។ តូបដែលឆេះទាំងនោះ ស្ថិតនៅចំណុចមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ឬហៅថា ផ្សារចិន ដែលស្ថិតក្នុងក្រុមទី៣០ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។ អគ្គិភ័យមិនបានឆេះឆ្លងដល់តូបលក់នៅក្នុងផ្សារលើ នៅខាងមុខឡើយ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់អាស៊ីសេរីថា អគ្គិភ័យបានរលត់ទាំងស្រុង នៅប្រហែលថ្ងៃត្រង់ ថ្ងៃទី៣១ តុលា ហើយអាជ្ញាធរបានចូលទៅរើកម្ទេចឆេះ នៅខាងក្នុងតូបទាំងនោះ និងកំពុងស្រង់ស្ថិតិពីទំហំខូចខាត។ លោក ឃាង ភារម្យ អះអាងថា គ្មានមនុស្សស្លាប់ ឬរបួសក្នុងហេតុការណ៍អគ្គិភ័យនោះទេ។ ទោះយ៉ាងណាក្ដី លោកថា អាជ្ញាធរមិនទាន់សម្រេចថា នឹងត្រូវសាងសង់តូបទាំងនោះ ឡើងវិញ ឬអត់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋអះអាងថា ពលករខ្មែរធ្វើការនៅថៃជាច្រើននាក់សម្រុកឆ្លងដែនត្រឡប់ទៅស្រុកតាមច្រកដូងខេត្តបាត់ដំបង
- អាជ្ញាធររកឃើញ សាកសពស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបាត់ខ្លួននៅកោះរ៉ុងខេត្តព្រះសីហនុ
- អាជ្ញាធរខេត្តរង់ចាំក្រុមហ៊ុនសាងសង់អាគារថ្មីរួច ទើបរុះរើសំណង់កាស៊ីណូជីនទីង
- សមត្ថកិច្ចខេត្តសៀមរាបចាប់បានគ្រឿងញៀនជិត ៣០គីឡូក្រាមពីស្ត្រីជនជាតិថៃ ២នាក់
- នគរបាលរកឃើញគ្រឿងញៀន ១០០គីឡូក្រាមពីជនសង្ស័យ ៤នាក់ នាំចូលពីប្រទេសថៃទៅខេត្តកំពង់ធំ
- កម្មកររោងចក្រ ហ៊ឹង ជីង ព្រមទទួលយកសំណងពីថៅកែ ដើម្បីបញ្ចប់វិវាទការងារ
- សមត្ថកិច្ចខេត្តស្វាយរៀងឃាត់ជនជាតិចិនពីរនាក់ពីបទបង្ខាំងមនុស្សខុសច្បាប់
- ចំនួននិស្សិតខ្មែរទៅរៀននៅសហរដ្ឋអាមេរិក កើនឡើងជិត ២៩% ក្នុងឆ្នាំ២០១៨
- មតិពលរដ្ឋ ព្រះសង្ឃ និងអ្នកនយោបាយ ក្នុងខួប ៧ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ
- បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ជួបគ្នារៀបចំផែនការតវ៉ាសុំឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ចូលធ្វើការវិញ