ដោយលោក មួង ណារ៉េត
2021-01-10
RFA

កញ្ញា សេង ធារី កាត់សក់ក្នុងពេលកំពុងផ្តល់បទសម្ភាសន៍ផ្សាយផ្ទាល់តាមទូរទស្សន៍អាស៊ីសេរី កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០។ RFA
នារីខ្មែរល្បីឈ្មោះ ដែលមានសញ្ជាតិអាមេរិក និងជាមេធាវីផងនោះ គឺកញ្ញា សេង ធារី មានឈ្មោះនៅក្នុងបញ្ជីមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំងជិត ៥០ នាក់ ដែលត្រូវកោះហៅអោយចូលទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញពីបទរួមគំនិតក្បត់ និងញុះញង់។
នៅថ្ងៃទី ១៤ ខែ មករា ខាងមុខ កញ្ញាត្រូវឡើងសវនាការជាលើកទីពីរ ដើម្បីតតាំងក្ដីនៅក្នុងតុលាការ។ កញ្ញា សេង ធារី ថាការចោទប្រកាន់នោះ ពុំមានមូលដ្ឋាន និងមានលក្ខណៈនយោបាយ។ ប៉ុន្តែ កញ្ញានៅតែប្តេជ្ញាថាតស៊ូមិនរាថយ ដោយប្រៀបធៀបការតស៊ូរបស់កញ្ញា និងសកម្មជនបក្សប្រឆាំង ដែលរងការចោទប្រកាន់ដែរ ថាជាកម្លាំងទឹកជំនន់ ដែលលាងជម្រះភាពអយុត្តិធម៌ និងឧបសគ្គទាំងឡាយ។
សូមលោកអ្នកនាង ស្ដាប់បទសម្ភាសន៍រវាងលោក មួង ណារ៉េត និង កញ្ញា សេង ធារី ដូចតទៅ៖