លោក ថាច់ សេដ្ឋា៖ ការវិភាគពីចំនួនអាសនៈដោយអង្គការខុមហ្វ្រែលនៅឆ្នាំ២០២៣ មិន«ឡូហ្សិក»

ភ្ញៀវប្រចាំថ្ងៃ
03/10/2022 – 13:05
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក ថាច់ សេដ្ឋា អនុប្រធាននៃគណបក្សភ្លើងទៀន © សហការី


លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​ត្រូវ​បាន​អង្គ​ការ​ខុម​ហ្វ្រែល​វិភាគ​ថា​ គណ​បក្ស​កាន់​អំណាច​ឈ្នះ​ រហូត​ដល់​១០៤ អាសនៈ​លើ​១២៥ ខណៈ​នៅ​សល់​២១​អាសនៈ​ទៀត​នឹង​បាន​ទៅ​លើ​គណ​បក្ស​ភ្លើង​ទៀន​។ ប៉ុន្តែ​ការ​ទស្ស​ទាយ​នេះ​ត្រូវ​បាន​លោក ថាច់ សេដ្ឋា ចាត់​ទុក​ថា ​មិន«ឡូហ្សិក»ទេ​ ដោយ​សារ​តែ​ផ្អែក​លើ​​លទ្ធផល​បោះ​ឆ្នោត​ឃុំ សង្កាត់​កន្លងមក​។​ ការ​បោះ​ឆ្នោត​ដែល​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​រូប ​យល់ថា ​មាន​ភាព​មិន​ប្រក្រ​តី​កើត​ឡើង​ច្រើន និង​ស្ថិត​ក្នុង​បរិយាកាស​គំរាម​កំហែង​។​ បើ​តាម​លោក ​ថាច់ សេដ្ឋា ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ ​លទ្ធផល​នឹង​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ ខណៈ​អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត​នឹង​កើន​ឡើង​ជាង​១លាន​នាក់​ទៀត​។

What Next?

Recent Articles