បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​ គ.ជ.ប​ បំពេញ​តួនាទី​ដោយ​ឯករាជ្យ​ជា​ជាង​ប្រាប់​ទូត​អង់គ្លេស​ឱ្យ​ប្រដៅ​បក្ស​ប្រឆាំង

ដោយ អាស៊ីសេរី
2023.02.11
RFA

បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​គ.ជ.ប​បំពេញ​តួនាទី​ដោយ​ឯករាជ្យ​ជា​ជាង​ប្រាប់​ទូត​អង់គ្លេស​ឱ្យ​ប្រដៅ​បក្ស​ប្រឆាំង

ជំនួប​រវាងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)លោក ប្រាជ្ញ ចន្ទ (ស្ដាំ) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំទីក្រុងភ្នំពេញលោក ដូមីនិច វីល្លាម (Dominic Williams) (ឆ្វេង) កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ​២០២៣។ រូប៖ ហ្វេសប៊ុក​គ.ជ.ប


សង្គម​ស៊ីវិល និង​មន្ត្រី​បក្សប្រឆាំង ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា​គ.ជ.ប ត្រូវ​ពេញ​តួនាទី​ដោយ​ឯករាជ្យ​ស្របតាម​ច្បាប់ ជាជាង​ណែនាំ​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល ឲ្យ​គោរព​ច្បាប់​។ ការលើកឡើង​នេះ គឺ​បន្ទាប់ពី​ប្រធាន ស្ថាប័ន គ.ជ.ប បាន​ប្រាប់​ឱ្យ​ទូត​អង់គ្លេស ប្រាប់​ទៅ​បក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​គោរព​ច្បាប់។

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល ហួសចិត្ត​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រាប់​ឲ្យ​ស្ថានទូត​ចក្រភព​អង់គ្លេស ជួយ​ណែនាំ​គណបក្ស​នយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​ដែល​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មួយ​នេះ កំពុង​រង​ការ​រិះគន់ថា មិនបាន​បំពេញ​តួនាទី​ត្រឹមត្រូវ​តាមច្បាប់ ដោយ​លម្អៀង​ទៅរក​គណបក្ស​កាន់អំណាច។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​១១ កុម្ភៈ ថា ស្ថាប័ន​គ.ជ.ប គួរតែរៀបចំ​សមាសភាព​ខ្លួន​ឱ្យ​អព្យា​ក្រឹត្យ​ជាមុនសិន មុននឹង​ទៅ​ប្រដៅ ឯកអគ្គរាជទូត​អង់គ្លេស ពី​មូលហេតុ​ដែលនាំឱ្យ​ការបោះឆ្នោត​មាន​ភាពចម្រូងចម្រាស។ លោក​បន្ត​ថា ស្ថាប័ន​គ.ជ.ប កំពុងតែ​ដើរ​ធ្លាក់​ពី​គន្លង​អព្យាក្រឹត្យ ដោយសារ​ការ​មន្ត្រី​គ.ជ.ប ភាគច្រើន​ដែលមាន​កូតា​ចេញពី​គណបក្សកាន់អំណាច និង​តែងតែ​បណ្ដោយឱ្យ​គណបក្ស​កាន់អំណាច​បំពាន​ច្បាប់ ដើម្បី​យក​ឈ្នះ​ដៃគូ​ប្រកួត។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ…

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles