លោក សម រង្ស៊ី ថា ទាល់តែ​ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​បែប​លួច​ជាតិ​ចេញ ទើប​អាច​ទប់ស្កាត់​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា

ដោយ មាន ឫទ្ធិ
2020-05-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។

 រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha


ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក សម រង្ស៊ី លើក​ឡើង​ថា ទាល់​តែ​ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​បែប​លួច​ជាតិ ឬ​ដែល​លោក​ហៅ​ថា «ចោរាធិបតេយ្យ» ចេញ ទើប​កម្ពុជា​អាច​ទប់ស្កាត់​អំពើ​លាង​លុយ​កខ្វក់​បាន។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ដទៃ ផ្ដល់​ដំណោះ​ស្រាយ​ផ្សេងៗ គ្នា ដើម្បី​ឲ្យ​កម្ពុជា​អាច​ទប់​ស្កាត់​អំពើ​លាង​លុយ​កខ្វក់​នេះ​បាន។ ការ​ផ្ដល់​ជា​ដំណោះ​ស្រាយ​ទាំង​នេះ កើត​មាន​ឡើង​ក្រោយ​គណៈកម្មការ​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី៧ ឧសភា បាន​សម្រេច​ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ បង្ក​ការ​គំរាមកំហែង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អឺរ៉ុប។

លោក សម រង្ស៊ី លើក​ឡើង​ថា សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប មិន​ទាន់​គ្រប់គ្រាន់ នៅ​ឡើយ​ទេ។ លោក​ផ្ដល់​ដំណោះ​ស្រាយ​ថា ដើម្បី​បំបាត់​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅ​បាន ចាំបាច់​ត្រូវ​ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​ចោល​តែ​ម្ដង៖«អ្វី​ដែល​ទាក់ទង​ស្រុក​ខ្មែរ គឺ​ប្រព័ន្ធ​ចោរ។ យើង​កុំ​ហៅ​ថា ប្រជាធិបតេយ្យ ស្រុកខ្មែរ​យើង​ហៅ​ថា ចោរាធិបតេយ្យ។ ជា​ប្រទេស​មួយ​ដឹក​នាំ​ដោយ​ចោរ។ យើង​គ្រាន់​តែ​ចាំ​មើល​ចោរ​យក​លុយ ទៅ​លាក់​ទុក​នៅ​កន្លែង​ណា អត់​គ្រាន់​ទេ។ ទាល់​តែ​ចាប់​ចោរ​តែ​ម្ដង។ និយាយ​ឲ្យ​ខ្លី គឺ​ប្ដូរ​ប្រព័ន្ធ​ពី​ចោរាធិបតេយ្យ មក​ជា​ប្រព័ន្ធ​ប្រជាធិបតេយ្យ។»

រីឯ​នាយក​កម្មវិធី​ជាន់​ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ផ្ដល់​ដំណោះ​ស្រាយ​ផ្សេង​ពី​នេះ។ លោក​ថា ការណ៍​ដែល​កម្ពុជា​កំពុង​ត្រៀម​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​ប្រឆាំង​ការ​រីក​សាយភាយ​ហិរញ្ញប្បទាន អាវុធ​មហា​ប្រល័យ គឺ​ជា​ជំហាន​វិជ្ជមាន។ លោក​ថា ក្រៅ​តែ​ពី​ការ​បង្កើត​ឲ្យ​មាន​យន្តការ​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ស្តង់ដារ​ច្បាស់លាស់ ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់​ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​សមត្ថភាព​ធនធាន​មនុស្ស ឲ្យ​មាន​ជំនាញ​គ្រប់គ្រាន់ ក្នុង​ការ​ស៊ើប​អង្កេត តាមដាន និង​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់។ យ៉ាង​ណា​ក៏​ដោយ លោក​សង្កត់​ធ្ងន់​ថា ការ​កែ​លម្អ​ប្រព័ន្ធ​តុលាការ និង​សេរីភាព​សារ​ព័ត៌មាន និង​ការ​បញ្ចេញ​មតិ ក៏​ជា​ការ​ចាំបាច់ ដើម្បី​ដោះ​ស្រាយ​អំពើ​លាង​លុយ​កខ្វក់​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ៖ «ការ​ទប់​ស្កាត់​ការ​លាង​លុយ​នេះ គឺ​យើង​ត្រូវ​ពិនិត្យ​ទៅ​លើ​យន្តការ​ផ្សេង​ទៀត ដូច​ជា ត្រូវ​ការ​ឲ្យ​តុលាការ​ឯករាជ្យ ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ជា​រឿង​ចាំបាច់។ ទីពីរ​សំខាន់​ដែរ ទាក់ទង​នឹង​សារ​ព័ត៌មាន សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ឯករាជ្យ ដែល​ជា​ទូទៅ​ខាង​សារ​ព័ត៌មាន​ជា​ភ្នែក​ជា​ច្រមុះ​នៅ​ក្នុង​ការ​រាយការណ៍ ក្នុង​ការ​ផ្តល់ ព័ត៌មាន​ទាក់ទង​នឹង​លុយ​កខ្វក់។ បើ​ប្រទេស​យើង​មាន​សេរីភាព​សារ​ព័ត៌មាន សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​មាន​កម្រិត វា​ក៏​ជា​បញ្ហា​មួយ ដែល​ធ្វើ​ឲ្យ​ពិន្ទុ​យើង​ធ្លាក់»

ដោយឡែក ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ និង​ជា​អ្នក​សកម្ម​ក្នុង​ការ​ស៊ើប​អង្កេត​ករណី ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចូល​មាស​សុទ្ធ​ជិត ៧០០តោន​មក​កម្ពុជា លោក អាឡិច ហេនដ្រូ ហា្កន់សាឡេស ដេវិធសុន (Alejandro Gonzalez-Davidson) ផ្ដល់​ដំណោះ​ស្រាយ​បី ទប់ទល់​នឹង​បញ្ហា​លាង​លុយ​កខ្វក់​នេះ។ ដំណោះ​ស្រាយ​សំខាន់​មួយ ដែល​លោក​ចង់​ឃើញ គឺ​ការ​រំលាយ​ចោល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទើប​អាច​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង អំពើ​លាង​លុយ​កខ្វក់​បាន​ដោយ​មាន​ប្រសិទ្ធភាព៖«ត្រូវ​តែ​រំលាយ​ចោល ហើយ​ត្រូវ​តែ​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្មី ដែល​ដឹក​នាំ​ដោយ​មនុស្ស​ថ្មី ដែល​មាន​ឯករាជ្យ​ពី​នីតិប្រតិបត្តិ និង​និតិបញ្ញត្តិ ពិត​ប្រាកដ។ នេះ​ជា​ជំហាន​ដែល​ចាំបាច់​បំផុត ដូច​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើ​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដូច​ប្រទេស​ផ្សេង​ដែរ ឃើញ​ថា មាន​បញ្ហា​ទាក់ទង​នឹង​បញ្ហា​អំពើ​ពុក​រលួយ ពី​ព្រោះ​ថា ACU ក៏​ពាក់ព័ន្ធ​នឹង​អំពើ​លាង​លុយ​កខ្វក់​ដែរ»

ដំណោះ​ស្រាយ​ពីរ​ផ្សេង​ទៀត​ដែល​លោក អាឡិច ចង់​ឃើញ​មាន​នោះ រួមមាន ការ​ពង្រឹង​សមត្ថភាព​ប្រកប​ដោយ​ឯករាជ្យ នៅ​ក្នុង​អង្គភាព​ស៊ើប​ការ​ហិរញ្ញវត្ថុ ក្រោម​ចំណុះ​ធនាគារ​ជាតិ​នៃ​កម្ពុជា។ លោក​ថា អង្គភាព​នេះ​ចាំបាច់​ត្រូវ​ដឹក​នាំ​ដោយ​មនុស្ស មិន​ស្មោះ​នឹង​បក្ស​កាន់​អំណាច ឬ​នាយករដ្ឋមន្ត្រី។ ដំណោះ​ស្រាយ​ចុង​ក្រោយ លោក​ស្នើ​ថា អង្គភាព​នេះ​គួរ​មាន​បេសកកម្ម​បង្កើត​នូវ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​អំពើ​លាង​លុយ កខ្វក់​ជា​ប្រព័ន្ធ។ ការ​បង្ក្រាប​ជា​ប្រព័ន្ធ​នេះ លោក អាឡិច ថា គួរ​ផ្ដោត​លើ​វិស័យ​អាទិភាព​មួយ​ចំនួន ដែល​សង្ស័យ​ថា មាន​ហានិភ័យ​ខ្ពស់​ខាង​សកម្មភាព​អំពើ​លាង​លុយ​កខ្វក់។ វិស័យ​ទាំង​នោះ រួមមាន កាស៊ីណូ ការ​វិនិយោគ​លើ​អចលនទ្រព្យ និង​ការ​នាំ​ចូល​មាស​សុទ្ធ​ជា​ដើម៖«កាស៊ីណូ​ពីរ​បី​អត់​អី​ទេ។ ដូច​ប្រទេស​សិង្ហបុរី កាស៊ីណូ មួយ ឬ​ពីរ​អី ដាក់​ពន្ធ​ឲ្យ​ច្បាស់លាស់​ទៅ នោះ​អូខេ អាច​ជួយ​ខ្លះៗ។ ប៉ុន្តែ មិន​ចាំបាច់​ត្រូវ​មាន​កាស៊ីណូ ដល់ ១០០ជាង​នោះ​ទេ។ ទីពីរ អចលនទ្រព្យ យើង​ឃើញ​អាគារ​ប៉ុណ្ណា​ណី គេ​កំពុង​តែ សាងសង់​គ្រប់​ទិសទី អត់​មាន​ខ្មែរ​រស់​នៅ​ផង ហើយ​ទី​បី គឺ​ទាក់ទង​ជាមួយ​ការ​ជួញ​ដូរ បែប​បំប៉ោង ឬ​បន្ទាប ដូច​ជា​រឿង​មាស​ជា​ដើម។ គ្រាន់​តែ​មួយ​ឆ្នាំ មាស​ដែល​បាត់ ពី​ពីរ​ពាន់​ទៅ បី​ពាន់​លាន​ដុល្លារ គឺ​វា​ស្មើ​នឹង ៤០ ទៅ ៥០ភាគ​រយ នៃ​សេដ្ឋកិច្ច នៃ​ថវិកា​របស់​រដ្ឋ​កម្ពុជា ទាំង​មូល ដែល​រឿង​នេះ​មិន​តូច​ទេ»

ក្រៅ​ពី​ដំណោះ​ស្រាយ​ទាំង​នេះ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល រិះគន់​ថា ការណ៍​ដែល​អង្គភាព​ស៊ើប​ការ​ហិរញ្ញវត្ថុ គ្រាន់​តែ​លើក​ទឹក​ចិត្ត​ដល់​បុគ្គល​រាយការណ៍​ទាំង​អស់ ឲ្យ​ធ្វើ​ការ​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ហានិភ័យ​នៃ​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម គឺ​ជា​ការ​សន្យា​ខ្យល់ ហើយ​ពុំ​អាច​ដោះ​ស្រាយ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ប្រកប​ដោយ​អត្ថន័យ​នោះ​ឡើយ។ លោក​ព្រមាន​ថា ដរាប​ណា​គ្មាន​ការ កែ​ទម្រង់​ក្នុង​ទ្រង់ទ្រាយ​ធំ​ជា​រួម​នោះ​ទេ នោះ​ពួក​អ្នក​មាន​ខ្មែរ នឹង​នៅ​តែ​បន្ត​លាក់​បាំង ទង្វើ​លួច​លុយ​ជាតិ​របស់​ពួក​គេ​ប្រកប​ដោយ​ជំនាញ​ខ្ពស់​ត​ទៅ​ទៀត ហើយ​កម្ពុជា​នឹង​នៅ​តែ​បន្ត ស្ថិត​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​ស្ថាប័ន​អន្តរជាតិ​ដដែល។

អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សេរី ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ស្នើ​ឲ្យ​មាន​ដំណោះ​ស្រាយ​ទាំង​នេះ​បាន​ទេ ដោយ​អ្នកស្រី​ពុំ​លើក​ទូរស័ព្ទ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៣ ឧសភា។ អាស៊ី​សេរី ក៏​បាន​ព្យាយាម​ទាក់ទង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា ដែល​មាន​អ្នក​ស្រី សាយ សំអាត ជា​អគ្គលេខាធិការ ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​តាម​សារ​អេឡិចត្រូនិក ជុំវិញ​ចំណាត់​ការ​ចុង​ក្រោយ​របស់​ស្ថាប័ន​នេះ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់ ក៏​ប៉ុន្តែ​ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ ទោះ​បី​យ៉ាង​ណា ក្រសួងការបរទេស បាន​បញ្ជាក់​ជំហរ​ថា កម្ពុជា​មិន​តវ៉ា​នឹង​សេចក្ដី​សម្រេច​ចិត្ត របស់​គណៈកម្មការ​អឺរ៉ុប​នោះ​ទេ ព្រោះ​មិន​មែន​ជា​រឿង​នយោបាយ។ ក៏ប៉ុន្តែ កម្ពុជា​ប្តេជ្ញា​កែ​លម្អ​ប្រព័ន្ធ​ច្បាប់​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់​នេះ ដោយ​សង្ឃឹម​ថា នឹង​អាច​រួច​ខ្លួន​ពី​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​របស់​អន្តរជាតិ។

ក្រៅ​ពី​ជាប់​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​របស់​គណៈកម្មការ​អឺរ៉ុប ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ខែតុលា​ខាង​មុខ​នេះ កម្ពុជា​ក៏​ជាប់​ចំណាត់ថ្នាក់​ពីរ​ឆ្នាំ​ជាប់​គ្នា ក្នុង​បញ្ជី​ប្រផេះ​របស់​ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​ដ៏​មាន​ឥទ្ធិពល​របស់​ពិភព​លោក ឈ្មោះ FATF។ ក្រៅ​ពី​នេះ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី១៦ ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត ខាង​អំពើ​លាង​លុយ​កខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នៅ​ក្នុង​សន្ទស្សន៍​ឆ្នាំ២០១៩ ក្នុង​ចំណោម ១២៥​ប្រទេស​នៅ​លើ​ពិភពលោក របស់​វិទ្យាស្ថាន​បាសែល​ស្ដីពី​អភិបាលកិច្ច (Basel Institute on Governance) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស។ រីឯ វិទ្យាស្ថាន​សុចរិត​ភាព​ហិរញ្ញវត្ថុ​សាកល (Global Financial Integrity) ផ្សាយ​កាល​ពី​ខែ​មីនា​ថា ជា​មធ្យម លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​ពី​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា មាន​ក្នុង​រង្វង់​ទឹក​ប្រាក់ ប្រមាណ​ជិត ១ពាន់​លាន (៩៥០​លាន​ដុល្លារ) ដុល្លារ​អាមេរិក។ មេ​ដឹក​នាំ​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ លោក ស ខេង ធ្លាប់​ទទួល​ស្គាល់​ថា កម្ពុជា​នឹង​ប្រឈម​នូវ​ការ​លំបាក​ខ្លាំង ប្រសិន​បើ​ស្ថាប័ន​អន្តរជាតិ សម្រេច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

12 Responses to "លោក សម រង្ស៊ី ថា ទាល់តែ​ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​បែប​លួច​ជាតិ​ចេញ ទើប​អាច​ទប់ស្កាត់​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា"

  1. Anonymous says:

    As long as Hun=families still here you can’t do anything mr SY ‘

  2. Anonymous says:

    YES you are right as long as HUN families still here do not dream for any change. the reason HUN NAL consider this nation belonging to his family. there are some people what we call them the bolt licker they though HUN NAL was only their master. some time they said they do not want to change because the new one will BOM it mean more corruption. there is nothing to BOM any way why these people is so un educated. I mean can not think a bit better then what it is right now. it all up to you guy living in Cambodia right now do what all you guy want . I quest after my generation all Cambodian over sea will not care about KAMPOUCHEA any more. GOD bless Cambodia and it’s people

  3. Anonymous says:

    you know what?? if you want true peace and democracy Cambodian inside the country have to rising up . no one will help you until you have yourself first . GOD bless you all

  4. Anonymous says:

    I just listening to RFA the story about MAM SONONGDO that was a great lesson for all Cambodian over sea. I have learn about this person since he left FRANCE got back in Cambodia to joint politician in order to change policy in Cambodia. the result MAM SONONGDO that all Cambodian over sea supported is making them felling empty and very bad felling . please take a look from those election in 2018 till now did any one saw MAM SONONGDO come out over sea trying to get more support from Cambodian ?? I quest not after all Cambodian over sea knew this guy is a gold digger and Cambodian in side the country should not believe in this old dump head either. WELL .. we are Cambodian knew what we wanted, the history had teach us all those lesson . WHAT is the lesson that Cambodian learned?? about communist policy all Cambodian had learn more then enough. the only Democracy that this poor nation crying for every day, it can make them to be a peaceful people in world community. but too bad so sad HUN SEN the evil of it own nation never wanted Cambodian to have Democracy. the reason why ?? if the true Democracy come his communist killing field up till communist depression every day will be out of use in Cambodia. Cambodian only have two men is KIM SOKHA and SAM RANSY the CNRP the CABODIAN ,NATIONAL, RECUE, PARTY . was the party for all Cambodian the two men was just the person who started this party . I want all Cambodian to judge between HUN SEN ,SAM RANSY , KIMSOKHA . CPP and CRNP witch one will Cambodian choosing then you will know what Cambodian want. GOD bless Cambodia and it’s people

  5. so socheath says:

    អញមិនចង់ឆ្លើយឆ្លងសោះ ។ តែបើមិនឆ្លើយ អ្ហែងវាចេះតែព្រុះដូចឆ្កែ
    អាពូជក្បត់ជាតិ សមរង្ស៊ី !
    បើអ្ហែងពូកែយ៉ាងនេះ មិនមែនចាញ់ឆ្នោត ឱនក្បាលលិឍគូថតេជោសែនសុំរួចទោសរហូតនោះទេ ។
    អាថោកជាងឆ្កែ ! បើស្តាប់សម្តីអ្ហែងវាហាក់អស្ចារ្យណាស់ ។
    តែសម្រាប់ការពិតវិញ ទ្រឹស្ត្រីអ្ហែង សូម្បីតែប្រដាប់នៅក្នុងសារ៉ុង អ្ហែងបំពេញឲ្យវាមិនបានផង ។
    នោះតឺអ្ហែងអួតតែពីតម្រិះដែលចេះតែក្នុងក្បួន អសមត្ថភាព ដែលសូម្បីសមត្ថភាពផ្លូវភេទ​
    កុំថាឡើយដល់កិច្ចការប្រទេសជាតិ ។
    អ្ហែងត្រូវដឹងថា ភាពបរាជ័យតាមរយះនយោបាយរបស់អ្ហែង នោះគឺ ប្រជាពលរដ្ឋកម្ពុជា
    លោកដឹងយ៉ាងច្បាស់ថា តេជោសែន ដឹកនាំប្រទេស ដើរលើផ្លូវត្រូវ ហើយពួកគាត់បានដាក់
    ទំនុកចិត្តឲ្យតេជោជោសែនបន្តការដឹកនាំជាតិ ជារៀងរហូត ។
    យល់ទេប៉ុណ្ណឹង អាឡប់ !
    អ្ហែងកុំចេះតែព្រុសដូចឆ្កែ !

  6. Anonymous says:

    Remember’ first strategy Youn-hanoi invaded cambodia 1979 and rob everything from cambodia’ second strategy’ Youn-hanoi made their dogs did the coup 1997 killing more khmer and sign-99 years land lease and Angkor watt and etc’ third strategy Youn-hanoi used their dogs killed khmer opposition and dissolve big opposition party ‘ and now Veitcong mafia dictator and his groups can do anything they wanted to do and never respected Parish Accord or International ‘ The crimes of veitcong mafia dictator and his groups can’t count them including giving Tral Island to Youn-hanoi ‘ GOD will punish crooks soon’

  7. Anonymous says:

    YES … Anonymous . you are 100% right I just want to add one more witch was very painful to all Cambodian until this day. it is>> K5 plan that Vietcong tool HUN NAL to do to murder more ten half million Cambodian . this was very true every Cambodian knew it except the old fucking dump old metal SO SOCHEATH did not know nothing. we Cambodian from generation to generation every one know Vietnamese was always the nation wanted to swallow our nation , but so sad this fucking animal SO SOCHEATH the only one did not know who fucking his mother. HUN NAL and his group murder Cambodian gave KOSTRAIL island and some land along the border to Vietnam this fucking animal did not say HUN NAL. KBOTH CHEATH .. too bad so sad this SO SOCHEATH blame to the Cambodian nationalist KIM SOKHA and SAM RANSY the national recue party that never involve any kind of bloody murder their own people and gave any land or island to Vietcong cut one tree or did any thing that this animal can say KBOTH CHEATH, so sad this animal said so the reason he was a dump old Cambodian of all . I used to deal white the person like this animal I knew this kind of animal his education is so low may be just know how to read and write Cambodian language and he acting he was a high educated over all Cambodian . sorry AH CHESSTU you are nothing if it come to reality . to bad so sad I think KAMPOUCHEA will never be peace unless all this kind of animal going hell . right at this moment I just want to teach our young to understand what was right and what was wrong in Cambodian society . in the future they can understand more because they are in the high tech generation . I’m very happy white my life that I have been out of that dirty tiny place white a lot of dangerous animal like SO SOCHEATH. this guy should be appreciated that I still acting myself as a Cambodian if I do not care about this problem’s nation he may think I’m the deference citizen . I just wanted to tell this guy take care yourself during this war of virus you will be lucky if you still alive past 2020. OK and do not forget do not talking too much animal word . GOD bless Cambodia and it’s people including you too AH CHESSTU

  8. so socheath says:

    ហាស! ហាស
    អាពូជឆ្កែសមរង្ស៊ី អ្ហែងកំសត់ពេកហើយ

    ( I’m very happy white my life that I have been out of that dirty tiny place white a lot of dangerous animal like SO SOCHEATH. this guy should be appreciated that I still acting myself as a Cambodian if I do not care about this problem’s nation he may think I’m the deference citizen . )
    អ្ហែងចាំឲ្យច្បាស់ អាពូជឆ្កែ !
    អញមិនមែនតេជោសែន តែអញគាំទ្រការដឹកនាំជាតិ ប្រកបដោយភាពត្រឹមត្រូវ និងជោគជ័យ
    គ្រប់ជំហ៊ានរបស់តេជោសែន !
    យល់ !

  9. Anonymous says:

    HAS…. HAS…… HAAAAAAAAAAAAAA can you translate my English sentence what is that mean?? I’m a Cambodian man born in Cambodia at KANDAL province yes old man I may be older then you. in my mind may be deference then you are. I personally do not like some thing that was not logic in facts I do not like some body twitting the situation around. born as a human being that having a great responsible job for a nation should not be kind of mentality in any sector. it is very importance SO SOCHEATH ..I’m not getting made at you that much but when you talking animal word it make me out of my mind. I’m a human being I knew how to get angry also but some time I felling sad if I knew the person having low education. please make comment on media you should learn how to speak like you have education OK.

  10. Sosocheath says:

    អាមូស !
    សម្តីអ្ហែងមកកាន់អញ បញ្ជាក់ថាអ្ហែង
    គ្រាន់តែជាសត្វឆ្កែ ចោលម្សៀត ចេះ
    ត្រឹមព្រុស ដែលគ្មានការទទួលខុសត្រូវ
    តែប៉ុណ្ណោះ !
    ល្ងង់ ចុយតែម៉ែវាមែន អាឡប់ !

  11. Anonymous says:

    WELL … Thailand they want to take over the west I just get that news. at the east Vietcong took most of it the seaside province China have it and some around the east. LET start the last action HUN SEN get the last money$$$$ and run for your life OK. please do not forget to take the guy on top comment with you can you !

  12. Sosocheath says:

    ម្នាល !អាពូជអង្គែរសុីសមរង្សុី ដ៏កំសត់អេីយ
    វាសនាពូជអាក្បត់ជាតិអ្ហែងនេះ ត្រូវបានបញ្ចប់ហេីយ
    ម្តេចឡេីយអ្ហែងនៅឈរព្រុសដល់ណាទៀត ?
    តេីអ្ហែងមិនដឹងទេឬថា គេរង់ចាំស្វាគមន៍អ្ហែង
    គ្រប់ជំហាននោះ ។
    ស្តាប់ឲ្យច្បាស់ម្នាល អាថោកជាងឆ្កែសមរង្សុីដ៏កំសត់ !
    ប្រជាជនកម្ពុជា រីករាយរង់ចាំស្វាគមន៍អ្ហែង
    ដោយត្បូងចប នឹងគល់ឬស្សីយូរហេីយ
    ម្តេចឡេីយ អ្ហែងនូវតែឈរព្រុសឡែៗម្តងប្តូរ
    នេះ ម្តងប្តូរនោះ មិនចេះចប់មិនចេះហេីយយ៉ាងនេះ ?
    ថ្ងៃណាបានអ្ហែងហ៊ានអេីតក្បាលមកប្តូរ ?
    ប្រជាពលរដ្ឋស្រឡាញ់សន្តិភាព លោកថា
    លោករមាស់ដៃខ្លាំងណាស់ រង់ចាំប្តូរក្បាលអ្ហែង
    ពីក្បាលមនុស្សឲ្យទៅជាក្បាលឆ្កែវិញម្តង។
    ត្បឹតអីអ្ហែងពូកែព្រុសដូចឆ្កែ ។
    ដូចនេះសូមអាពូជឆ្កែសមរង្ស៊ីអ្ហែងនេះ ផ្សំ
    តាមបំណងពួកគាត់ដែលចង់ប្តូរក្បាលអ្ហែង
    ឲ្យទៅជាក្បាលឆ្កែផង !
    Ok ! អាពូជសុនខ

Leave a Reply

Submit Comment