ដោយ អាស៊ីសេរី
2020-04-19
អាស៊ីសេរី

ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បុកគ្នារវាងម៉ូតូ នៅផ្លូវជាតិលេខ ៤ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA
មនុស្សចំនួន១១នាក់ស្លាប់និង ៧៩នាក់រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ មេសា។ របាយការណ៍របស់អគ្គស្នងការនគរបាលជាតិចុះផ្សាយថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរយៈពេល៣ថ្ងៃ កើតមានចំនួន ៣៨ករណីដោយសារតែបើកបរហួសល្បឿនកំណត់ មិនគោរពច្បាប់ចរាចរណ៍ការបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់បើកបរក្នុងភាពស្រវឹង និងកត្តាយានយន្តមិនដំណើរការ។
បើធៀបនឹងរយៈពេលដូចគ្នានៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានថយចុះច្រើន ព្រោះឆ្នាំមុនគ្រោះថ្នាក់កើតឡើងជាងមួយរយ (១០៩) ករណីអ្នកស្លាប់ ៥២ នាក់រងរបួស ជិតពីររយ១៨៣នាក់។ របាយការណ៍ប៉ូលិសបង្ហាញការថា ការធ្លាក់ចុះនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ថ្ងៃចូលឆ្នាំនៅឆ្នាំនេះដោយសារការថយចុះនៃអ្នកធ្វើដំណើរពេលចូលឆ្នាំ បណ្ដាលមកពីការភ័យខ្លាចជំងឺកូវីដ១៩ (Covid-19)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកជំនាញចរាចរណ៍បារម្ភថា ពលរដ្ឋពិបាកចាំស្លាកឈ្មោះពិសេស ដែលបិទលើរថយន្ត ពេលបង្កគ្រោះថ្នាក់
- អង្គការជាតិនិងអន្តរជាតិ ស្នើក្រសួងអប់រំបញ្ចូលការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
- គ្រោះថ្នាក់ចរាចរណ៍នៅបន្តគំរាមកំហែងអាយុជីវិតមនុស្សដែលមាន៥នាក់ស្លាប់រាល់ថ្ងៃ
- គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យពលរដ្ឋស្លាប់យ៉ាងហោចណាស់ចំនួន ៤នាក់ក្នុងមួយថ្ងៃ
- គ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃនៃបុណ្យចូលឆ្នាំមានអ្នកស្លាប់យ៉ាងហោច១៩នាក់
- អ្នកចម្រៀងខ្មែរល្បីល្បាញម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍
- មនុស្សជាង៤០នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
- លោក ស ខេង បញ្ជាឲ្យនគរបាលបន្តចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យសកម្ម
- អ្នកស្រាវជ្រាវថា កម្ពុជាមានអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងថៃ៣ដង
- លោក ហ៊ុន សែន បញ្ជាមិនឲ្យឡានដឹកលើសចំណុះនិងសណ្ដោងវែងធ្វើចរាចរណ៍