អ្នក​​ស្លាប់​​ដោយ​សារ​ជំនន់​​ទឹក​ភ្លៀង​​កើន​​ដល់​១៣​នាក់​ ​និង​​ប៉ះពាល់​​ពលរដ្ឋ​​ជិត​២០​ម៉ឺន​​នាក់​​

បរិស្ថាន | ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ១៥ តុលា ២០២០ |ម៉ោង ១៥:១០
VOD

ស្ត្រីម្នាក់អង្គុយលើដំបូលផ្ទះក្រោយមានជំនន់ទឹកភ្លៀងខ្លាំង នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ស្ត្រីម្នាក់អង្គុយលើដំបូលផ្ទះក្រោយមានជំនន់ទឹកភ្លៀងខ្លាំង នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)


គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀងបាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ជិត២០ម៉ឺន​នាក់បាន​រង​ផល​ប៉ះពាល់ ខណៈ​មនុស្ស​ស្លាប់បាន​កើន​ដល់១៣នាក់ និង​ប៉ះពាល់​ផ្ទះ​ជិត៥ម៉ឺន​ខ្នង រួម​នឹង​ហេ​ដ្ឋា​រចនាសម័្ពន្ធ​ជាច្រើន​ទៀត។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បានឱ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃទី១ ខែកញ្ញា ដល់​ថ្ងៃទី១៥ ខែតុលា ជំនន់​ទឹកភ្លៀងបាន​ប៉ះពាល់​ដល់​រាជធានី​-ខេត្ត​ចំនួន១៩ ក្នុង​នោះ មានផ្ទះ​ចំនួន៤៧ ៩២៣ខ្នង រង​ផល​ប៉ះពាល់និង​ខូចខាត​អស់៥០ខ្នង។

របាយការណ៍​ដដែល បន្ត​ថា ចំណែក​ចំនួន​មនុស្ស​ស្លាប់​វិញ បាន​កើន​ដល់១៣នាក់ ក្នុង​នោះ​មា​ន​កេ្មង៥នាក់ ខណៈ​ប្រជាពលរដ្ឋ​ប្រមាណ៤៨ ៣១៧គ្រួសារ ស្មើ​ប្រមាណ១៩៣ ២៦៨នាក់ រង​ផល​ប៉ះពាល់ និង​ប្រជាជន​ប្រមាណ៣ ០៩៤គ្រួសារ ស្មើ​ប្រមាណ១២ ៣៧៦នាក់ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។

ចំពោះ​ផល​ប៉ះពាល់​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​វិញ របាយការណ៍បាន​បញ្ជាក់​ថា មាន​សាលារៀន​លិចទឹក​ចំនួន៤២៥កន្លែង​, ផ្លូវជាតិ​និង​ផ្លូវ​នានា​ប្រវែង១ ៦៦១គីឡូម៉ែត្រ និង៣១ខ្សែ​, ស្ពាន​លិចទឹក​ប្រមាណ២៤កន្លែង​, ទំនប់​ប្រមាណ២១គី​ឡូម៉ែត្រ និង​ប៉ះពាល់​ប្រឡាយ​ប្រវែង​ជាង​៣៥០​គីឡូម៉ែត្រ។

របាយការណ៍បាន​បន្ថែម​ថា ដំណាំស្រូវ​ចំនួន១៣១ ៣២៩ហិ​កតា ត្រូវ​លិចទឹក ក្នុង​នោះ​ខូចខាត​ប្រមាណ៦ ៦៥៧ហិ​កតា និង​ដំណាំរួមផ្សំ៥៥ ៣៦០កិក​តា ក្នុង​នោះ​ខូចខាត​ប្រមាណ៦ ៣១០ហិ​កតា​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles