យុវជន​អង្គការ​មាតា​ធម្មជាតិ និង​ព្រះសង្ឃ គ្រោង​បំបួស​ដើម​ឈើ​សល់​ពី​សម័យ​សម្ដេច សីហនុ នៅ​ខេត្ត​ព្រះសីហនុ

ដោយ អាស៊ីសេរី
2019-12-11
អាស៊ីសេរី

សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ ធ្វើ​យុទ្ធនាការ​ថត​រូប​ខ្លួន​ឯង​ជាមួយ​ដើម​ឈើ នា​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ការ​ថតរូប​នេះ​គឺ​ដើម្បី​ជា​សារ​ដល់​ពលរដ្ឋ​ឲ្យ​ស្រលាញ់ និង​ការពារ​ព្រៃ​ឈើ។

សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ ធ្វើ​យុទ្ធនាការ​ថត​រូប​ខ្លួន​ឯង​ជាមួយ​ដើម​ឈើ នា​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ការ​ថតរូប​នេះ​គឺ​ដើម្បី​ជា​សារ​ដល់​ពលរដ្ឋ​ឲ្យ​ស្រលាញ់ និង​ការពារ​ព្រៃ​ឈើ។

 Photo supplied


យុវជនអង្គការ​មាតា​ធម្មជាតិ និង​ព្រះសង្ឃ គ្រោង​បំបួស​ដើម​ឈើ​សល់​ពី​សម័យ​សម្ដេច សីហនុ នៅ​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៥ ធ្នូ ខាងមុខ។ ឈើ​ដែល​គ្រោង​ធ្វើ​ពិធី​បំបួស​នោះ មាន​ចំនួន ៩ដើម ជា​ដើម​ឈើ​ដាំ​ដោយ​សម្ដេច​ព្រះ នរោត្តម សីហនុ កាល​ទ្រង់​មាន​ព្រះជន្ម  មាន​ទីតាំង​នៅ​ក្បែរ​រង្វង់​មូល​វិមាន​ឯករាជ្យ​ក្នុង​ខេត្ត​នេះ។

យុវជន​អង្គការ​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា ឲ្យ​អាស៊ី​សេរី​ដឹង​ថា តាម​ព័ត៌មាន​ដែល​ក្រុម​យុវជន​ទទួល​បាន​អាជ្ញាធរ​គ្រោង​នឹង​កាប់​ដើម​ឈើ​ទាំង​នោះ​ចោល ដើម្បី​ពង្រីក​ផ្លូវ។ កញ្ញា សង្កេត​ឃើញ​ថា នៅ​ខេត្ត​ព្រះសីហនុ មិន​សូវ​មាន​ដើម​ឈើ​ធំៗ បែប​នេះ​ទេ ដូច្នេះ​បើ​អាជ្ញាធរ​កាប់​ដើម​ឈើ​ទាំង​នោះ​ចោល គឺ​ជា​រឿង​គួរ​សោក​ស្ដាយ៖ «»

យុទ្ធនាការ​បំបួស​ដើម​ឈើ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ឲ្យ​ចេះ​ស្រឡាញ់ និង​ការពារ​ដើម​ឈើ​ដែល​នៅ​សេសសល់។ ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល​ឲ្យ​មាន​ការ​ភ្ញាក់​រលឹក​ចំពោះ​បញ្ហា​បាត់បង់​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា ចូល​រួម​ចំណែក​​ទៅ​​នឹង​គោលការណ៍​នៃ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ឲ្យ​ក្លាយ​ជា​ទីក្រុង​បៃតង
ដើម្បី​ថែរក្សា​ដើម​ឈើ​ ដែល​ជា​និមិត្ត​រូប​នៃ​សេចក្ដី​សុខ​សម្រាប់​ខេត្ត​ព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles