តុលាការ​កំពូល​នឹង​សម្រេច​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​​លោក រ៉ុង ឈុន នៅ​ចុង​ខែវិច្ឆិកា

ដោយ សុជីវី
2020-11-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) អ្នកគាំទ្រលោក រ៉ុង ឈុន ស្រែក​ទាមទារ​តុលាការ​កំពូល​ឱ្យ​ដោះលែង​លោក រ៉ុង​ ឈុន និង (ស្ដាំ) លោក រ៉ុង ឈុន ពេល​នគរបាល​នាំ​ទៅ​ធ្វើ​សវនាការ​នៅ​តុលាការ​កំពូល ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

(ឆ្វេង) អ្នកគាំទ្រលោក រ៉ុង ឈុន ស្រែក​ទាមទារ​តុលាការ​កំពូល​ឱ្យ​ដោះលែង​លោក រ៉ុង​ ឈុន និង (ស្ដាំ) លោក រ៉ុង ឈុន ពេល​នគរបាល​នាំ​ទៅ​ធ្វើ​សវនាការ​នៅ​តុលាការ​កំពូល ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

 រូបពីហ្វេសប៊ុក៖ Ouk Chhayavy


តុលាការ​កំពូល​ ពន្យារពេល​ប្រកាស​សាលដីកា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ុង ឈុន


តុលាការ​កំពូល​​បាន​ពន្យារ​ពេល​ប្រកាស​សាលដីកា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក​រ៉ុង ឈុន ទៅ​ថ្ងៃ​ទី២៥ វិច្ឆិកា​ខាង​មុខ ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី១១ វិច្ឆិកា។ មេធាវី​ទទូច​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​លោក រ៉ុង ឈុន មាន​សេរីភាព​វិញ​ឱ្យ​បាន​ឆាប់។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ុង ឈុន គឺ​លោក ជូង ជួងី ប្រាប់​អាស៊ី​សេរី​ថា អង្គ​ជំនុំជម្រះ​ក្ដី​បាន​សួរ​ដោល​​ចំនួន ២ករណី គឺ​រឿង​ការ​ឃុំ​ខ្លួន​ខុស​នីតិវិធី និង​សំណើ​សុំ​ឱ្យ​ដោះ​លែង​កូន​ក្ដី​លោក​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។ លោក​​ឱ្យ​ដឹង​ថា លោក រ៉ុង ឈុន ដែល​ចូល​នៅ​ក្នុង​សវនាការ​នេះ បាន​ងើប​ឈរ​និយាយ​នៅ​ចំពោះ​អង្គ​ជំនុំជម្រះ​ថា ករណី​ដែល​លោក​ចុះ​ទៅ​មើល​នៅ​តំបន់​ព្រំដែន​​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នោះ គឺ​ជា​ការ​ចូល​រួម​ឈឺឆ្អាល​បញ្ហា​ព្រំដែន​។ លោក​ថា លោក រ៉ុង ឈុន សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​អាជ្ញាធរ​ចាប់​ខ្លួន​លោក​​​​​ដាក់​ពន្ធនាគារ ដោយសារ​តែ​ការ​ឈឺឆ្អាល​បញ្ហា​សង្គម​បែបនេះ៖ «គាត់​ព្យាយាម​និយាយ​ច្រើន​ ប៉ុន្តែ​តុលាការ​កាក់​គាត់ ដោយ​តុលាការ​អះអាង​ថា អ្វី​ដែល​គាត់​និយាយ​ថា អ្វី​ដែល​គាត់​លើក​ហ្នឹង ទុក​លើក​នៅ​ក្នុង​​អង្គសេចក្ដី​ ហើយ​ព្រឹក​មិញ​នេះ​គេ​ហៅ​ថា មុន​អង្គ​សេចក្ដី។ ខ្ញុំ​យល់​ថា ពាក់​ព័ន្ធ​ហ្នឹង​ការ​ចាប់​ខ្លួន​ហ្នឹង គឺ​បំពាន់​នីតិវិធី ដែល​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​ករណី​បទ​ល្មើស​ជាក់​ស្ដែង ខណៈ​ដែល​ក្រុម​ខ្ញុំ​ជា​សហ​មេធាវី​យល់​ឃើញ​ការ​បង្ហោះ​តាម​ហ្វេសប៊ុក​នេះ​ វា​មិន​មែន​ជា​បទល្មើស​ជាក់​ស្ដែង​ទេ។ ទី២ ពាក់​ព័ន្ធ​ហ្នឹង​សុំ​នៅ​ក្រៅ​ឃុំ តំណាង​មហា​អយ្យការ​ គេ​យល់​ឃើញ​ថា ខ្លាច​លោក រ៉ុង ឈុន បង្កើត​ឱ្យ​មាន​ចលាចល ប៉ុន្តែ​ពួក​ខ្ញុំ​សហ​មេធាវី យល់​ឃើញ​ថា លោក រ៉ុង ឈុន គាត់​អត់​មាន​បង្កើត​ឱ្យ​មាន​ចលាចល​អី​ទេ»

សវនាការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ុង ឈុន បាន​ប្ដឹង​ទាស់​​នឹង​សេចក្ដី​សម្រេច​​របស់​តុលាការ​ថ្នាក់​ក្រោម ដែល​បន្ត​ឃុំ​ខ្លួន​លោក រ៉ុង ឈុន ក្រោម​ហេតុផល​ថា ដើម្បី​បញ្ចប់​បទ​ល្មើស និង​កុំ​ឱ្យ​មាន​បទ​ល្មើស​កើត​ឡើង​ជា​ថ្មី។

នៅ​ក្នុង​ថ្ងៃ​សវនាការ​នេះ មាន​ក្រុម​យុវជន​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រមាណ ២០នាក់ បាន​នាំ​គ្នា​កាន់​បដា​ស្រែក​តវ៉ា​នៅ​មុខ​តុលាការ​កំពូល ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង និង​ផ្តល់​សេរីភាព​ជូន​លោក រ៉ុង ឈុន សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ជា​ច្រើន​នាក់​ទៀត ដែល​អាជ្ញាធរ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។ ពួក​គេ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​អយុត្តិធម៌។​

អ្នក​គាំទ្រ​លោក រ៉ុង ឈុន ស្រែក​ទាមទារ​តុលាការ​កំពូល​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន ពេល​នគរបាល​នាំ​លោក​ទៅ​ធ្វើ​សវនាការ​នៅ​តុលាការ​កំពូល ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីហ្វេសប៊ុក៖ Ouk Chhayavy

អ្នក​គាំទ្រ​លោក រ៉ុង ឈុន ស្រែក​ទាមទារ​តុលាការ​កំពូល​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន ពេល​នគរបាល​នាំ​លោក​ទៅ​ធ្វើ​សវនាការ​នៅ​តុលាការ​កំពូល ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីហ្វេសប៊ុក៖ Ouk Chhayavy


អ្នក​គាំទ្រ​លោក រ៉ុង ឈុន ស្រែក​ទាមទារ​តុលាការ​កំពូល​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន ពេល​នគរបាល​នាំ​លោក​ទៅ​ធ្វើ​សវនាការ​នៅ​តុលាការ​កំពូល ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីហ្វេសប៊ុក៖ Ouk Chhayavy

អ្នក​គាំទ្រ​លោក រ៉ុង ឈុន ស្រែក​ទាមទារ​តុលាការ​កំពូល​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន ពេល​នគរបាល​នាំ​លោក​ទៅ​ធ្វើ​សវនាការ​នៅ​តុលាការ​កំពូល ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីហ្វេសប៊ុក៖ Ouk Chhayavy


ចំណែក​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា តុលាការ​គួរ​តែ​ដោះ​លែង​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ តាម​ការ​ស្នើសុំ​របស់​មេធាវី និង​ក្រុម​អ្នក​តវ៉ា ព្រោះ​លោក​យល់​ថា សកម្មភាព​លោក រ៉ុង ឈុន ពុំ​មែន​ជា​អំពើ​ខុស​ច្បាប់​អ្វី​ឡើយ។ លោក​និយាយ​ថា ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​សង្គម​ដទៃ​ទៀត​អាច​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​កាន់​តែ​អាប់អួ ព្រោះ​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន​នេះ ហើយ​ពួក​គេ​នឹង​បន្ត​នាំ​គ្នា​សម្ដែង​មតិ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​កាន់​តែ​ច្រើន​ឡើង៖ «ហើយ​ខ្ញុំ​គិត​ថា ការ​ដោះ​លែង​ពួក​គាត់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នេះ គឺ​មិន​ខុស​អី​ពី​នីតិ​វិធី​តុលាការ​ទេ ក្នុង​នីតិវិធី​បើ​សិន​ពួកគាត់​មាន​ផ្ទះ​សម្ដែង​ត្រឹម​ត្រូវ មាន​មុខ​របរ​ត្រឹមត្រូវ មាន​ការ​ងារ​ត្រឹមត្រូវ ហើយ​សន្យា​នៅ​ក្នុង​តុលាការ​ហ្នឹង គាត់​នឹង​ផ្ដល់​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់​នីតិវិធី​ខ្ញុំ​គិត​ថា វា​មាន​ជា​ទម្រង់​នៃ​ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ហ្នឹង​មាន​ស្រាប់​ទៅ​ហើយ។ គាត់​មិន​ទៅ​ធ្វើ​អី​បន្ត​ទៀត​ទេ។ មាន​មនុស្ស​មួយ​ចំនួន​ដែល​បាន​ដោះ​លែង​នៅ​ក្រៅ​ឃុំ​ថ្មីៗ ច្រើន​ដែរ​ហើយ​ក៏​មិន​ឃើញ​មាន​អី​កើត​ឡើង​​ដែរ ហើយ​ក៏​មិន​ឃើញ​មាន​ភាព​វឹកវរ​អី​ទេ»

អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន និង​សិទ្ធិ​ការងារ លោក រ៉ុង ឈុន ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​យប់​ថ្ងៃ​ទី៣១ កក្កដា ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​លោក​បាន​និយាយ​ថា អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ។ ក្រោយ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន មក អាជ្ញាធរ​បាន​បន្ត​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ ក្រុម​យុវជន ​និង​សកម្ម​ជន​សង្គម​ជាង ២០នាក់​ហើយ ដោយ​តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន ក្នុង​នោះ​ក៏​រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង បាន​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​ទាំង​នេះ​ និង​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ។ សហគមន៍​ជាតិ និង​អន្តរជាតិ​បន្ត​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់ ហើយ​បើក​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូល​រួម​សម្ដែង​មតិ​ដោយ​សន្តិវិធី​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "តុលាការ​កំពូល​នឹង​សម្រេច​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​​លោក រ៉ុង ឈុន នៅ​ចុង​ខែវិច្ឆិកា"

  1. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

  2. Anonymous says:

    your dollar KA will be gone when people rising up and take that evil out of their nation.

  3. so socheath says:

    ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួន អស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី !
    ………
    កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកា ម៉ោងនៅអាមេរិក ខ្ញុំបានឃើញរូបភាព បង្ហោះដោយក្រុមឧទ្ទាមក្រៅ ច្បាប់ដឹកនាំដោយ មួរ សុខហួរ ដែលបាននាំគ្នាទៅចុចកណ្តឹង ស្ថានទូតខ្មែរប្រចាំសហរដ្ឋ អាមេរិកដើម្បីដាក់សំណើរសុំឲ្យក្រសួងមហាផ្ទៃកម្ពុជាផ្តល់សុពលភាពលើលិខិតឆ្លងដែន របស់ខ្លួនឡើងវិញ។

    សកម្មភាពនេះពិតជាបានធ្វើឲ្យមហាជនទូទៅផ្ទុះសំណើចចំពោះនយោបាយវិលក្បុង មុជមិនជ្រៅ ទៅមិនឆ្ងាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះដែលនៅទីបំផុត អស់ក្បាច់លោត អស់ក្រឡាដើរក៏ងាកមកប្រើនយោបាយ «ស្វាលេងប៉ាហ៊ី» នៅមុខស្ថានទូតខ្មែរដើម្បីសុំរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ដែលខ្លួនចោទកប់ៗមាត់ថា ផ្តាច់ការហើយប៉ុនប៉ងផ្តួលរំលំនោះ ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែន របស់ពួកខ្លួនទៅវិញ។

    មានអ្នកលេងបណ្តាញសង្គមជាច្រើនក៏ដូចជាមហាជនខ្មែរជាទូទៅដែរបាននាំគ្នាផ្ទុះ សំណើចដោយហួសចិត្តនៅ ពេលឃើញក្រុមនេះធ្វើ សកម្មភាពរបៀបបាយបិណ្ឌជាបាយបាត្រ គ្មានគោលដៅនិងមិនដឹងទិសតំបន់ទាល់តែសោះបែបនេះ។

    អ្វីដែលធ្វើឲ្យមហាជនហួសចិត្តនៅត្រង់ថា ៖

    ទី១-ជាទិដ្ឋភាពច្បាប់ ការលុបលិខិតឆ្លងដែនរបស់ឧក្រិដ្ឋជន ដែលមានដីកាចាប់ខ្លួន គឺជា មធ្យោបាយស្របច្បាប់ដើម្បី កុំឲ្យឧក្រិដ្ឋជន អាចធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតបាន ហើយនេះក៏ជា ស្តង់ដារនៃការអនុវត្តជាទូទៅ សម្រាប់បណ្តាប្រទេសនានាក្នុងពិភពលោកដែរ។

    ទី២-ការស្នើសុំសុពលភាព លិខិតឆ្លងដែនរបស់ក្រុមឧក្រិដ្ឋជននៅក្រៅប្រទេសដោយអះអាងថា ដើម្បីខ្លួនអាចវិលត្រឡប់មកឡើងតុលាការនៅកម្ពុជា គឺជារឿងកំប្លុកកំប្លែងគួរឲ្យអស់សំណើច ដោយហេតុថា អ្នកទាំងនោះបានទៅរស់នៅក្រៅប្រទេសតាមរយៈការស្នើសុំសិទ្ធិជ្រកកោននយោបាយ។ ដូចនេះ បើក្រុម មួរ សុខហួរ ពិតជាចង់ត្រឡប់មកកម្ពុជាវិញមែន វាគឺជារឿងដ៏សាមញ្ញបំផុត ដោយពួកគេគ្រាន់តែសុំទៅរដ្ឋបរទេសនោះឲ្យលុបចោលសិទ្ធិស្នាក់នៅ ឬ សិទ្ធិជ្រកកោន នយោបាយដើម្បីក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់ នោះសហរដ្ឋអាមេរិក ឬរដ្ឋបរទេស នោះនឹងច្បាស់ជាចាប់បញ្ជូនមកកម្ពុជាវិញទាំងអស់ជាក់ជា មិនខានឡើយ។ ករណីបែបនេះធ្លាប់ត្រូវបានសហរដ្ឋអាមេរិកធ្វើមកលើពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅខុសច្បាប់នៅអាមេរិករួចទៅហើយដោយគេបានតម្រូវឲ្យធ្វើមាតុភូមិ និវត្តន៍ជាបន្តបន្ទាប់មកកម្ពុជាវិញ។ ជាពិសេសបំផុតនោះគឺក្រុម មួរ សុខហួរ អាចទទួលផល ចំណេញនៅលើគោកដោយ មិនបាច់ខ្វល់ខ្វាយទាល់តែសោះអំពីថ្លៃយន្តហោះ ពីព្រោះរដ្ឋនៃ ប្រទេសដែលពួកគេស្នាក់នៅ នោះ ជាអ្នកចេញអោយទាំងស្រុង។

    ទី៣-ចំពោះរឿងចង់ចូលរួម
    សវនការ ក៏ជារឿងដែលកាន់តែ ងាយស្រួលថែមទៀត ដោយ សារតែពេលនេះ តុលាការរាជធានីភ្នំពេញកំពុងតាមរកមុខអ្នកទាំងនោះដោយមានទាំងដីកា បង្គាប់ឲ្យចាប់ខ្លួនរួចស្រេចទៅហើយ។ ដូចនេះ បើពួកគេ ប្រកាសខ្លួនថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ហើយជាឧក្រិដ្ឋជនថែមទៀតនោះ ប្រទេសដែលពួកគេកំពុងស្នាក់នៅច្បាស់ជាសហការណ៍ ចាប់ខ្លួនបញ្ជូនមកកម្ពុជាដើម្បីឡើងសវនាការភ្លាម ហើយភាគីកម្ពុជាច្បាស់ជានឹងត្រៀមឡាន របស់ពន្ធនាគារចាំដឹកអ្នកទាំង នោះមកសវនាការដោយមិន បាច់បង់ថ្លៃអ្វីឡើយ។ មិនតែ ប៉ុណ្ណោះ អាជ្ញាធរកម្ពុជាថែមទាំង ចាត់កម្លាំងមន្រ្តីអនុវត្តច្បាប់ចាំការពារសុវត្ថិភាពអមដំណើរ មួរ សុខហួរនិងគូកន ចូលសវនាការថែមទៀតផង។

    ទី៤៖ បើនិយាយបែបម្យ៉ាងទៀត ក្រុមអ្នកនយោបាយពនេចរមួយក្រុមនេះបានប្រកាសផ្តួលរំលំ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានិងបាន ប្រើប្រាស់មធ្យោបាយនិងល្បិចកិច្ចកលគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្នដួលរលំ។ ពួកគេបានប្រើចលនាតាមទំរង់នៃបដិវត្តន៍ពណ៌ដើម្បីដណ្តើមអំណាចដោយបានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងដាក់ រដ្ឋាភិបាល និងបានដើរញុះញង់ឲ្យបរទេសអោយដាក់ទណ្ឌកម្មមកលើកម្ពុជាដើម្បីឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន រលំរលាយ។

    ប៉ុន្តែទីបំផុត ស្រាប់តែក្រុមដដែលនេះដង្ហែរគ្នាទៅចុច កណ្តឹងស្ថានទូតដែលជាតំណាងរបស់រដ្ឋាភិបាលដើម្បីស្នើសុំឲ្យទទួលស្គាល់លិខិតឆ្លងដែនរបស់ខ្លួនឡើងវិញ។
    ចំពោះទង្វើនេះ យើងអាចទាញ ការសន្និដ្ឋានបានថា ពួកគេពិតជាអស់តម្រិះនិងទាល់ច្រកក្នុងការផ្តួលរដ្ឋាភិបាលលោក ហ៊ុន សែន ហើយ។ ដូច្នេះ ដើម្បីកុំឲ្យស្ងាត់ពេក ពួកគេយករឿងសុំពន្យារសុពលភាពលិខិតឆ្លងដែននេះធ្វើជាឆាកល្ខោនមួយឈុតដើម្បីបានថតរូបមកបង្ហោះក្នុងគោលដៅបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនផងនិងបង្កើតជាហេតុផលប្រមូលលុយចាយផងក្នុងស្ថានភាពដែលមេរោគកូវីដ១៩ កំពុងបិទជីពចរហិរញ្ញវត្ថុរបស់អ្នក ដែលធ្លាប់ផ្តល់លុយឲ្យពួកខ្លួនកន្លងមក។

    ទី៥៖ ប្រជាជនកម្ពុជានៅចងចាំយ៉ាងច្បាស់ណាស់ថា កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមដដែលនេះបានប្រកាសវិលចូលស្រុកវិញដើម្បីចាប់លោក ហ៊ុន សែន និងផ្តួលរំលំរដ្ឋាភិបាល ភ្នំពេញ និងផ្លាស់ប្តូររបប។ ប៉ុន្តែ ផែនការនោះក៏ត្រូវទទួលរងការ បរាជ័យយ៉ាងអាម៉ាស់បំផុត។

    ថ្មីៗនេះ ក្រុមដដែលនេះក៏បាន ប្រកាសដំណើរវិលចូលស្រុកជាលើកទី២ក្នុងគោលបំណង ដូចគ្នាគឺចង់មកផ្តួលរដ្ឋាភិបាលដឹកនាំដោយលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបដឹកនាំនៅកម្ពុជា។ ដូច្នេះសំណួរ សួរថា : បើក្រុមនេះ មានគំរោងមកផ្តួលរដ្ឋាភិបាលដដែល ចុះចាំបាច់អីទៅសុំឲ្យរដ្ឋាភិបាល មួយនេះផ្តល់

    សូជាតិ សូ, [13.11.20 05:55]
    សុពលភាព លិខិតឆ្លងដែនឲ្យខ្លួនធ្វើអ្វី? ម្តេចមិនរង់ចាំដល់ពេលខ្លួនឡើង កាន់អំណាច ចាំធ្វើលិខិតឆ្លងដែនខ្លួនឯងទៅ? តើនេះមិនមែនជានយោបាយវិលក្បុងជាន់កែងខ្លួនឯងទេឬ?

    ទី៦៖ ក្រុមឧទ្ទាមក្រៅច្បាប់មួយដំបរស្វានេះតែងតែប្រកាសក្តែងៗថា សហគមន៍អន្តរជាតិនឹងជួយក្រុមខ្លួនឲ្យបានវិលចូលស្រុកវិញតាមរយៈការដាក់ទណ្ឌកម្មឬគំនាបផ្សេងៗ ទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ។ ពួកនេះតែងធ្វើនយោបាយពឹងលើបរទេសទាំងស្រុង ប៉ុន្តែ ទីបំផុតគ្មានបរទេសណាយក
    ចិត្តទុកដាក់ជួយក្រុមឧទ្ទាមក្រៅច្បាប់នេះឡើយ។ តាមមើលទៅ ក្រុមនេះចៀសមិនផុតពីត្រូវផ្ញើវាសនាលើលោក ហ៊ុន សែន ឡើយ ហើយមានតែ លោក ហ៊ុន សែន ម្នាក់គត់ដែលជាអ្នកកំណត់ជោគវាសនារបស់ពួកគេ។

    សរុបមកវិញ សកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងវិលក្បុងជាមួយនឹងនយោបាយជាន់កែងខ្លួនឯង។ ពួកគេកំពុងវង្វេងលែងដឹងទិសតំបន់ដោយសារតែនយោបាយគ្មានយុទ្ធសាស្ត្រ និងគ្មានគោលដៅរបស់ខ្លួន។ ពួកគេកំពុង តែអស់ក្បាច់ អស់ក្រឡាដើរ ពីព្រោះតែដើរចុះដើរឡើង កូនចៅរបស់ខ្លួន ទាំងត្រី ទាំងសេះ ទាំងទូក ត្រូវគេព័ទ្ធស៊ីស្ទើរ តែអស់ពីក្តារអុកបាត់ទៅហើយ។

    ដូច្នេះ ការចេញមកសម្តែងល្ខោនសុំសុពលភាពលិខិតឆ្លងដែន របស់ក្រុម មួរ សុខហួរនេះ ពិតជាគ្មានអ្វីក្រៅពីការលេងល្បែងស្វាលេងប៉ាហ៊ីដើម្បីទូងស្គរឲ្យអ្នកស្រុកបែរភ្នែកក្រឡេកមើល មកខ្លួនខ្លះកុំឲ្យគេបំភ្លេចចោលតែប៉ុណ្ណោះ ក្នុងខណៈដែល កូវីដ~១៩ កំពុងធ្វើឲ្យប្រជាជន នៅលើពិភពលោកក៏ដូចជានៅកម្ពុជាដែរផ្តោតការយកចិត្តទុកដាក់លើការថែរក្សាការពារសុខភាពនិងជីវភាពរស់នៅរបស់ខ្លួននិងក្រុមគ្រួសារជាអាទិភាព សំខាន់បំផុត។

    ប៉ុន្តែ ល្បែងស្វាលេងប៉ាហ៊ីរបស់ក្រុម មួរ សុខ ហួរ មិនទទួលបាន នូវសមានចិត្តពីអ្នកស្រុកនោះឡើយពីព្រោះប្រជាជនខ្មែរយល់ ច្បាស់ណាស់ថា នេះជាល្បែង នយោបាយអស់លក្ខ៍ណ ដោយមានតួសម្តែងមុខដដែលៗ រីឯអ្នកដឹកនាំរឿងនិងការរៀបចំឈុតឆាកសម្តែងក៏នៅតែដដែលៗគ្មានអ្វីថ្មីគួរអោយទាក់ទាញការចាប់អារម្មណ៍ ទាល់តែសោះ។ និយាយឲ្យចំការសម្តែងរបស់ពួកគេនេះអន់ជាងស្វាលេងប៉ាហ៊ីទៅទៀត ដែលគ្មានតម្លៃសម្រាប់ពលរដ្ឋខ្មែរ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់៕