ទាហានពីររូបបាត់បង់ជីវិត អំឡុងពេលជួយសង្រ្គោះក្មេងលង់ទឹកក្នុងខេត្តឧត្តរមានជ័យ

កម្ពុជា-សង្គម
02/10/2022 – 09:53
ដោយ៖ ជួប នរក្សា
RFI

នាយទាហានពីររូបបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ជួយសង្រ្គោះក្មេងពីររូបពីករណីលង់ទឹក នៅអាងទឹកទំនប់អូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ © សហការី


នាយទាហានពីររូបបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ជួយសង្រ្គោះក្មេងពីររូបពីករណីលង់ទឹក នៅអាងទឹកទំនប់អូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បញ្ជាក់ថា អាជ្ញាធរបានរកឃើញសាកសពទាហានទាំងពីររូប។ បើតាមលោក ឌី រ៉ាដូ គឺទាហានទាំងពីររូប បានចុះទៅជួយសង្រ្គោះក្មេង២នាក់ ក្រោយពួកគេបានឃើញក្មេងទាំងពីរនោះលង់ទឹក។

What Next?

Recent Articles