ដោយ ហេង រស្មី
2019-11-06
RFA

លោកស្រី សាត ផា សកម្មជនគណបក្សសង្គ្រោះជាតិ និងជាអតីតសកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលត្រូវអាជ្ញាធរបង្ខំចាកចេញពីមានជម្លោះនោះកាលពីជាង ១០ឆ្នាំមុនដោយមិនបានទទួលយកសំណងអ្វីទាំងអស់។

រូប៖ ពលរដ្ឋផ្ដល់ឱ្យ
តុលាការបានសម្រេចដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ និងជាអតីតសកម្មជនដីធ្លីនៅតំបន់បឹងកក់ម្នាក់ នៅទីក្រុងភ្នំពេញ កាលពី៤ វិច្ឆិកា ក្រោយពីបានចាប់ខ្លួនដោយគ្មានដីកាបង្គាប់។
ត្រូវរបបក្រុងភ្នំពេញចាប់ខ្លួន ចេញពីផ្ទះដែលមានទីតាំងនៅភូមិឃ្លាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។
លោកស្រី សាត ផា ប្រាប់អាស៊ីសេរីថា អាជ្ញាធរចាប់ខ្លួនលោកស្រី ដោយបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើហិង្សាមួយ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។ ប៉ុន្តែលោកស្រីយល់ថា ការឃាត់ខ្លួនលោកស្រី ជារឿងនយោបាយច្រើនជាង។
លោកស្រីបញ្ជាក់ថា តុលាការបានដាក់លោកស្រីឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការហើយតម្រូវឱ្យបង្ហាញមុខនៅប៉ុស្តិ៍ប៉ូលិស សង្កាត់ឫស្សីកែវ នៅរៀងរាល់ដាច់ខែ។ លោកស្រីចាត់ទុកចំណាត់ការនេះថា មានភាពអយុត្តិធម៌៖ «ខ្ញុំអត់ពេញចិត្តដែលតុលាការនាំខ្លួនខ្ញុំទៅម្សិលមិញនេះវ៉ៃខ្នោះ ខ្ញុំទៅ ខ្ញុំឈឺចាប់ណាស់។ ខ្ញុំអត់បានដេកទេ។ ខ្ញុំអង្គុយសមាធិ ខ្ញុំអត់បានដេកទេ។ ខ្ញុំឈឺចាប់ដែលខ្ញុំអត់មានខុសអ្វីទាំងអស់។ តែខ្ញុំចង់និយាយថា ខ្ញុំជាប្រជាពលរដ្ឋដែលរងគ្រោះដោយសាររឿងដីធ្លីនៅតំបន់បឹងកក់។ ខ្ញុំឈឺចាប់ប៉ុណ្ណាខ្លះ ចាប់ខ្ញុំទៅទៀត ចាប់ខ្ញុំទៅឃុំឃាំង ខ្ញុំអត់បាយអត់ទឹក កូនចៅខ្ញុំមកអត់ទាន់។ ខ្ញុំអត់មានខោអាវស្លៀកមួយកំប្លេ ស្លៀកមួយយប់ទាល់ភ្លឺបានកូនខ្ញុំមកដល់ពីកំពង់សោមមក»។
អាស៊ីសេរីបានព្យាយាមទាក់ទងលោកអនុសេនីឯក រ៉ា បូ មន្ត្រីប៉ូលិសខណ្ឌឫស្សីកែវ ទទួលបន្ទុកព្រហ្មទណ្ឌបានទេ កាលពីថ្ងៃទី៥ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាកាសចរស៊ីវិលកម្ពុជាព្រមានក្រុមហ៊ុនដឹកអ្នកដំណើរជិត ៥០ មិនឱ្យដឹកលោក សម រង្ស៊ី
- ពលរដ្ឋថា ការឈឺចាប់និងភាពអយុត្តិធម៌សង្គម ធ្វើឱ្យពួកគាត់គាំទ្របក្សប្រឆាំង
- មន្ត្រីបក្សប្រឆាំងថា សកម្មជនតាមមូលដ្ឋាននៅតែស្មោះស្ម័គ្រនឹងលោក សម រង្ស៊ី ដដែល
- ទូតអាមេរិកនៅភ្នំពេញមិនឆ្លើយតបសំណួរទាក់ទងនឹងការវិលត្រឡប់របស់លោក សម រង្សី
- អាជ្ញាធរម៉ាឡេស៊ីមិនចាប់បញ្ជូនសកម្មជនបក្សប្រឆាំងពីររូបទៅកម្ពុជាវិញនោះទេ
- លោក សម រង្ស៊ី ថា លោកនឹងទៅដល់ប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា
- អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ខណៈមន្ត្រីរដ្ឋាភិបាលបដិសេធ
- អ្នកគាំទ្របក្សប្រឆាំង ដែលមកដល់នៅទីក្រុងបាងកក រៀបចំឡានឲ្យពលករជិះទៅព្រំដែនរួចរាល់ហើយ
- របបក្រុងភ្នំពេញឃាត់ខ្លួនសន្តិសុខយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ ១០នាក់
- មន្ត្រីបក្សប្រឆាំងយកច្រកប៉ោយប៉ែតជាគោលដៅមួយនៃទីតាំងដទៃទៀតសម្រាប់ធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំ