ដោយ វណ្ណ សុគន្ធា
04/11/2019
RFI

លោក សម រង្ស៊ី (រូបភាពឯកសារ) @Internet
លោក សម រង្ស៊ី តាមរយៈវីដេអូឃ្លីបមួយនៅព្រឹកថ្ងៃចន្ទនេះ បានចេញមកបញ្ជាក់ជាថ្មីថា ផែនការមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ វិច្ឆិកាខាងមុខនេះ កំពុងប្រព្រឹត្តទៅដោយរលូន និង គ្មានការប្រែប្រួលឡើយ បើទោះបីអាជ្ញាធរកម្ពុជាបានប្រុងប្រៀបលក្ខណៈសព្វបែបយ៉ាង ដើម្បីត្រៀមចាប់ខ្លួនរូបលោកក៏ដោយ។ ចំណែក ឆ្លើយតបទៅនឹងការហាមប្រាមមិនឲ្យក្រុមហ៊ុនហោះហើរណាដឹករូបលោកមកកម្ពុជាវិញនោះ លោក សម រង្ស៊ី បានគូសបញ្ជាក់ថា លោកនឹងស្វែងរកមធ្យោបាយចូលមកកម្ពុជាឱ្យទាល់តែបាន តាមផែនការគ្រោងទុក។ បន្ថែមលើនេះ និង ជាថ្មីម្តងទៀត លោកប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិរូបនេះ បានអំពាវនាវដល់កងទ័ពកម្ពុជាកុំឱ្យស្ដាប់តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ងាកមកចូលរួមនឹងដំណើរមាតុភូមិនិវត្តន៍របស់លោកវិញ។ មិនតែប៉ុណ្ណោះ លោក សម រង្ស៊ី ថែមទាំងសន្យាដំឡើងឋានន្តរស័ក្តិ និងប្រាក់ខែ ក៏ដូចជាផ្តល់រង្វាន់ដល់កងទ័ពណាដែលចូលរួមជាមួយក្រុមរបស់លោកនាពេលខាងមុខផងដែរ។
សូមស្ដាប់ប្រសាសន៍របស់ លោក សម រង្ស៊ី៖
04/11/2019
ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី នេះ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងយ៉ាងដូច្នេះថា៖
សូមស្ដាប់ប្រសាសន៍ លោក ឈុំ សុជាត៖
04/11/2019