ដោយ៖ ហេង រស្មី
2021-03-12
RFA

ជនជាតិចិនចំនួន ៥នាក់ត្រូវសមត្ថកិច្ចខេត្តតាកែវចាប់ខ្លួនកាលពីថ្ងៃទី ១២ មីនា កន្លងទៅនេះក្រោយពីលួចឆ្លងដែនពីប្រទេសវៀតណាម។ រូប៖ SRD ព័ត៌មានខេត្តតាកែវ
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន ៩នាក់នៅក្នុងសំណុំរឿង និងតំបន់ពីរផ្សេងគ្នា គឺនៅក្នុងខេត្តកោះកុង និងនៅក្នុងខេត្តតាកែវ នៅថ្ងៃទី១២ មីនា។
សមត្ថកិច្ចខេត្តតាកែវ នៅថ្ងៃទី១២ មីនា បានឃាត់ខ្លួនជនជាតិចិន ៥នាក់បានឆ្លងដែនដោយខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ចំពេលដែលកម្ពុជាកំពុងរឹតបណ្ដឹងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
សមត្ថកិច្ចមិនទាន់ដឹងថា ជនជាតិចិនទាំង ៥នាក់នោះឆ្លងចូលប្រទេសកម្ពុជា ក្នុងគោលបំណងអ្វីនោះទេ ដោយសារតែតាមច្បាប់របស់ក្រសួងសុខាភិបាល ត្រូវឱ្យអាជ្ញាធរដាក់ពួកគេឱ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃសិន ទើបសមត្ថកិច្ចសាកសួរតាមក្រោយ។
ទាក់ទិនទៅនឹងរឿងជនជាតិចិននេះផងដែរ សមត្ថកិច្ចខេត្តកោះកុង ក៏បានឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ផ្សេងទៀត និងជនជាតិខ្មែរ ២នាក់ ក្រោយពីសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធទំនិញឆ្លងដែនខុសច្បាប់។
សមត្ថកិច្ចបានរកឃើញថា ជនជាតិចិនទាំង ៤នាក់នេះ នាំយកទូរស័ព្ទទំនើប ម៉ាក អាយហ្វូន ៦ (iphone 6) ចំនួន ២៧០គ្រឿង ខ្សែសាកថ្មទូរស័ព្ទ ជិត ២០០ (១៧៥) និងប្រដាប់សាកថ្មទូរស័ព្ទចំនួន ៤ដុំ។
លោកថា សមត្ថកិច្ចនៅមិនទាន់ចោទប្រកាន់ក្រុមជនជាតិចិនទាំងនោះពីបទអ្វីទេ ដោយសារតែពួកគេកំពុងអនុវត្តវិធានការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា ដើម្បីតាមដានសុខភាពជាមុនសិន។
សមត្ថកិច្ចកាលពីថ្ងៃទី១១ មីនាកន្លងទៅនេះ ក៏បានចាប់ខ្លួនជនជាតិចិនចំនួន ៦នាក់ ដែលក្នុងនោះមានស្ត្រីម្នាក់ផង ក្រោយពីពួកគេចូលមកប្រទេសកម្ពុជា កាត់ព្រំដែនប្រទេសវៀតណាម (Vietnam) តាមច្រកជ័យជោគ ជាប់នឹងខេត្តតាកែវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមត្ថកិច្ចចាប់ជនជាតិចិនចំនួន ៦ នាក់ ក្រោយពីបានលួចឆ្លងតាមព្រំដែនប្រទេសវៀតណាមចូលមកកម្ពុជា
- ជនជាតិចិនម្នាក់ស្លាប់ ក្រោយពីលោតចេញពីអគារធ្វើចត្តាឡីស័កនៅក្នុងខេត្តព្រះសីហនុ
- សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៩ នាក់ក្រោយពីបានបំពានបម្រាមធ្វើដំណើរ
- លោក ហ៊ុន សែន ថាស្ត្រីជនជាតិចិនពីរនាក់ដែលបំពានចត្តាឡីស័កនឹងត្រូវផាកពិន័យរដ្ឋបាល
- ក្មេងស្រីម្នាក់បានបង្ហោះសារសុំឱ្យជួយរំដោះចេញពីប្រទេសចិន
- ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណកាសែត អង្គរធូដេ(Angkor Today) ក្រោយពីនាយកអង្គភាពនេះបានបណ្ដេញចេញពីកម្ពុជា
- ពាណិជ្ជកម្មកម្ពុជា-ចិន មានការកើនឡើង ៨% ក្នុងពេលមានវិបត្តិកូវីដ១៩
- មន្ត្រីសង្គមស៊ីវិលជំរុញអាជ្ញាធរឱ្យបង្ហាញឆន្ទៈក្នុងការទប់ស្កាត់ការបង្ក្រាបគ្រឿងញៀន
- អ្នកជំនាញសារព័ត៌មានថា អនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិរបស់រដ្ឋាភិបាល មានការរឹតត្បិតតាមបែបប្រទេសចិន
- ក្រសួងសុខាភិបាលប្រកាសរកឃើញមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរជាជនបរទេស ៣នាក់