កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
លោក ណាត សុភាព |២៦ កក្កដា ២០២០ |ម៉ោង ០៩:២៣
VOD

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (រូបភាព៖ បញ្ញា ឆពណ្ណ)
រដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកជើងហោះហើរពីប្រទេសម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ចូលមកកម្ពុជាមួយរយៈចាប់ពីថ្ងៃទី១ ខែសីហា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះផ្សាយកាលពីថ្ងៃ២៥ ខែកក្កដា ថាចាប់ ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែកក្កដា ក្រសួងសង្កេតឃើញថាអ្នកដំណើរ តាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មួយចំនួនឆ្លងជំងឺកូវីដ១៩ កើនឡើង គួរឲ្យកត់សម្គាល់ ដោយចំនួនអ្នកវិជ្ជមាននៃវីរុសកូវីដ១៩ មាន១០៨នាក់ ក្នុងនោះភាគច្រើន តាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី (៥៥នាក់ លើ១០៨នាក់) និងឥណ្ឌូនេស៊ី លើអ្នកដំណើរ សរុបចំនួន ២៣៥៦៧នាក់។
ក្រសួងក៏បានអំពាវឱ្យប្រជាពលរដ្ឋត្រូវបន្តអនុវត្តន៍វិធានការការពារខ្លួនជាចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ និងកុំឱ្យមានការចម្លងរលកទី២កើតមានឡើង។
គិតត្រឹមព្រឹកថ្ងៃនេះកម្ពុជាមានករណីឆ្លងកូវីដ១៩ ចំនួន២២៥នាក់ ដែលក្នុងនោះព្យាបាលជាសះស្បើយចំនួន១៤៣នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។