ដោយ មួង ណារ៉េត
2019-11-06
RFA
មន្ត្រីសិទ្ធិមនុស្សថា អាជ្ញាធរប្រទេសម៉ាឡេស៊ី មិនចាប់បញ្ជូនខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិពីររូប ដែលត្រូវបានឃាត់ខ្លួន នៅព្រលានយន្តហោះនៃប្រទេសនេះ កាលពីថ្ងៃទី៤ ខែវិច្ឆិកា។ សារព័ត៌មានអង់គ្លេស រ៉យទ័រ (Reuters) ចេញផ្សាយកាលពីថ្ងៃទី៥ ខែវិច្ឆិកា ម្សិលមិញនេះ បានដកស្រង់ប្រសាសន៍មន្ត្រីគណៈកម្មការសិទ្ធិមនុស្សប្រចាំប្រទេសម៉ាឡេស៊ី លោក ចេរ៉ាល ចូសេហ្វ (Jerald Joseph) ថាសកម្មជនទាំងពីររូបនេះ កាលពីដំបូងឡើយ ត្រូវអាជ្ញាធរប្រទេសនេះគ្រោងចាប់បញ្ជូនទៅកម្ពុជាវិញ នៅរសៀលថ្ងៃទី៥ ខែ វិច្ឆិកានោះ ប៉ុន្តែ ក្រោយមកសម្រេចមិនបញ្ជូនទៅវិញ ដោយសាររងការជំទាស់ ទៅនឹងការចាប់បញ្ជូនេះ។
មន្ត្រីដដែលសាទរចំពោះសេចក្ដីសម្រេចរបស់ក្រសួងអន្តោប្រវេសន៍ម៉ាឡេស៊ី ដែលជ្រើសរើស មិនចាប់បញ្ជូនអ្នកទាំងពីរនោះ ទៅកម្ពុជាវិញ។ លោកចាត់ទុកការសម្រេចបែបនេះ ថា ជាសញ្ញាណល្អមួយ។ ទោះជាយ៉ាងនេះក្តី មន្ត្រីសិទ្ធិមនុស្សដដែល មិនដឹងអំពីមូលហេតុនៃការប៉ុនប៉ងចាប់បញ្ជូនខ្លួនអ្នកទាំងពីរ ទៅកម្ពុជាវិញនោះទេ។
លោក ហ៊ុន សែន ធ្លាប់លើកឡើងថា រដ្ឋាភិបាលរបស់លោក បានបញ្ជូនដីកាតាមរកចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិចំនួន ៨ នាក់ ទៅរដ្ឋាភិបាលប្រទេសអាស៊ានទាំងអស់រួចហើយ ដើម្បីឱ្យប្រទេសទាំងនោះសហការ ក្នុងការចាប់ខ្លួនមន្ត្រីទាំងនោះ ប្រសិនបើពួកគាត់ធ្វើដំណើរទៅកាន់ប្រទេសអាស៊ាន។
ទោះជាយ៉ាងនេះក្តី អាជ្ញាធរម៉ាឡេស៊ី មិនបានអនុវត្តតាមសំណើនេះទេ ព្រោះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅតែអាចមានវត្តមាននៅលើទឹកដីនៃប្រទេសនេះបាន។ ចំណែកឯអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដែលមានឈ្មោះក្នុងដីការបស់តុលាការខ្មែរដែរ ក៏នៅតែអាជ្ញាធរប្រទេសសមាជិកអាស៊ានមួយទៀត គឺប្រទេសឥណ្ឌូណេស៊ី អនុញ្ញាតឱ្យមានវត្តមានក្នុងប្រទេសនេះដែរ។ មន្ត្រីសន្តិសុខថៃឯណោះ ក៏ធ្លាប់បានប្រាប់អាស៊ីសេរីថា ប្រទេសនេះ មិនចាប់ខ្លួនមន្ត្រីបក្សប្រឆាំង ទៅតាមការចង់បានរបស់របបលោក ហ៊ុន សែន នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងធ្វើបាតុកម្មទាមទារឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា
- ពលរដ្ឋមួយចំនួននៅព្រំដែនថៃថា ខ្លួនតាមដានព័ត៌មានពីគម្រោងវិលមកកម្ពុជារបស់លោក សម រង្ស៊ី យ៉ាងដិតដល់
- មេប៉ូលិសកម្ពុជាមិនទាន់បង្ហាញចំណាត់ការច្បាស់លាស់លើលោក សម រង្ស៊ី ដែលគ្រោងឆ្លងទឹកដីថៃចូលកម្ពុជា
- លោក សម រង្ស៊ី ស្វែងរកការគាំទ្រពីប្រទេសមួយចំនួននៅអឺរ៉ុបដើម្បីបើកផ្លូវឱ្យលោកវិលចូលកម្ពុជាវិញដោយសន្តិភាព
- មន្ត្រីបក្សប្រឆាំងថា សកម្មជនតាមមូលដ្ឋាននៅតែស្មោះស្ម័គ្រនឹងលោក សម រង្ស៊ី ដដែល
- លោក សម រង្ស៊ី រក្សាជំហរវិលចូលស្រុកទោះបីជារបបភ្នំពេញបង្កើនការចាប់សកម្មជនបក្សប្រឆាំង
- តុលាការកំពង់ចាមបញ្ជូនសកម្មជនបក្សប្រឆាំងម្នាក់ទៀតឃុំខ្លួនពីបទរួមគំនិតក្បត់ជាតិ
- លោក ហ៊ុន សែន បញ្ជាឱ្យបង្ក្រាបអ្នកធ្វើយុទ្ធនាការម្រាម៩ និងហែហម លោក សម រង្ស៊ី
- សកម្មជនបក្សប្រឆាំងនៅប៉ៃលិនកំពុងលាក់ខ្លួននៅទីសុវត្ថិភាពក្រោយតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់
- សកម្មជនបក្សប្រឆាំងម្នាក់ទៀតនៅកំពង់ចាមត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគម្រោងចូលស្រុករបស់លោក សម រង្ស៊ី