សមត្ថកិច្ច​ក្រុង​ភ្នំពេញ​​ចាប់​កូន​ប្រុស​មន្ត្រី​បក្ស​ប្រឆាំង​​ដែល​​កំពុង​​ជាប់​ឃុំ​នៅ​​ពន្ធនាគារ​ គឺ​​កុមារា កាក់ សុវណ្ណច្ឆ័យ ទាំង​យប់

ដោយ ខែ សុណង
2021-06-24
RFA

សមត្ថកិច្ច​ក្រុង​ភ្នំពេញ​​ចាប់​កូន​ប្រុស​មន្ត្រី​បក្ស​ប្រឆាំង​​ដែល​​កំពុង​​ជាប់​ឃុំ​នៅ​​ពន្ធនាគារ​ គឺ​​កុមារា កាក់ សុវណ្ណច្ឆ័យ ទាំង​យប់

កុមារា កាក់ សុវណ្ណច្ឆ័យ ដែល​បច្ចុប្បន្ន​អាយុ ១៦ ឆ្នាំ ត្រូវបានសមត្ថកិច្ច​ក្រុង​ភ្នំពេញ​​ចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ រូប៖ គេ​ផ្ដល់​ឱ្យ


ម្ដាយ​កុមារា កាក់ សុវណ្ណច្ឆ័យ ដែល​ជា​ប្រពន្ធ​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​កំពុង​ជាប់​ឃុំ​ពន្ធនាគារ​ព្រៃស គឺ​លោកស្រី ព្រុំ ចាន់ថា ថ្លែង​ថា សមត្ថកិច្ច​ជាង ​២០ ​នាក់​បាន​​ចូល​ទៅ​ចាប់​កូនប្រុស​លោកស្រី​ដល់​ក្នុង​ផ្ទះ​ទាំង​យប់ ដោយ​មិន​ប្រាប់​មូលហេតុ និង​មិន​បង្ហាញ​ដីកា​ពី​តុលាការ​ឡើយ។

លោកស្រី ព្រុំ ចាន់ថា ដែល​ជា​ប្រពន្ធ​មន្ត្រី​បក្សប្រឆាំង គឺ​លោក កាក់ កុម្ភារ បន្ត​ថា ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​បឹងទំពុន​ទី២ ខណ្ឌមានជ័យ ដែល​មាន​មន្ត្រី​ស្នងការ​នរគបាល​​ក្រុង​​ភ្នំពេញ រួម​ទាំង​ព្រះរាជអាជ្ញា​តុលាការ​រាជធានី​ភ្នំពេញ​ម្នាក់​ផង បាន​ចុះ​ទៅ​ចាប់​កូន​ប្រុស​លោកស្រី​នៅ​វេលា​ម៉ោង​ជាង ​៨ ​យប់ ថ្ងៃទី២៤ ខែមិថុនា ក្នុង​​ផ្ទះ​ ស្ថិត​នៅ​ភូមិ​ត្នោតជ្រុំ​៣។ ប៉ុន្តែ​នៅ​ពេល​លោកស្រី​តាម​ទៅ​ដល់​ប៉ុស្តិ​បឹងទំពុន​ទី២ លោកស្រី​មិន​បាន​ជួប​កូន​ឡើយ ហើយ​មន្ត្រី​ប៉ុស្តិ៍​ប្រាប់​ថា គេ​បាន​បញ្ជូន​កូន​លោកស្រី​ទៅ​ស្នងការ​នគរបាលរាជធានីភ្នំពេញ​ដើម្បី​សាកសួរ​បន្ត៖ «គ្រាន់​តែ​ចូល​ដល់​ក្នុង​ផ្ទះ​ខ្ញុំ​ ៦​ នាក់ ចាប់​ក្រៀក​ខ្ញុំ​ ៣​ នាក់ ចូល​ដាក់​ខ្នោះ​ដល់​ក្នុង​បន្ទប់​គ្នា​ដេក​ឡៅតឿ អត់​មាន​ដីកា​ទាំង​អស់ ហើយ​មក​នេះ មាន​ព្រះរាជអាជ្ញា​មួយ​ហ្នឹង នឹង​ស្នងការ​រង លឺ​សូ​មេ​ប៉ុស្តិ៍​និយាយ ខ្ញុំ​មិន​ដឹង​ទេ។ មាន​ឡាន​២ ម៉ូតូ ​៧ ​គ្រឿង ប៉ូលិស​​ស្លៀកពាក់​ស៊ីវិល​ឯកសណ្ឋាន​ផង​គ្នា​ប្រហែល​ចូល​ ២០ ​នាក់។ អត់​មាន​ប្រាប់​ថា​ ពី​បទ​អី​គ្រាន់​តែ​ហៅ​ទៅ​ប៉ុស្តិ៍។ ដាក់​ខ្នោះ​ចាប់​ទៅ​ទាំង​បំពាន»។ 

លោកស្រី ព្រុំ ចាន់ថា អះអាង​ថា ការ​ចាប់ខ្លួន​កូនប្រុស​លោកស្រី​នៅ​ពេល​នេះ ទំនង​ជា​មាន​ការ​រៀបចំ ដែល​លោកស្រី​សង្ស័យ​ថា ពាក់ព័ន្ធ​និង​ការ​ប្រើប្រាស់​បណ្ដាញ​​សង្គម​តេឡេក្រាម (Telegram) ដែល​បាន​ចងក្រង​ជា​ក្រុម ពីព្រោះ​កូនលោកស្រី​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។ លោកស្រី​ថា ទង្វើ​នេះ​គឺ​ជា​ការ​គំរាមកំហែង បំបាក់​ស្មារតី​ដល់​គ្រួសារ​លោកស្រី៖ «ចាប់​កូន​ខ្ញុំ​គឺ​ទាក់ទង​នឹង​ការ​គំរាមកំហែង​មក​លើ​រូប​ខ្ញុំ​ផង និង​ចង់​បំបាក់​ស្មារតី ​ក្រុម​គ្រួសារ​ខ្ញុំ​ កូន​ខ្ញុំ​តែម្ដង។ និយាយ​រួម​ទៅ​ កូន​ខ្ញុំ​វា​ក្មេង បើ​សិន​ជា​គាត់​មាន​លើសលួស​អី​តិចតួច​ធម្មតា​ក្មេង​វា​មាន​ជំងឺ​អ៊ីចឹង​ផង ហើយ​ចាប់​ឪពុក​ដាក់​គុក ហើយ​ធ្វើបាប​ទៅ​លើ​ម្ដាយ​អ៊ីចឹង​ទៀត គឺ​គាត់​ឈឺ​ចាប់​ណាស់។ ធ្លាប់​ចាប់​គាត់​ម្ដង​ហើយ គប់​គាត់​បែក​ក្បាល ​២០ ​ថ្នេរ​ហើយ គាត់​តែងតែ​មាន​ការ​និយាយ​ស្ដី​ខ្លះ​ហើយ។ តាម​តេឡេក្រាម​គាត់​មាន​ការ​និយាយ​ខ្លះ​ដែរ ព្រោះ​ធម្មតា​ជេរ​ឪពុកគាត់​សុទ្ធ​តែ​ឧទ្ទាម សុទ្ធ​តែ​ក្បត់​ជាតិ ធម្មតា​គាត់​ខឹង​គាត់​ចេះ​តែ​ជេរ​ហើយ។ ខ្ញុំ​ថា ​នេះ​គឺ​ជា​ការ​រៀបចំ​ឲ្យ​កូន​ខ្ញុំ​ចូល​អន្ទាក់​គេ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នរគបាល​រាជធានី​ក្រុង​ភ្នំពេញលោក ស ថេត និង​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នរគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា ដើម្បី​សាកសួរ​បន្ថែម​បាន​ទេ​ជុំវិញ​រឿង​នេះ នៅ​យប់​ថ្ងៃទី២៤ ខែមិថុនា។

CNRP_supporter_Attacked_PP.jpg
កាលពី​ថ្ងៃ​ទី​២៧ ខែមេសា កុមារា កាក់ សុវណ្ណច្ឆ័យ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​លប​គប់​នឹង​ដុំ​ថ្ម​ពី​ក្រោយ​ខ្នង​បណ្តាល​ឱ្យ​បែក​ក្បាល​ដេរ​ ២០ ថ្នេរ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ថា តាម​ការ​អះអាង​របស់​គ្រួសារ​ដែល​សមត្ថកិច្ច​ដាក់​កម្លាំង​ច្រើន​លើស​លុប​​ក្នុង​ពេល​ចុះ​ចាប់​ខ្លួន​កុមារា កាក់ សុវណ្ណច្ឆ័យ ដោយ​មិន​បញ្ជាក់​ប្រាប់​មូលហេតុ​ដល់​គ្រួសារ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ។ លោក​ថា មាន​ហេតុផល​មួយ​​ចំនួន​​ដែល​សមត្ថកិច្ច​គួរ​តែ​ដោះលែង​កុមារា​រូប​នេះ៖ «សុវណ្ណច្ឆ័យ​នេះ​ធ្លាប់​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្ដង​ហើយ ហើយ​ក៏​ដឹង​ថា កុមារ​នេះ​មាន​ស្មារតី វិបល្លាស គាត់​​មាន​កើត​ជំងឺ​អូទីហ្សឹម ដែល​ជា​ជំងឺ​មួយ​ដែល​មាន​ការ​ផ្ចង់​អារម្មណ៍​ស្រលាញ់​អី​ គឺ​គាត់​ផ្ដោត​ទៅ​អ្វី​ដែល​ជា​ការ​ស្រលាញ់​របស់​គាត់​ តែង​ការពារ​អ្វី​ដែល​គាត់​ស្រលាញ់​ជា​ដើម។ ចំណុច​ទាំង​អស់​នេះ សមត្ថកិច្ច​ធ្លាប់​ដឹង​ហើយ​គួរ​តែ​ពិចារណា ក្នុង​ការ​ប្រព្រឹត្ត​របស់​កុមារ​ហ្នឹង។ សមត្ថកិច្ច​គួរ​តែ​ធ្វើការ​ដោះលែង ព្រោះ​មាន​ការ​ដោះ​លែង​រូប​គាត់​មួយសារ​ហើយ ណាមួយ​គ្រួសារ​គាត់​យើង​ឃើញ​ហើយ​ឪពុក​របស់​គាត់​កំពុង​ជាប់​ឃុំ គ្រួសារ​គាត់​កំពុង​ជួប​ផល​លំបាក​ជាច្រើន»។ 

កាល​ពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ កុមារា កាក់ សុវណ្ណច្ឆ័យ ដែល​បច្ចុប្បន្ន​អាយុ ១៦ ឆ្នាំ ត្រូវ​បាន​ប៉ូលិស​សង្កាត់​ចាក់អង្រែ​លើ ប្រើ​ហិង្សា​ទៅ​លើ​រាងកាយ​នៅ​ក្នុង​ពេល​ចាប់​ខ្លួន​រូប​គេ ដែល​ជាប់​ពាក់ព័ន្ធ​ថា​ បាន​ចូល​ទៅ​ប្រមូល​ទង់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នេះ។ កាក់ សុវណ្ណច្ឆ័យ មាន​ជំងឺ​អូទីហ្សឹម (Autism) តាំង​ពី​កំណើត និង​មាន​ខួរក្បាល​ខុស​ប្រក្រតី​ជា​ញឹកញាប់ ដែល​និយាយ​ប៉ប៉ាច់ប៉ប៉ោច​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន។ ពេលនោះ ប៉ូលិស​ប៉ុស្តិ៍​ចាក់​អង្រែលើ បាន​ឃុំ​ខ្លួន កាក់ សុវណ្ណច្ឆ័យ មួយ​យប់​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មួយ​យប់​ទៀត ហើយ​បង្ខំ​ឲ្យ​ធ្វើ​កិច្ច​សន្យា និង​ថត​វីដេអូ​សុំ​ទោស​មុន​នឹង​ដោះ​លែង​រូប​គេ​វិញ។

បន្ទាប់មក​នៅ​ពី​ថ្ងៃ​ទី​២៧ ខែមេសា កាក់ សុវណ្ណច្ឆ័យ បាន​ជួប​គ្រោះថ្នាក់​ម្ដង​ទៀត ដោយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​លប​គប់​នឹង​ដុំ​ថ្ម​ពី​ក្រោយ​ខ្នង​បណ្តាល​ឱ្យ​បែក​ក្បាល​ដេរ​ ២០ ថ្នេរ ពេល​ដែល​រូប​គេ​ធ្វើ​ដំណើរ​ជាមួយ​ម្តាយ​នៅ​ភូមិត្នោតជ្រុំ សង្កាត់​បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២០ រហូត​មក​ដល់​ពេល​នេះ យុវជន​សកម្មជន​សង្គម បរិស្ថាន សកម្មជន​នយោបាយ​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជិត​៨០​នាក់​ហើយ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន។ ពួកគេ​ជាប់​ចោទ​ពី​បទ​ផ្សំ​គំនិត​ក្បត់ បទ​ក្បត់​ជាតិ បទ​ញុះញង់ បង្ករ​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​បទប្រមាថ​ព្រះមហាក្សត្រ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

7 Responses to "សមត្ថកិច្ច​ក្រុង​ភ្នំពេញ​​ចាប់​កូន​ប្រុស​មន្ត្រី​បក្ស​ប្រឆាំង​​ដែល​​កំពុង​​ជាប់​ឃុំ​នៅ​​ពន្ធនាគារ​ គឺ​​កុមារា កាក់ សុវណ្ណច្ឆ័យ ទាំង​យប់"

  1. so cheat says:

    ពួកអាតិរច្ឆានកញ្ជះយួនឈាមឈ្លើងកំពុងស្លន់ស្លោហើយដើរចាប់ក្មេង។ពួកអាឈាមថោកបនរបបកញ្ជះយួន ហ៊ុនសែន ចាប់ខុសមនុស្សហើយ អាកូនមីចោរគេចុយអស់ឯងនេះជិតដល់ថ្ងៃអន្សារហើយ

  2. so socheath says:

    អូ! អញហ្នឹង ទៅរុកកាដួយ មីកាដួយស្អុយម៉ែងអ្ហែង អ្ហាស ! អា ឈីត (so cheat) ?
    មីកាដួយអាយះស្ញេញម៉ែអាចុយតាម៉្រាយអ្ហែងហ្នឹង កាដួយវាស្អុយណាស់ ។
    កុំថាឡើយឲ្យអញចុយកាដួយវា ។ ឲ្យអញយកឈើរុកកាដួយវា ក៏អញមិនរុកផង ។
    កាដួយមីសំផឹងម៉ែអាពូជឆ្កែអ្ហែងហ្នឹងស្អុយណាស់ !

  3. so cheat says:

    អើបើអាកូនមីចោរគេចុយពូជមីកញ្ជះយួនអា so socheath អាអ្ហែងសរសេរខ្លីៗអញ្ចឹងអញចូលចិត្តមើលខ្លះព្រោះពេលណាអាកូនមីចោរគេបុកអ្ហែងខំសរសេរវែងពេកវាគ្មានន័យអីក្រៅតែខំបៀមពងលើកស្ទួយពងអាកញ្ជះយួនបន្លំខ្លួនដេកក្រោមឡានចិន ហ៊ុនសែន ទេ អាភ្លើ so socheath អាអ្ហែងនេះត្រូវយល់ពួកយួនវាអោយអាកញ្ជះវា ហ៊ុនសែន ទៅដេកក្រោមឡានចិនដើម្បីធ្វើឲ្យខ្មែរច្រឡំថាវាដកខ្លួនចេញពីយួនតែការពិតអាកញ្ជះយួនមួយនេះមិនចោលគំនិតខូចធ្វើបាបខ្មែរមិនឈប់មិនឈរឡើយ។អាកូនមីចោរគេចុយអា so socheath អញសប្បាយថិត្តណាស់ដែលបានអាកូនមីអស់សាច់ដូចអាអ្ហែងមកកំដរឆ្លងឆ្លើយជាមួយអញបើអញមានពេលអញកំដរអាអ្ហែងរហូតអាអ្ហែងនឹងហើយដែលធ្វើអោយអញមានគំនិតគឹតជេរពួកអាតិរច្ឆានបនរបបអាកញ្ជះយួនបំផ្លាញជាតិលក់ជាតិយកលុយចែកគ្នាគ្មានសល់រួចតាំងនាំគ្នាទៅខ្ចីលុយចិនមកសាងសង់ស្ពានសង់អាគារសង់ផ្លូវបន្លំភ្នែកមហាជនខ្មែរថាខ្លួនដឹកនាំប្រទេសបានគ្រាន់បើ នេះហើយពួកអាតិរច្ឆានកូនមីចោរគេចុយ អា so socheath បើអាអ្ហែងចង់ជួបអញមកជួបអញនៅមុខវាំងឬនៅសុខាHotel ក៏បានអញចាំអ្ហែង។

  4. so socheath says:

    ស្អី ឲ្យអញទៅជួបចុយកាដួយ មីសំផឹងកាដួយស្អុយង៉តម៉ែអ្ហែងហ្នឹង ?
    ទាល់តែយូរបានអញរុកកាដួយវា អាឈីត(so cheat) ពូជឆ្កែ !

  5. Anonymous says:

    WOW look at this animal words so dump . well do not felling so bad it is an evil regime the master and the slave are the same as you know they are so dump that what happen when they had not enough education . as I used to say the squash was sunken and the frigid pot and pan are flooding. that mean KLOKLECH AMBENG ANDETH the dump person become king and the king become a prisoner . SO SOCHEA is one of those what I call AH…CHESSTU

  6. so cheat says:

    អាកូនមីចោរគេចុយ អា so socheath អាអស់តិរច្ឆានឯងនេះ បានតែជាមួយកូនក្មេងទេគ្រាន់បើមុិចមិននាំអាកញ្ជះយួនមកជួបអញឬមួយអ្ហែងចង់អោយអញទៅជួបវានៅ វិមានសន្តិភាព កណ្ដួយមែអាថោកៗជាងក្ដិតឆ្កែទឿតកូនមីតិរច្ឆានពូកែខាងលួចជាតិបំផ្លាញជាតិខ្មែរ ពួកអាអស់ឯងនេះជាតិក្រោយអោយកើតជាដង្កូវអាចម៌គ្រប់ៗគ្នាកូនមីអស់សាច់។

  7. so socheath says:

    អាឈីត ! (so cheat) ម៉ាក្សអាពូជឆ្កែអ្ហែងហ្នឹង ចង់ចូលវិមានសន្តិភាពផង ?
    ខ្វេះកាដួយម៉ែអ្ហែងហឹតមើលសិន ចាំនីយាយ ។ ថាតើកាដួយវាស្អុយដល់កម្រឹតណា ។
    អេហេ ! មីសំផឹង
    កាដួយស្អុយង៉ត ចង់ចូលវិមានសន្តិភាព ?
    មីសំផឹប្រមាណខ្លួនង៉ែងផង មីរលាយ !
    ង៉ែងដាក់ឈ្មោះថាអាឈីត (so cheat)
    ង៉ែងស្មានថាអញមិនដឹងថាង៉ែងជានរណាមែនទេ
    មីកាដួយស្អុយង៉ត !