បទយកការណ៍ | ព័ត៌មានជាតិ
លោក វណ្ណ វិចារ | ០៨ កុម្ភៈ ២០២០ | ម៉ោង ៤:៥៨ ល្ងាច
https://vodkhmer.news
កម្មការនីរោងចក្រម្នាក់កំពុងទិញចេកអាំងនៅខាងមុខរោងចក្រមួយក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខ័ណ្ឌមានជ័យភ្នំពេញ កាលពីថ្ងៃទី០៦ខែកុម្ភ:ឆ្នាំ២០២០។ (រូបភាព៖វណ្ណ វិចារ)
គណៈកម្មការអឺរ៉ុប នឹងបិទបញ្ចប់របាយការណ៍ស៊ើបអង្កេតរបស់ខ្លួនហើយធ្វើការសម្រេចចិត្តនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ថាតើគួរក្សា ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)សម្រាប់កម្ពុជា។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១២ សីហាថា ការគាំទ្ររបស់សហភាពអឺរ៉ុបតាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA បានជួយឱ្យពលរដ្ឋខ្មែររាប់លាននាក់រួចចាកផុតពីភាពក្រីក្រ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្រុមនិយោជកនេះ អះអាងថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងប៉ះពាល់ដល់កម្មករប្រមាណ ៧៥ម៉ឺននាក់ រួមនឹងគ្រួសាររបស់ពួកគេប្រមាណ ៣លាននាក់ទៀត ដែលកំពុងរស់នៅពឹងផ្អែកលើឧស្សាហកម្មកាត់ដេរ។
ខណៈដែលការសម្រចចិត្តរបស់សហភាពអឺរ៉ុបកាន់តែខិតជិតចូលមកដល់ កម្មករកម្មការិនីមួយចំនួនដែលធ្វើការងាររោងចក្រនៅរាជធានីភ្នំពេញបារម្ភថាជីវភាពរស់នៅរបស់ពួកគាត់អាចកាន់តែយ៉ាប់យ៉ឺន ដោយសារពួកគាត់ខ្លាចបាត់បង់ការងារ ប្រសិនបើសហភាពអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) មែននោះ ។
នៅល្ងាចម៉ោង៦និង៣០នាទីថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២០ ក្នុងបរិវេណបន្ទប់ជួលជាប់រោងចក្រនាភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញមានស្ត្រីកម្មករ៥នាក់កំពុងជជែកគ្នា។ ពួកគាត់ប្រាប់អ្នកសារព័ត៌មានថាកំពុងនិយាយគ្នាពីស្ថានភាពនៅកន្លែងធ្វើការនិងស្ថានភាពជីវភាពរបស់ពួកគាត់ ។
អ្នកស្រី វ៉ន ចាន់នីន ជាកម្មការនីរោងចក្រកាត់ដេរក្នុងរោងចក្រអស់រយៈពេលជាង៥ឆ្នាំមកហើយ។អ្នកស្រីមានប្ដីជាជាងសំណង់និងមានកូនស្រីមួយនៅក្នុងបន្ទុក។ គ្រួសារអ្នកស្រីរស់នៅជុំគ្នាក្នុងបន្ទប់ជួលមួយទំហំ៣ម៉ែត្រគុណ៣ម៉ែត្រកន្លះ ជាប់រោងចក្រក្នុងភូមិត្រពាំងថ្លឹង។ អ្នកស្រីលើកឡើងថា ទំនិញជាប់រោងចក្រចាប់ផ្តើមឡើងថ្លៃនៅដើមឆ្នាំ២០២០នេះ ជាហេតុធ្វើឱ្យចំណាយប្រចាំថ្ងៃរបស់គាត់កាន់តែកើនឡើង។
អ្នកស្រី វ៉ន ចាន់នីន និយាយថា៖ «កាលឆ្នាំមុនខ្ញុំមានលុយ៥រយ(រៀល) អាចទិញជីរ សម្លបានមួយសម្លប៉ុន្តែឥលូវនេះទាល់តែ១ពាន់(រៀល)ទើបគេលក់ឱ្យ។ បងអើយ ត្រីសាច់ ម្ហូបចំណីក៏ឡើងថ្លៃដែរសាច់ជ្រូកឡើងពី១៩០០០(រៀល)ឆ្នាំមុន ដល់២២០០០ក្នុងមួយគីឡូ។ ខាងបន្ទប់ជួលខ្ញុំគេអត់ឡើងថ្លៃទេ តែនៅកន្លែងផ្សេងទៀតអ្នកធ្វើការជាមួយខ្ញុំគាត់នៅ គេឡើងថ្លៃពី។ លុយឡើង៨ដុល្លារ(ប្រាក់ខែគោល)នេះ គឺគ្រាន់ជាងអត់ប៉ុណ្ណឹង បើគិតទៅអត់មាននាំឱ្យធូរស្រាលអីប៉ុន្មានទេ»។
អ្នកស្រី ចាន់នីន ឱ្យដឹងថា រូបគាត់ដេរខោអាវគិតបុងដោយអាចចំណូលបានចន្លោះពីបីរយទៅបួនរយដុល្លារក្នុងមួយខែ។ នៅពេលដែលសួរថា តើគាត់មានដឹងព័ត៌មានពី EBA ឬទេ? អ្នកស្រីចាន់នីន ឆ្លើយថាគាត់បានលឺព័ត៌មាន EBA នេះពីស្វាមីជាប្រចាំ ប៉ុន្តែគាត់មិនសូវជាយល់ច្រើនប៉ុន្មានទេ។
លោក វេង យ៉ន ជាស្វាមីរបស់អ្នកស្រី ចាន់នីន។លោករៀបរាប់ថា គាត់បានតាមដានព័ត៌មានជាប្រចាំពិសេសគឺព័ត៌មានស្តីពី EBA។ លោក វេង យ៉ន មានប្រសាសន៍ថាបញ្ហា EBA ជាអាយុជីវិតកម្មកររោងចក្រ។
លោក វ៉េង យ៉ន ប្រាប់ថា៖« ខ្ញុំពិតជាបារម្ភណាស់បង បញ្ហា EBA ហ្នឹង។ ខ្ញុំខំប្រឹងតាមដានព័ត៌មាននេះរហូត។ ខ្ញុំគិតថាបើបាត់វាទៅ ការងារប្រពន្ធខ្ញុំក៏អាចមានបញ្ហា អាចអត់ការងារធ្វើអីអ៊ីចឹង។ បើអត់ការងារធ្វើចំណូលក្នុងផ្ទះរកតែខ្ញុំម្នាក់ឯងគឺទប់មិនរួចទេ កូនរៀនផងម្ហូបចំណីផង ម្យ៉ាងត្រូវសងបំណុលធនាគារទៀតផង។ ខ្ញុំជំពាក់ធនាគារជាង២ពាន់(ដុល្លារ)កំពុងសងរាល់ខែ។»
កម្មការនីរោងចក្រម្នាក់ផ្សេងទៀត អ្នកស្រី សេង មុំ ធ្វើការនៅក្នុងរោងចក្រមួយក្នុងសួនកាណាឌីយ៉ា តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកស្រីឱ្យដឹងថា សព្វថ្ងៃខ្លួនរស់នៅបន្ទប់ជួលមួយទំហំ៤ម៉ែត្រគុណនិង៤ម៉ែត្រ ជាមួយកម្មការនី៤នាក់ផ្សេងទៀត។ អ្នកស្រីបន្ថែមថា ការរស់នៅរបស់គាត់កាន់តែយ៉ាប់ដោយសារចំណាយប្រចាំថ្ងៃកាន់តែកើន រីឯសុខភាពវិញកាន់តែទ្រុឌទ្រោម។
អ្នកស្រី សេង មុំ មានប្រសាសន៍ថា ៖« កាលឆ្នាំមុនបន្ទប់ខ្ញុំនៅហ្នឹងតម្លៃតែ៤០ដុល្លារទេ។ ខ្ញុំនៅ៤នាក់ល្មមនៅ តែដល់ដើមឆ្នាំម្ចាស់ផ្ទះឡើងដល់៥០ដុល្លារទៅ ពួកខ្ញុំត្រូវរកអ្នកស្នាក់នៅម្នាក់ទៀត ដើម្បីបានជួយចេញលុយគ្នា។ ចង្អៀតចេះតែចង្អៀតតែយើងចេះតែទ្រាំទៅ។ ខ្ញុំត្រូវផ្ញើលុយទៅស្រុកឱ្យម្ដាយខ្ញុំ និងកូនរៀន(កូន២នាក់) និង ទុកសងធនាគារ ខ្ញុំខ្ចីគេកាលពីម្ដាយឈឺឆ្នាំមុននៅជំពាក់ ជាង៣លានទៀត។ ខ្ញុំចេះតែបារម្ភដែរ បើគេផ្តាច់អាស្អីប៊ីអេ (EBA) នោះមិនដឹងជាការងារខ្ញុំយ៉ាងណាយ៉ាងណីទេ»។
ទាក់ទងនឹងប្រាក់ឈ្នួលកម្មករ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា បានបញ្ចាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនកាលពីខែកញ្ញាឆ្នាំ២០១៩ថា ការកំណត់ប្រាក់ឈ្នួលឆ្នាំ២០២០នេះគឺធ្វើឡើងបន្ទាប់ពីមានការពិភាក្សាពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធគ្រប់ជ្រុងជ្រោយដោយមានការចូលរួមពីភាគីនិយោជក សហជីពនិងតំណាងក្រសួងការងារ។
រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ សម្រេចផ្តល់ប្រាក់ឈ្នួលអប្បរមាឆ្នាំ២០២០សម្រាប់កម្មករវិស័យកាត់ដេរនិងដេរស្បែកជើងចំនួន១៩០ដុល្លារនេះ គឺបានកើនចំនួន៨ដុល្លារ បន្ថែមលើប្រាក់ឈ្នួលឆ្នាំចាស់។
នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី០២ខែតុលាឆ្នាំ២០១៩ ដោយស្នើឱ្យកម្មករមានការយោគយល់ចំពោះតម្លៃប្រាក់ខែគោលនោះ។ លោកព្រមានថា កម្ពុជាមានការព្រួយបារម្ភថារោងចក្រ នឹងផ្លាស់ទៅប្រទេសដែលមានប្រាក់ឈ្នួលទាបជាងខ្លួន ដូចយ៉ាង បង់ក្លាដែស ប្រទេសឡាវ និងភូមា ជាដើម។
លោកបន្ថែម៖ «យើងមានការព្រួយបារម្ភថារោងចក្ររបស់យើងនឹងផ្លាស់ទៅប្រទេសទាំងនោះពីព្រោះប្រាក់ឈ្នួលអប្បបរមារបស់គេនៅទាបជាងយើង។ សូមក្មួយៗជាកម្មករ យល់ពីបញ្ហានេះផង»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា កម្មកររោងចក្រមិនអាចមានចំណូលលើសឆ្នាំចាស់បានទេ បើទោះបីជាប្រាក់ខែគោលរបស់កម្មករឡើងចំនួន៨ដុល្លារក៏ដោយ។
លោកបន្ថែមថា ៖ «តាមពិតឆ្នាំនេះ កម្មករឡើងប្រាក់ខែបាន៨ដុល្លារទេ។ តែអតិផរណា(ទំនិញកើនថ្លៃ)៣% បើតាមការសិក្សារបស់ក្រសួងសេដ្ឋកិច្ច។ កម្មករត្រូវកាត់ថ្ងៃឈប់សម្រាក៦ថ្ងៃ១ឆ្នាំ កម្មកររោងចក្រត្រូវបន្ថែមបរិមាណផលិត លែងឱ្យកម្មករឈប់សង និងគម្រោងដ៏ព្រួយបារម្ភមួយទៀតនោះការកែប្រែប្រាក់ឈ្នួលវេនយប់របស់កម្មករ។ ចំណុចទាំងនេះគឺមិនអាចអោយកម្មករងើបមុខរួចទេ»។
ប្រធានសហជីពរូបនេះ ព្យាករណ៍ថា ប្រសិនបើការអនុគ្រោះពន្ធEBAត្រូវផ្អាកឬផ្ដាច់មែននោះ កម្មករ កម្មការិនីរោងចក្រនិងក្រុមគ្រួសារពួកគេនឹងត្រូវប្រឈមការលំបាកថ្មីៗទៀតដោយមិនអាចជៀសផុត។
ទោះជាបែបណាក្ដី អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០២ ដោយស្នើប្រជាពលរដ្ឋកម្ពុជា កុំមានការភ័យខ្លាចការបាត់ប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប។
លោក ផៃ ស៊ីផាន បញ្ជាក់ថា៖« យើងនៅតែធ្វើការជាមួយគ្នា(កម្ពុជានិងEU) ព្រោះយើងជាដៃគូគ្នា។ EBAមិនមែនជាមូលដ្ឋានគ្រឹះនិងជាចំណុំសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាទេ។យើងបានត្រៀមលក្ខណៈក្នុងការបាត់ទាំងអស់ ឬបាត់ផ្នែកណាមួយរួចទៅហើយ។ បើបាត់EBAក្នុងផ្នែកណាមួយឬបាត់ទាំងអស់វាជាឱកាសមួយសម្រាប់កម្ពុជាក្នុងការពង្រឹងសមត្ថភាពខ្លួនឯង»។
ប្រទេសកម្ពុជារំពឹងច្រើនលើប្រទេសចិន ដើម្បីដោះទាល់ចំពោះបញ្ហាEBAនេះ។ កាលពីថ្ងៃ៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែបញ្ចប់ទស្សនកិច្ចរយៈពេលមិនដល់មូយថ្ងៃផងទៅចិនដើម្បីផ្ដល់កម្លាំងចិត្តដល់ចិនក្នុងការប្រយុទ្ធនឹងមេរោគកូរ៉ូណា ព្រមទាំងឆ្លៀតស្នើចិនឱ្យ ជួយកម្ពុជាបើសិនជាអ៊ឺរ៉ុបព្យួរ EBA ផងដែរ។
អ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរ លោក កាំង ម៉ូនីកា ថ្លែងប្រាប់វីអូឌីថា EBA គឺជាការផ្តល់អោយដោយឯកតោភាគីពីEU ដូច្នេះការដកទាំងស្រុង ដកដោយផ្នែក ឫមិនដក ជាសិទ្ធិផ្តាច់មុខរបស់ EU ស្របតាមច្បាប់និងនីតិវិធីរបស់EU ក្រោយការត្រួតពិនិត្យ និងវាយតំលៃដោយត្រឹមត្រូវនិងយុត្តិធម៌។
លោកសរសេរថា ៖ «អ្វីដែលនិយោជកក្នុងវិស័យឯកជនយើងអាចនឹងធ្វើគឺការសម្តែងនូវការមិនពេញចិត្ត និងសូមអោយ EU ធ្វើការពិចារណាឡើងវិញ។ បើសិនជាយើងមើលឃើញថាការត្រួតពិនិត្យ វាយតម្លៃ និងការសម្រេចចិត្តរបស់ EU មិនមានភាពត្រឹមត្រូវនិងយុត្តិធម៌។ តាមពត៌មានពីរោងចក្រមក(ក្នុងខែមករាឆ្នាំនេះ) ការកម្មង់សម្រាប់ទិសដៅEU មិនមានការកើនឡើងទេ តែទិសដៅផ្សេងៗដូចជា អាមេរិក ជប៉ុន អាស៊ាន មានស្ថានភាពល្អប្រសើរ។
របាយការណ៍លទ្ធផលនៃការពិគ្រោះយោបល់រវាង IMF និងកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ២០១៩បានព្រមានពីការធ្លាក់ចុះផ្ទួនៗនៃសេដ្ឋកិច្ចកម្ពុជា បើអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅកាត់ថា EBA ពីប្រទេសកម្ពុជានោះ។
របាយការណ៍នោះ ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងថមថយប្រមាណ ៣ភាគរយនៅត្រឹមឆ្នាំដំបូង បើសិនអ៊ឺរ៉ុបកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ខណៈដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាមានចំនួន ៦.៨ភាគរយនៅឆ្នាំ២០២០។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បន្ថែមថា៖ «ការព្យួរ EBA នឹងបន្ថែមចំណាយសម្រាប់នាំចេញរបស់កម្ពុជាលើពន្ធគយនាំចូលអ៊ឺរ៉ុបចន្លោះពី ០.១ភាគរយ ដល់ ១២ភាគរយក្នុងឆ្នាំដំបូង ឬបន្ថែមពន្ធគយក្នុងរហូតដល់ជាង ៦០០លានដុល្លារ។ ការយកពន្ធនេះនឹងអាចនាំឱ្យការនាំចេញពីកម្ពុជា ទៅអ៊ឺរ៉ុបធ្លាក់ចុះប្រមាណ ១៣ភាគរយទៀតផង។ សេដ្ឋកិច្ចកម្ពុជាក៏នឹងរងផលប៉ះពាល់ដែរនៅពេលដែលកំណើនសេដ្ឋកិច្ចចិនកំពុងដាំក្បាលចុះ នេះនៅមិនទាន់គិតពីនិន្នាការផ្លាស់ប្ដូរទីតាំងរោងចក្រចេញពីកម្ពុជានៅពេលដែលគ្មានEBAផង»។
សហគមន៍អ៊ឺរ៉ុបបានចាប់ផ្តើមនីតិវិធីដែលអាចឈានទៅដល់ការដកហូត EBA កាលពីថ្ងៃទី ១២ ខែកុម្ភះឆ្នាំ ២០១៩ បន្ទាប់ពីបានលើកឡើងពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ សេចក្ដីសម្រេចពីការព្យួរឬផ្អាកការអនុគ្រោះពន្ធនោះ នឹងត្រូវចូលជាធរមាននៅ៦ខែខាងមុខ ឬចាប់ពីថ្ងៃទី១២ខែសីហាឆ្នាំ២០២០។
កម្មកររោងចក្រនិងក្រុមគ្រួសារពួកគេមួយចំនួន កំពុងទន្ទឹងរង់ចាំលទ្ធផលសម្រេចលើបញ្ហាEBAនេះដែរ។
អ្នកស្រី វ៉ន ចាន់នីន និយាយថា ៖ «កម្មករដូចជាខ្ញុំ និង បងប្អូនខ្ញុំជាច្រើននាក់ទៀតអាចលំបាកវេទនា។ ខ្ញុំសំណូមពរឱ្យថ្នាក់លើៗ(រាជរដ្ឋាភិបាល)រក្សាEBAនោះ ដើម្បី ពួកខ្ញុំមានការងារធ្វើមាន និងបាយហូបគ្រប់គ្រាន់ផង»៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
Why people worry?? this case So socheat can give you money or everything ‘
ហាស! ហាស
បើអាពូជឆ្កែសមរង្ស៊ី និងបក្សពួកតិរច្ឆានក្បត់ជាតិរបស់វាហ៊ានមកមែន
មិនខុសអី ពីយកក្បាលមករងគល់ឬស្សី ត្បូងចបនោះទេ ៕
តែថាទាល់តែយូរ ហើយយារស្តោកដូចពងក្តវាទៀត ក៏វាមិនហ៊ានមកដែរ ។
ការក្តៅក្រហាយ របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការដែលអាពូជឆ្កែសមរង្ស៊ី
ដើរញុះញង់គ្មានការពិត ខុសពីទិដ្ឋភាពជាក់ស្តែងនៅកម្ពុជាសម្រាប់រឿងរ៉ាវ
ទាក់ទងនិង EBA បានក្លាយជាគំនុំងំក្នុងចិត្តប្រជាជនដែលរង់ចាំតែឱកាស
ឲ្យតែឃើញក្បាលពួកអាពូជឆ្កែក្បត់ជាតិអស់ទាំងនេះ
មក នឹងអាលសំពងឲ្យទក់សាច់ដូចដំប្រហិតតែប៉ុណ្ណោះ ។
បោកប្រាស សន្យាខ្យល់ខ្ចប់ រកលុយចាយពីពួកអាល្ងង់ខ្លៅ តែស្រេកឃ្លានចង់ធ្វើអ្នកធំ
អញជឿជាង ពួកអាពូជឆ្កែ !
ហាស ! ហាស
ជយោ !អ្នកក្លាហាន អស្ចារ្យរ៉ុយ ៗ
*******
ចម្រៀងបទ : ស្អែកសន្យា !
I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ប្រើពេលមុសារ
ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕
ចម្រៀងបទ: កុហក !
***
l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា អ្នកជឿកុហក ។
R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ ប្រាកដកុហក ។
lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕