អភិបាលខេត្តកំពង់ធំអះអាងថានឹងពិនិត្យលទ្ធភាពនៃការផ្តល់ឯកសណ្ឋានដល់មន្ត្រីឃុំ-សង្កាត់ជាប់ឆ្នោត

កម្ពុជា-នយោបាយ
08/08/2022 – 07:42
ដោយ៖ អ៊ឹង ប៊ុនថន
RFI

សាលាឃុំ ទ្រៀល © FB


អភិបាល​ខេត្ត​កំពង់ធំ​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិRFI​ នៅថ្ងៃចន្ទនេះ​ថា ​លោកមិន​ទាន់​ទទួលបាន​លិខិត​ផ្លូវការ​ពីតំណាង​គណបក្សភ្លើងទៀន​ក្នុងការសុំអន្តរាគមន៍ដើម្បី​រៀបចំកន្លែងអង្គុយធ្វើការ និង​ផ្តល់ឯកសណ្ឋានការងារ​ដល់មន្ត្រីឃុំ-សង្កាត់ដែលជាប់ឆ្នោត​មកពីគណបក្សប្រឆាំងនេះនៅឡើយទេ។ ប៉ុន្តែ លោក ងួន រតនៈ អះអាងថាលោក​នឹងពិនិត្យលទ្ធភាព​លើ​ផ្តល់​ឯកសណ្ឋាននេះដែល​កន្លងលោកមិន​ច្បាស់ថា តើខាងថ្នាក់ឃុំ-សង្កាត់​មាន​កញ្ចប់ថវិកានេះដែរ ឬយ៉ាងណា?

មានឃុំចំនួន៤៤នៅខេត្តកំពង់ធំ មិនទាន់មានឯកសណ្ឋានសម្រាប់​មន្ត្រីក្រុម​ប្រឹក្សាឃុំ​ដែលជាប់ឆ្នោត​មកពីគណបក្សភ្លើងទៀន ហើយក្នុងនោះមាន១៨ឃុំ គឺមិនមានកន្លែងអង្គុយធ្វើការ។ នេះបើយោងតាមលិខិតរបស់លោក ថោង វិបុលសុខុម ប្រធានក្រុម​ការងារគណបក្សភ្លើងទៀនខេត្តកំពង់ធំ នៅថ្ងៃទី៤សីហា។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនប្រាប់​វិទ្យុ​បារាំងអន្តរជាតិRFI នៅថ្ងៃចន្ទនេះថា ក្រៅពីខេត្តកំពង់ធំ ករណីដូចគ្នានេះ​ក៏កើតមាននៅខេត្តដទៃទៀតដែរ ខណៈគណបក្សនេះកំពុង​ប្រមូល​ទិន្នន័យពិត​ប្រាកដដាក់ទៅក្រសួងមហាផ្ទៃ​ដើម្បី​អន្តរាគមន៍។

សម្រាប់​លោក សុន ឆ័យ នេះគឺជាការរើសផ្នែក​នយោបាយដ៍ធ្ងន់ធ្ងរមួយ មិនគួរបន្តឲ្យកើតមានតទៅទៀតឡើយ ពីព្រោះក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ដែលជាប់​ឆ្នោត ត្រូវបាន​ក្រសួង​មហាផ្ទៃ​ប្រកាស​សុពលភាពរួចហើយ តែថា​មានឃុំខ្លះ​នៅតែប្រើមនុស្ស​ដែលមិនមែនជាអ្នកជាប់ឆ្នោត​ឲ្យបន្តការងារ។

អភិបាលខេត្តកំពង់ធំបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទនេះថា លោកមិនទាន់ទទួលបានលិខិតផ្លូវការពីតំណាងគណបក្សភ្លើងទៀន​ក្នុងការសុំអន្តរាគមន៍ដើម្បី​រៀបចំកន្លែងអង្គុយធ្វើការ និង​ផ្តល់ឯកសណ្ឋានការងារ​ដល់មន្ត្រីឃុំ-សង្កាត់ដែលជាប់ឆ្នោត​មកពីគណបក្សប្រឆាំងនេះនៅឡើយទេ។ ប៉ុន្តែ លោក ងួន រតនៈ អះអាងថាលោក​នឹងពិនិត្យលទ្ធភាព​លើ​ផ្តល់​ឯកសណ្ឋាននេះដែល​កន្លងលោកមិន​ច្បាស់ថា តើខាងថ្នាក់ឃុំ-សង្កាត់​មាន​កញ្ចប់ថវិកានេះដែរ ឬយ៉ាងណា?

លោក កន សាវ៉ាង មន្ត្រីជាន់ខ្ពស់​ផ្នែកអង្កេត​នៃអង្គការឃ្លាំមើលការបោះឆ្នោត​មួយ​ហៅកាត់ថា ខុម​ហ្វ្រែល យល់ថា ប្រសិនបើករណីនេះកើតមានពិតមែន នោះគឺជាការរើសអើង​ផ្នែក​នយោបាយ ដែល​ក្រសួង​មហា​ផ្ទៃ​ត្រូវចេញអន្តរាគមន៍ពីព្រោះផ្ទុយទៅនឹងច្បាប់ស្តីពីការគ្រប់​គ្រង​រដ្ឋបាល​ឃុំ-សង្កាត់៕

What Next?

Recent Articles