ដោយ មាន ឫទ្ធិ
2019-11-04
RFA

រូបសញ្ញាអាស៊ាន

រូប៖ ASEAN Information Center
ក្រុមមេដឹកនាំអាស៊ាន ប្រកាសដាក់ចេញវិធានការអាទិភាព ដើម្បីរួមគ្នាលប់បំបាត់គ្រប់ទម្រង់នៃអំពើកេងប្រវ័ញ្ច និងរំលោភបំពានកុមារនៅលើបណ្តាញអ៊ីនធឹណិត។ វិធានការជាអាទិភាពទាំងនោះ រួមមានការបង្កើតក្របខណ្ឌច្បាប់ថ្នាក់ជាតិនៅតាមបណ្តារដ្ឋសមាជិកអាស៊ាន ដើម្បីកែលម្អស្តង់ដារ និងគោលនយោបាយគាំពារកុមារ ពីអំពើកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់នៅលើបណ្តាញអ៊ីនធឹណិត ការពង្រឹងការអនុវត្តច្បាប់ ព្រមទាំងការជំរុញឲ្យមានឡើងនូវការបង្កើតអង្គភាពជំនាញថ្នាក់ជាតិ ដើម្បីដឹកនាំ និងសហការស៊ើបអង្កេតសំណុំរឿង ទាក់ទងនឹងករណីបទល្មើសទាំងនេះ។
ការប្រកាសដាក់ចេញជាវិធានការអាទិភាពដើម្បីទប់ស្កាត់បញ្ហាកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទគ្រប់ទម្រង់ ចំពោះកុមារនៅលើបណ្តាញអ៊ីនធឹណិតនេះ ធ្វើឡើងខណៈក្រុមមេដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមមេដឹកនាំអាស៊ានទាំង ១០ប្រទេស ជំរុញឲ្យមានការពង្រឹងយន្តការប្រមូលទិន្នន័យតាមដាន និងរាយការណ៍ពាក់ព័ន្ធនឹងសម្ភារៈនានា ដែលចាត់ទុកថា ចូលរួមរំលោភបំពានផ្លូវភេទកុមារនៅលើបណ្តាញអ៊ីនធឹណិត។ ពួកគេក៏ចង់ឃើញឲ្យមានការកែលម្អកម្មវិធីសិក្សាថ្នាក់ជាតិ និងតាមសាលារៀន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ ក្នុងគ្រប់ទម្រង់នៅលើបណ្តាញអ៊ីនធឹណិត។
ក្រុមមេដឹកនាំអាស៊ាន កត់សម្គាល់ថា ភាពជឿនលឿនយ៉ាងឆាប់រហ័ស និងការរីកសាយភាយនៃវិស័យអ៊ីនធឹណិត និងបច្ចេកវិជ្ជានៃការប្រាស្រ័យទាក់ទង កំពុងធ្វើឲ្យកុមារកាន់តែច្រើនឡើងៗ ប្រឈមនឹងភាពងាយរងគ្រោះទៅនឹងទម្រង់នៃការផលិត និងចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទកុមារ និងទម្រង់ដទៃទៀត នៃអំពើកេងប្រវ័ញ្ចលើកុមារនៅតាមបណ្តាញអ៊ីនធឹណិត ដែលគ្មានព្រំដែនកំណត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជនជាតិអាមេរិកាំងកាត់ទោសឲ្យជាប់ពន្ធនាគារជាង ២ឆ្នាំពីបទរំលោភផ្លូវភេទ
- តំណាងរាស្រ្តអាស៊ានស្នើឲ្យប្រទេសថៃ ហ៊ានប្រឆាំងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
- ក្រសួងព័ត៌មាន អនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មានឯករាជ្យបង្កើតសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
- តុលាការកំពូលនឹងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់លោក រ៉ាត់ រត្នមុនី នៅសប្ដាហ៍ក្រោយ
- តុលាការខេត្តរតនគិរីដាក់មន្ត្រីជាន់ខ្ពស់សមាគម អាដហុក ក្រោមការត្រួតពិនិត្យ
- សាលាឧទ្ធរណ៍លើកពេលសវនាការសំណុំរឿងលោក រ៉ាត់ រត្នមុនី ទៅថ្ងៃក្រោយវិញ
- សង្គមស៊ីវិលជាតិ និងអន្តរជាតិទាមទារឱ្យរបបក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរី
- អ្នកសារព័ត៌មាន និងសង្គមស៊ីវិលខកចិត្ត ចំពោះសេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញលើសំណុំរឿងវិទ្យុអាស៊ីសេរី
- អតីតអ្នកយកព័ត៌មានអាស៊ីសេរីខកចិត្ត ដែលតុលាការមិនប្រកាសសាលក្រមលើអង្គសេចក្តី
- ក្រុមសិទ្ធិមនុស្សរបបក្រុងភ្នំពេញបដិសេធអនុសាសន៍អ្នកស្រី រ៉ូណា ស្មីត ទាក់ទងនឹងបក្សសង្គ្រោះជាតិ